បណ្តាញសង្គម

ស្គាល់​តួសំខាន់ៗ ក្នុងMV “ជីវិតក្មេងវត្ត” ស្រង់ពីរឿងពិតរបស់សម្ដេចតេជោ កាលពីកុមារភាព

អ្នកដឹកនាំសម្ដែងចាស់វស្សា ហ្វៃ សំអាង និងតារាសម្ដែងជើងចាស់ ចន ច័ន្ទលក្ខិណា កំពុងសម្រិតសម្រាំងលើការថត MV បទ “ជីវិតក្មេងវត្ដ”ដែលសម្រាយរឿងពិតរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីកុមារភាព។

ប្រិយមិត្ដភាគច្រើន ប្រាកដជាចង់ដឹងថាតើក្នុងMV ដ៏អស្ចារ្យមួយនេះមានតួអង្គល្បីៗណាខ្លះចូលរួមសម្ដែង ខណៈដែលម្នាក់ៗទន្ទឹងរង់ចាំទស្សនាMVពេញ ហើយចេញជាផ្លូវការ។

បើតាមការបញ្ជាក់របស់អ្នកដឹកនាំសម្ដែង ហ្វៃ សំអាង តាមរយៈ Sabay នៅថ្ងៃទី២០ ខែមករា MV “ជីវិតក្មេងវត្ដ” ដែលគ្រោងផលិតរយៈពេល ៥នាទីនេះ បានដាក់តួបម្រុង និងសម្ដែងដោយផ្ទាល់ជិត៨០នាក់ ក្នុងនោះមានតួអង្គសំខាន់ៗចំនួន៨នាក់៖ លោក ហ្វៃ សំអាង រំលឹឹកថា កាលពីជាង២០ឆ្នាំមុន លោកក៏ធ្លាប់ផលិតបទ“ជីវិតក្មេងវត្ដ”ជូនសម្ដេចម្ដងហើយ ប៉ុន្ដែកាលណោះការផលិតរត់ទៅតាមទីផ្សារដោយ១ថ្ងៃលោកត្រូវថតចំនួន៣ បទ។

បច្ចុប្បន្នលោកបានប្រើពេល១សប្ដាហ៍ពេញ សម្រាប់តែការបទ“ជីវិតក្មេងវត្ដ”ដែលនិយាពីប្រវត្ដិពិតរបស់សម្ដេចតេជោ។ បច្ចុប្បន្នMV “ជីវិតក្មេងវត្ដ” ថតបាន៥០%ហើយ ហើយគ្រោងនឹងថតបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០២២៕

ដកស្រង់ពី៖Sabay