បណ្តាញសង្គម

កុ​ល ដា​វី និង ​សុខ រក្សា ជក់​តែ​រឿង​ទៅ​ហានី​​ម៉ូ​ន

រាជធានីភ្នំពេញ ៖ ស្ទើរមិនគួរឲ្យជឿដែល តារាសម្តែងតារាចម្រៀង វ័យចង់ជ្រេ បានក្លាយជាប្តីប្រពន្ធ ពេញមុខលោកសុខ រក្សា និងកុល ដាវី នៅតែនាំគ្នាដើរកម្សាន្តក្នុង និងក្រៅប្រទេសបែបហានីម៉ូន ជក់សូររហូតពេលនេះ នៅមិនទាន់អស់ខ្យល់។

អ្នកនាងកុល ដាវី និយាយឡើងសឿងថា មិនទាន់សម្រចចិត្តយកកូនទេ។ អ្នកនាង កំពុងតែជក់ចិត្តចេញទៅហានីម៉ូនតាមប្រទេសផ្សេងៗ ក៏ដូចជាទីកម្សាន្តនៅតាមស្រុក-ខេត្តរបស់យើងយ៉ាងរីករាយ។ អ្នកនាងដាវី ដែលត្រូវប៉ាន់តួឆ្នាស់រូបនេះបន្តថា នាងក៏គិតអំពីបញ្ហារកកូនស្នងត្រកូលដែរ មិនបានបោះបង់គំនិតចោលនោះទេ ស្របពេលវ័យប្តីប្រពន្ធរបស់យើងទាំងពីរចង់ហួស។

ដូចនេះប្រហែលជា សម្រេចចិត្តយកបុត្រឆ្នាំក្រោយនេះ ហើយសល់ពេលមិនទាន់ពពោះ យើងរួមគ្នាបន្ថែមល្បឿនរកស៊ីឲ្យប្រសើរឡើង ដើម្បីសន្សំលុយទុកដាក់ ពេលមានកូនផ្លូវការ។ ចំណែកសុខ រក្សា បាននិយាយថា តាមចិត្តប្រពន្ធ បើគាត់សម្រេចចិត្តព្រម ពពោះពេលណាលោកនឹងធ្វើតាម បំណង។

លោកមានចិត្តស្រឡាញ់ក្មេង ហើយចង់ឱ្យប៉ាម៉ាក់ក្មេក និងម្តាយឪពុកមានចៅពរហ្នឹងគេ។ បន្ទាប់ពីជោគជ័យស្នេហា សិល្បៈ ដាវី និងលោករក្សា បានបន្ថែមមុខរបរថ្មីខាងមុខជំនួញលក់ដី ទិញដីដែលបង្កើតច្រើនតំបន់ដូចជា នៅសៀមរាប ប៉ោយប៉ែត និងដីបណ្តោយផ្លូវជាតិលេខ៣។ មុខរបរថ្មីនេះ កំពុងកាក់កបដោយធ្វើឱ្ យប្តីប្រពន្ធនេះផ្អែមមាត់រាល់ថ្ងៃតែម្តង ក្រោយក្លាយជាថៅកែទាំង២នាក់៕

ដកស្រង់ពី៖ កោះសន្តិភាព