បណ្តាញសង្គម

Sulli តប​យ៉ាង​ឡូយ នឹង​​មតិ​រិះគន់​​រឿង​​មិន​ពាក់​អាវ​ក្នុង

ក្នុងកម្មវិធី "Night of Hate Comments” របស់ទូរទស្សន៍កូរ៉េខាងត្បូង ដែលចាក់ផ្សាយកាលពី ពេលថ្មីៗនេះ តារាស្រី Sulli បានធ្វើការឆ្លើយតបនឹង សម្ដីរិះគន់មកលើខ្លួន ទាក់ទងនឹងការមិនពាក់អាវក្នុង។

Sulli បាននិយាយដូចនេះថា ៖ "ខ្ញុំគិតថានេះជារឿងសេរីភាពផ្ទាល់ខ្លួន។ អាវទ្រនាប់មិនល្អចំពោះសុខភាព វាមានខ្សែ។ វាមិនល្អចំពោះសរីរាង្គរំលាយអាហារ ហើយខ្ញុំមានបញ្ហាទាក់ទងនឹងការរំលាយអាហារ។ ដោយសារតែមិនពាក់វា ធ្វើឲ្យមានអារម្មណ៍ស្រួលខ្លួន ខ្ញុំមិនពាក់វានោះទេ។ ខ្ញុំគិតថាពេលមិនពាក់វាយើងមានអារម្មណ៍ថាមានសេរីភាព និងស្រស់ស្អាត”។

អតីតសមាជិកក្រុមចម្រៀង f(x) រូបនេះ ក៏បានធ្វើឲ្យអ្នកសម្របសម្រួលកម្មវិធីភ្ញាក់ផ្អើល នៅពេលដែលនិយាយ ដោយបើកចំហថា "ខ្ញុំមិនបានពាក់អាវទ្រនាប់ទេពេលនេះ (ពេលកំពុងនៅក្នុងកម្មវិធី)”។ នៅពេលសួរថាហេតុអ្វីបានជាបន្តបង្ហោះរូបភាពមិនពាក់អាវទ្រនាប់លើបណ្ដាញសង្គម Sulli បានឆ្លើយតបថា ៖ "នៅពេលខ្ញុំបង្ហោះរូប មិនពាក់អាវទ្រនាប់ ដំបូង មានការជជែកវែកញែកជាច្រើន។

ខ្ញុំភ័យខ្លាចនិងចង់លាក់ខ្លួន ប៉ុន្តែហេតុផលដែលខ្ញុំរឹងមាំបាននោះព្រោះតែចង់ផ្លាស់ប្ដូរការវាយតម្លៃរបស់មនុស្សគ្រប់គ្នាលើចំណុចនេះ។ ចិត្តខ្ញុំមួយផ្នែកចង់និយាយថា (នេះមិនមែនជាបញ្ហាអ្វីធំដុំនោះទេ)”។ ក្រៅពីរឿងនេះ Sulli បានឆ្លើយតបនឹងការបញ្ចេញមតិមិនល្អជាច្រើនទៀតលើរូបនាង មានដូចជាការហៅ នាងថាមនុស្សចង់បានការចាប់អារម្មណ៍ និងការនិយាយថានាងប្រើថ្នាំជាដើម៕

ដកស្រង់ពី ៖Sabay