បណ្តាញសង្គម

ក្ដៅៗ! កូនទី ២ របស់ Chen និងប្រពន្ធ កើតមកហើយ

មានព័ត៌មានថា Chen (EXO) និងភរិយា ទទួលស្វាគមន៍កូនទី ២ ហើយ។ យោងតាមបណ្ដាញផ្សព្វផ្សាយចេញពី វិបសាយ Xportnews បានឲ្យដឹងថា Chen និងប្រពន្ធ បានស្វាគមន៍កូនទី ២ ហើយ។ ត្រឡប់ទៅកាលពីខែវិច្ឆិកា ឆ្នាំ២០២១ Chen និងគ្រួសារបានបង្ហើបថា ពួកគេក្លាយជាប៉ាម៉ាក់កូនទី ២ហើយ។

ពេលនេះបានសេចក្ដីថា Chen គឺជាឪពុករបស់កូន ២នាក់ ហើយបច្ចុប្បន្នលោកកំពុងជាប់បំពេញកាតព្វកិច្ចជូនជាតិ ក្នុងនាមអ្នកបម្រើការងារសាធារណៈ។

គេនៅចាំបានថា កូនដំបូងរបស់លោក ដែលជាកូនស្រី កាលកើតនៅខែមេសា ឆ្នាំ២០២០៕

ដកស្រង់ពី៖Sabay