Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Galaxy Note 10 មិន​ទាន់​ប្រកាស​ចេញ​ផង ប៉ុន្ដែ​ឃើញ​មាន​គេ​ដាក់​លក់ Case មុន​បាត់!

  • បោះពុម្ព

កាលពីដើមសប្ដាហ៍នេះ មានរបាយការណ៍មួយ បានចេញផ្សាយឲ្យដឹងថា Samsung នឹងអាចដាក់បង្ហាញ ស្មាតហ្វូនលំដាប់កំពូល Galaxy Note 10 ចេញជាផ្លូវការ នៅឯថ្ងែទី 7 ខែសីហា ឆ្នាំ 2019 ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ពាក្យចចាមអារ៉ាមនេះ អាចសមហេតុផល ដោយសាតតែ មានប្រភពជាច្រើនទៀត ក៏បាននិយាយថា Samsung នឹងប្រកាសចេញ ស្មាតហ្វូនត្រកូល Note ជំនាន់ក្រោយ នៅដើមខែសីហាដូចគ្នា ប៉ុន្ដែយើងនៅរង់ចាំ ក្នុងរយៈពេល រៀងយូរណាស់ដែរ ទើបទទួលបាន ការបញ្ជាក់ជាផ្លូវការ។ ទោះបីជាយ៉ាងណា ក្រុមហ៊ុនមួយចំនួន បានចាប់ផ្ដើមផលិត Case សម្រាប់បំពាក់លើ Galaxy Note 10 រួចមកហើយ និងអាចឲ្យលោកអ្នក ជាវយកមកទុកមុនសិន ចាំទិញស្មាតហ្វូននេះ នាពេលក្រោយក៏បានដែរ។

យើងក៏ធ្លាប់បានឃើញ មានហេតុការបែបនេះ កើតឡើងជារឿយៗចំពោះ ស្មាតហ្វូនម៉ូឌែលមុនៗ រួចអស់មកហើយ ដោយធ្វើការផលិតឡើង ផ្ដោតទៅតាមឥទ្ធិពល នៃពត៌មានលេចធ្លាយ ពីព្រោះបច្ចុប្បន្ននេះ មានអត្រាត្រឹមត្រូវច្រើន ជាងកាលពីមុនៗផងដែរ។ ចំណែកឯស្រោមការពារ (Case) សម្រាប់ស្មាតហ្វូនម៉ូឌែល Galaxy Note 10 និងម៉ូឌែល Galaxy Note 10 Pro ទាំងអស់នេះ គឺត្រូវបានដាក់ឲ្យ បញ្ជាទិញទុកមុន នៅលើគេហទំព័រ MobileFun ដោយការឌីហ្សាញរបស់វា មានលក្ខណៈដូចគ្នា ទៅនឹងរូបភាពលេចធ្លាយ ដែលបានចុះផ្សាយ កាលពីមុនៗ អញ្ចឹងដែរ។ ចំពោះផ្ទៃអេក្រង់ខាងមុខ គឺមានសភាពលាតពេញ ស្ទើរតែគ្មានគែមសោះឡើយ ហើយថែមទាងមាន រន្ធប្រជ្រុយកាមេរ៉ា ខុសប្លែកពីម៉ូឌែល Galaxy S10 ដោយផ្លាស់ប្ដូរទៅកាន់ ចំនុចកណ្ដាលតែម្ដង។

ក្រៅពីនេះទៅទៀត ផ្នែកសន្ទះខាងក្រោយ គឺមានសេនស័រកាមេរ៉ា 3 គ្រាប់ ដែលមើលមួយភ្លែតទៅ ហាក់បីដូចជា ស្រដៀងគ្នាទៅនឹង ស្មាតហ្វូនលំដាប់ Flagship ផលិតឡើងដោយ Huawei ឬក៏ស្មាតហ្វូនត្រកូល A របស់ Samsung ផ្ទាល់ថែមទៀតផង។ មូលហេតុដែល មិនឃើញមានកន្លែង សម្រាប់ស្កេនម្រាមដៃ នោះគឺថាស្មាតហ្វូននេះ នឹងអាចបំពាក់ដោយ បច្ចេកវិទ្យាស្កេនម្រាមដៃ លើផ្ទៃអេក្រង់ ដូចមាននៅលើ Galaxy S10 ហើយប្រាកដជាប្រភេទ Ultrasonic ផងដែរ។ បន្ទាប់ពីដាក់លក់ Case សម្រាប់បំពាក់លើ Note 10 ហើយនិង Note 10 Pro យើងក៏ឃើញមាន ស្គ្រីនការពារថែមទៀត និងបញ្ជាក់ឲ្យដឹងមុនថា លែងមានរន្ធសម្លេង (Earpiece) តទៅទៀតហើយ ដោយអាចនឹងផ្លាស់ប្ដូរទៅ ប្រើប្រាស់បច្ចេកវិទ្យា Sound on Display ជាលើកដំបូង។

ជាទីបញ្ចប់ រូបភាពទាំងអស់នេះ គឺបានដាក់បង្ហាញថា Samsung Galaxy Note 10 នៅតែបំពាក់នូវប៊ូតុង នៅផ្នែកចំហៀងដដែល ប៉ុន្ដែបាត់បង់ត្រឹមប៊ូតុង Bixby មួយតែប៉ុណ្ណោះ ដោយឡែកជាអកុសល រន្ធដាតកាស 3.5mm ហាក់បីដូចជា អាចនឹងត្រូវចូលនិវត្តន៍ ពិតមែនហើយលើកនេះ។

ដកស្រង់ចេញពីComborReport