បណ្តាញសង្គម

ទើបចេញអាល់ប៊ុម ១ Lisa បំបែក​កំណត់ត្រាខ្ជោលផ្អើលពិភពលោក ឥឡូវជោគជ័យមួយទៀតហើយ

កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ មានព័ត៌មានបញ្ជាក់មកថា អាល់ប៊ុមទោលរបស់ Lisa (BLACKPINK) គឺ "Lalisa” មានចំនួនអ្នក Stream លើសពី ៥០០លានដង ហើយ លើ Spotify ត្រឹមរយៈពេលត្រឹម ១៣២ថ្ងៃ បន្ទាប់ពីចេញជាផ្លូវការកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២២។

Lisa គឺជាតារា K-Pop ស្រីទី ២ ដែលអាចសម្រេចរឿងនេះបានយ៉ាងអស្ចាររ្យ បន្ទាប់ពីក្រុមចម្រៀងរបស់នាងគឺ BLACKPINK។ បច្ចុប្បន្ន អាល់ប៊ុមដែលបទចម្រៀង ២បទនេះ ក្លាយជាអាល់ប៊ុមតារាទោលដំបូងអាចបំបែកកំណត់ត្រាមានអ្នកចូល Stream លើស ៥០០លានដងលឿនជាងគេក្នុងប្រវត្តិសាស្ត្ររបស់ Spotify៕

ដកស្រង់ពី៖Sabay