Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកប្រើiPhone/iPadកុំរំលងកម្មវិធីមួយនេះ ជាជង្រុកចំណេះដឹងថ្មីៗពី ជីវិត ការងារ អាជីវកម្ម ស្នេហា ការសិក្សា...

  • បោះពុម្ព

Podcast ជាកម្មវិធីស្ដាប់សំឡេងដ៏ពេញនិយមមួយលើសពីតន្ត្រី វាផ្ទុកទៅដោយសំឡេងឌីជីថល episodic series ជាច្រើន និងមាតិកាសម្បូរបែប ដែលត្រូវបានបង្កើតឡើងដោយ content creator បរទេស និងជនជាតិខ្មែរយើង។

Podcast ល្អស្ដាប់ណាស់សម្រាប់អ្នកធ្វើដំណើរឆ្ងាយៗ ដូចជាស្ដាប់ពេលបើកឡានឆ្ងាយៗ ជិះឡានក្រុង ជិះកង់ ឬពេលធ្វើការជាដើម។ មែនទែនទៅ ការស្ដាប់តាម Podcast ដូចជាការស្ដាប់វិទ្យុដូចច្នោះដែរ គ្រាន់តែវាជាវិទ្យុបែបទំនើប ត្បិតអ្នកស្ដាប់អាចរើសមាតិកាដោយខ្លួនឯង អាចដោនឡូតទុកស្ដាប់ពេលក្រោយ និង Subscribe តាមដាន episode ថ្មីៗបានផងដែរ។

Podcast ត្រូវបានបង្កើតឡើងដោយ Apple ដែលយកតាមលំនាំតាមឧបករណ៍ស្ដាប់ iPod បូកផ្សំនឹងពាក្យ Broadcast។ iPod + Broadcast = Podcastអ្នកក៏អាចស្ដាប់ Podcast របស់ Sabay បានផងដែរ មានឈ្មោះថា “Starting Up” ជាកម្មវិធីពិភាក្សាពីការចាប់ផ្ដើមអាជីវកម្ម និងការចែករំលែបទពិសោធន៍ល្អៗរបស់សហគ្រិនជាច្រើន ដែលមានបង្ហោះ Episode ថ្មីៗប្រចាំសប្ដាហ៍ផងដែរ។

ដកស្រង់ពី៖sabay