Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

របាយ​ការណ៍​ថ្មី​មួយ​បង្ហាញ​ថា Samsung មាន​គម្រោង​បញ្ចេញ Galaxy Note 10 Tesla Edition មួយ​ទៀត

  • បោះពុម្ព

ដូចយើងធ្លាប់បានដឹងហើយថា មានក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បន្ទាប់ពីបានបញ្ចេញកំពូលស្មាតហ្វូនរបស់ខ្លួនហើយ គេក៏នៅមានផលិតផលជាប្រភេទ Edition ប្លែកៗផងដែរ។ ដូចជា Huawei មានការសហការជាមួយ

ក្រុមហ៊ុនផលិតរថយន្តទំនើប Porsche ទៅលើការ Design ស្មាតហ្វូន Huawei Mate 20 RS Porsche Edition របស់ខ្លួន រីឯ OPPO ក៏មាន Find X Lamborghini Edition និង OnePlus ក៏មាន 6T McLaren Edition ដែរ អញ្ចឹងចំណែកឯ Samsung វិញអាចនឹងមានដូចគ្នា ដែលអាចជាសហការជាមួយ ក្រុមហ៊ុន Tesla វិញម្តង។ ប្រសិនបើពាក្យ ចចាមអារ៉ាមនោះ ក្លាយជាការពិត Galaxy Note 10 នឹងអាចមានជាប្រភេទ Tesla Edition ផងដែរ។

ពិតប្រាកដណាស់ Samsung ធ្លាប់បាននិយាយថា ខ្លួនក៏មានគម្រោង បញ្ចេញប្រភេទ Edition នៅលើកំពូលស្មាតហ្វូន ត្រកូល Note ជំនាន់ ចុងក្រោយ របស់ខ្លួនផងដែរ នោះគឺ Galaxy Note 10 នេះតែម្តង។ បើតាមរូបបែកធ្លាយ ស្មាតហ្វូននេះ មានតួខ្លួនស្រោបពី លោហៈ មានពណ៌ប្រផេះ និង ឡូហ្គូ Tesla ផុសឡើង ពណ៌ក្រហម នៅផ្នែកខាងក្រោយ ហើយ S Pen ក៏អាចមានពណ៌ក្រហម និងប្រផះដែរ។ បន្ថែមពីនេះទៅទៀត Galaxy Note 10 អាចមានម៉ូឌែល Pro មួយស៊េរីទៀត ដែលមានកាមេរ៉ាក្រោយ 4 គ្រាប់ ប្រើម៉ូតកាមេរ៉ាមុខ ទម្លុះ អេក្រង់ ដូចទៅនឹង Galaxy S10 និងអាចត្រូវបានបំពាក់ដោយ CPU Exynos 9825 (ដែលមិនទាន់បានប្រកាសផ្លូវការ)។

ជាក់ស្ដែង តាមប្រភពបែកធ្លាយកន្លងទៅ អំពី Galaxy Note 10 បានបង្ហាញថា ក្រុមហ៊ុនអេឡិចត្រូនិចយក្ស របស់ប្រទេសកូរ៉េខាងត្បូង អាចនឹងប្រកាសចេញស្មាតហ្វូន ស្ថិតនៅលំដាប់កំពូលនៃត្រកូល Note ជំនាន់ទី 10 ជាផ្លូវការ នៅថ្ងៃទី 07 ខែសីហា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ ក្នុងព្រឹត្តិការណ៍ Samsung Galaxy Unpacked ដ៏ធំសម្រាប់ចុងឆ្នាំរបស់ខ្លួន ដែលនឹងអាចធ្វើឡើង នៅមជ្ឈមណ្ឌល Barclays ក្នុងទីក្រុងញ៉ូយ៉ក តែនេះជាកាលបរិច្ឆេទ ដែលមិនទាន់ត្រូវបានប្រកាស ដោយសាមសុងនៅឡើយទេ។

សរុបមក ដូចកាលពីមុនៗអញ្ចឹងដែរ ដោយសម្រាប់ស្មាតហ្វូនជាប្រភេទ Limited Edition ទាំងនេះ សុទ្ធតែមានចំនួនកំណត់ ជាមួយនឹងការវេចខ្ចប់ ដ៏ស្រស់ស្អាត ហើយព្រមទាំងមាន ភ្ជាប់មកជាមួយនឹង ឧបករណ៍សំខាន់ៗ ឬក៏កាដូពិសេសៗ ថែមទៀតផង។ បើយោងទៅតាម ពាក្យចចាមអារ៉ាមនេះ Samsung Galaxy Note 10 Tesla Edition យើងនៅមិនទាន់ដឹង លក្ខណៈសម្បតិ្តរបស់វានៅឡើយ ដោយគ្រប់យ៉ាងស្ថិតនៅក្នុងការ បែកធ្លាយ ត្រឹមរូបរាងខ្លះៗប៉ុណ្ណោះ។

ដកស្រង់ចេញពីCamborReport