Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេង ឬមែន? ដួង ម៉ានិច ល្អូកល្អិន ជាមួយប្រុសក្មេង ថៃ អតិជាតិបុត្រគួរឲ្យសង្ស័យ

  • បោះពុម្ព

ស្រីស្អាត ដួង ម៉ានិច ដែលធ្វើឲ្យគេខ្នាន់ក្នាញ់ ជាមួយការសម្ដែងបញ្ចេញ ដើមទ្រូងទ្រលុកទ្រលន់ តាមរយៈការសម្ដែងជាច្រើន ពិសេសក្នុងបទ “សក់ក្រហម” កាលពីឆ្នាំ ២០១៧ នោះ

ថ្មីៗនេះ គេស្រាប់តែឃើញ បង្ហាញភាពផ្អែមល្ហែមគួរឲ្យសង្ស័យ ជាមួយប្រុសក្មេង ថៃ អតិជាតិបុត្រ។ កម្រងរូបភាពជាច្រើនសន្លឹក បង្ហាញពីភាពស្និទ្ធស្នាលរបស់តារាប្រុសស្រីទាំងពីរនៅលើបណ្ដាញសង្គម។ ពិសេសវេលាដែលពួកគេ ត្រូវបានឃើញទៅដើរ កម្សាន្តជាមួយគ្នា នៅទីកន្លែងកម្សាន្ត ព្រីនស៍ ម៉ាណ័រ នាស្រុកកៀនស្វាយខេត្តកណ្តាលថ្មីៗ។

តាមរូបភាពនោះ ឃើញថា តារាចម្រៀងវ័យក្មេង ថៃ អតិជាតិបុត្រ មានភាពផ្អែមល្ហែមខ្លាំងជាមួយ ស្រីស្រស់ ដួងម៉ានិច។ មិនត្រឹមប៉ុណ្ណឹង ស្ថិតនៅក្នុង ការផ្សាយផ្ទាល់នៅលើ គណនីយហ្វេសប៊ុក(page)របស់ពួកគេផ្ទាល់ ក៏បបានបង្ហាញពីដំណើរ កម្សាន្តបែបផ្អែមល្ហែមទៀត តាមរយៈការជិះឧបករណ៍កម្សាន្ត ការលេងកីឡា ពិសេសការទទួលទាន អាហារបែបគូស្នេហ៍រ៉ូមេនទិក ដែលធ្វើឲ្យអ្នកគាំទ្រពួកគេចាប់អារម្មណ៍ខ្លាំង។

ភាពផ្អែមល្ហែមទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រពួកគេ បញ្ចេញការសង្ស័យថា ជាស្នេហាខុសជំនាន់ដែលទើប នឹងដុះពន្លកឡើង។ មុនពេលលេចចេញភាពស្អិតល្មួតនេះ គេបានឃើញស្រីស្រស់ដួង ម៉ានិច ពោលពាក្យឯកាខ្លាំង។ ប៉ុន្តែមិនបានមួយថ្ងៃផងស្រាប់ តែលេចមុខតារាចម្រៀងវ័យក្មេងស្រស់សង្ហាម្ចាស់បទ ”គ្រាស្នេហ៍” ថៃ អតិជាតិបុត្រ មកពោលពាក្យផ្អែមល្ហែម បែបលួងលោម។

គួរឲ្យចាប់អារម្មណ៍ ក្នុងការផ្សាយផ្ទាល់នេះមានអ្នកចូលទស្សនាប្រមាណជិត១០ម៉ឺននាក់នោះ ប្រុសក្មេង នៅបានពោលពាក្យថា ស្រលាញ់ ម៉ានិច មិនត្រឹមទុកតែត្រឹមជាបងស្រីនោះឡើយ។ អ្វីដែលពិសេសតារាប្រុសស្រស់សង្ហារូបនេះបានជូនកាដូខ្សែកដ៏ស្រស់ស្អាត និងពាក់នឹងកឲ្យតារាស្រីរូបនេះផងដែរ។

ទោះជាយ៉ាងណា ភាគីខាងតារាស្រី បានបញ្ជាក់ថា អ្វីដែលបងប្អូនបានឃើញ គ្រាន់តែជារាប់អានប៉ុណ្ណោះ និងថា ការស្និទ្ធស្នាលដោយការដើរជាមួយគ្នា ថតរូបជាមួយគ្នា គឺជារឿងធម្មតាសម្រាប់អ្នកសិល្បៈដូចគ្នាទៅហើយ។ ម្យ៉ាងនាងចាត់ទុក ថៃ អតិជាតិបុត្រ ជាប្អូនប្រុសប៉ុណ្ណោះ៕

ដកស្ររង់ពី៖ Sabay