បណ្តាញសង្គម

ប្រើតែ​របស់​ប៉ុន្មានមុខនេះ​ មិន​ចាយ​លុយ​ច្រើន​ បំបាត់ក្លិនទុរេនក្នុងឡាន​បាន​មួយ​រំពេច

ពេលដល់ខែធូរេន មនុស្សជាច្រើន បានទៅដល់ចម្ការ ទិញផ្ញើសាច់ញាតិដាក់ក្នុងរថយន្ត។ បើទុរេនធំល្អប្រេះ ក្លិននឹងពេញរថយន្តតែម្ដង។បើអ្នកចាញ់ក្លិនខ្លាំង ប្រហែលមិនអាចទ្រាំបាននោះទេ។

វិធីសាមញ្ញបំផុត ប្រហែលធ្លាប់ប្រើ គឺយកសម្ភារៈចេញទាំងអស់ បើកចំហរថយន្តចោលក្នុងរយៈពេលមួយ។ យ៉ាងណាមានវិធីងាយៗមួយចំនួនទៀត អាចយកទៅអនុវត្ត ជួយរំដោះក្លិនចេញបាន។ នំប៉័ង៖ ដាក់នំប៉័ងពីរ បីចំណិត ក្នុងរថយន្តរយៈពេលពីរថ្ងៃ។ កាហ្វេ៖ ឆុងកាហ្វេជាមួយទឹកក្ដៅហុយៗ ដាក់ចោលក្នុងរថយន្តរយៈពេល ៣០ នាទី។

ស្លឹកតយ៖ ដាក់ស្លឹកតយមួយចំនួនលើកៅអី។ ធ្យូង៖ ដាក់ធ្យូងប៉ុន្មានដុំក្នុងរថយន្ត។ ទឹកខ្មេះ៖ ដាក់ទឹកខ្មេះមួយចាន ក្នុងរថយន្ត ច្រើនម៉ោង។ សមាសធាតុខាងលើ មិនត្រឹមតែជួយបំបាត់ក្លិនទុរេនប៉ុណ្ណោះទេ ក៏អាចបំបាត់រាល់ក្លិនមិនល្អនានាក្នុងរថយន្តផងដែរ៕

ដកស្រង់ពី៖sabay