សួស វីហ្សា និង ស្វាមី នៅរសៀលនេះ បានមកទទួលយកលុយដែលបានបោះទុនវិនិយោគត្រឹម៤ខែ ជាមួយ ទ្រី ដាណា ដោយទទួលបានប្រាក់ចំណេញយ៉ាងច្រើន ធ្វើឲ្យអ្នកទាំងពីររំភើបចិត្តខ្លាំង។
នៅប៉ុន្មាននាទីមុននេះ អ្នកស្រី ទ្រី ដាណា បាន Live ហ្វេសប៊ុក រង់ចាំ សួស វីហ្សា និងស្វាមី មកទទួលយកប្រាក់ចំណេញ ព្រោះដល់ថ្ងៃត្រូវណាត់មកទទួលយកលុយដែលបានចាប់ដៃគូវិនិយោគរួមគ្នាលើផលិតផលបំប៉នសុខភាពប្រភេទសារ៉ាយសមុទ្រមួយប្រភេទនាំចូលពីសហរដ្ឋអាមេរិក។។
ចំពោះការបោះទុនរួមគ្នានេះ បានធ្វើឲ្យតារាប្រុសស្រីប្តីប្រពន្ធនេះ សប្បាយរីករាយខ្លាំងរកស្មានមិនត្រូវដែលបានចាប់ដៃគូដែលមានភាពស្មោះត្រង់ជាមួយគ្នា ដែលលុយដែលទទួលបានរហូតដល់ទៅ២០ម៉ឺនដុល្លារ ។
រម្លឹកផងដែរថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ លោកស្រី ទ្រី ដាណា បានចុះកិច្ចព្រងព្រៀងរួមគ្នា ជាមួយ សួសវីហ្សា ដោយបានបោះទុនចំនួន ៥០ម៉ឺនដុល្លារ ហើយនេះគឺជាជំហានទី១ប៉ុណ្ណោះ។
សួស វីហ្សា និងស្វាមី ត្រូវបានគេដឹងថា បច្ចុប្បន្នពួកគេបានលូកកាន់តែជ្រៅទៅក្នុងមុខជំនួញ ខណៈគេដឹងថា មានអាជីវកម្មផ្ទាល់ខ្លួនជាច្រើន។ ប៉ុន្តែការដែលគេមកចាប់ដៃរកស៊ីជាមួយលោកស្រី ទ្រី ដាណា ពេលនេះ ក៏ព្រោះតែ វាស្ថិតនៅក្នុងកន្លងតែមួយនៃអាជីវកម្ម ម្យ៉ាងពួកគេមានទំនុកចិត្តចំពោះ សេដ្ឋីនីរូបនេះ៕
ដកស្រង់ពី៖Sabay