Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជីក​ឬ​មិន​ជីក​? បើ​សិន​ LG​ G9​ ThinQ​ មាន​រចនាបថ​រូបរាង​អញ្ចឹង​! កាមេរ៉ា​ក្រោយ​បួន​គ្រាប់​ និង​មាន​ប្រើ​លេន​ភ្លោះ​ទំលុះ​អេក្រង់​!

  • បោះពុម្ព

យើងសង្គេតឃើញថា បើទោះជា LG នៅតែបន្តចេញស្មាតហ្វូនជំនាន់ថ្មី ចូលកាន់ទីផ្សារក្តី ប៉ុន្តែសន្ទុះនៃការងើបឡើង ហាក់ដូចជាខ្សោយមែនទែន តួយ៉ាង ដូចជាម៉ូឌែល V50 ThinQ 5G & G8 ThinQ & G8s ThinQ ដែលបានប្រកាសចេញ

កាលពីអំឡុងព្រឹត្តិការណ៍ MWC 2019 នេះអញ្ចឹង។ ចំនុចដែលអ្នកប្រើប្រាស់រាងអន់ចិត្តនោះ គឺទៅលើម៉ូតកាមេរ៉ាមិនព្រមផ្លាស់ប្តូ និងមួយទៀតនោះ ថ្ងាសឆក ដែលគ្រប់គ្នា សឹងតែខ្លាចរអា មិនប្រថ្នាចង់ តែបែបជា LG នៅតែដាក់ ទៅវិញ។

អស់មួយរយៈ បន្ទាប់ពីការបង្ហាញវត្តមាននេះ គឺស្រាប់តែនៅក្នុងថ្ងៃនេះ មានប្រភពលេចធ្លាយពីបរទេសមួយ បានបញ្ចេញការឌីហ្សាញ ទៅលើរូបរាងស្មាតហ្វូនខ្សែស្រឡាយ ThinQ ជំនាន់ថ្មី របស់ក្រុមហ៊ុន LG ម៉ូឌែល G9 ThinQ ដែលត្រៀមនឹង ចូលស្នងតំណែងបន្តពី G8 ThinQ។ បើយោងរូបភាពផ្ទៃខាងមុខ បានបង្ហាញថា G9 ThinQ គឺលែងមានម៉ូតឆក ពុកមាត់សាក់ឡូ ទៀតហើយ តែវាប្តូរមកជាលេនភ្លោះ ទំលុះអេក្រង់ ស្រដៀងទៅនឹង Galaxy S10+ របស់ Samsung ដែរ និងកាន់តែឡូយដាច់ បើធៀបជាមួយ G8 ThinQ។ ចំណែកឯ ម៉ូតកាមេរ៉ាខាងក្រោយវិញ ត្រូវបានគេឌីហ្សាញ ដោយតម្លើងលេនបន្ថែម មួយគ្រាប់ទៀត សរុបទាំងអស់ចំនួន 4 គ្រាប់ តែមិនស្ថិតក្នុង Zone តែមួយទៀតនោះទេ គឺក្នុងមួយ Zone មានលេនចំនួន 2 គ្រាប់ នៅលើក្រោមគ្នា និងមានអមជាមួយ Flash LED មួយគ្រាប់ នៅចំហៀង។ យើងក៏មិនឃើញទ្រនាប់ស្កេនម្រាមដៃ នៅខ្នងក្រោយទៀតដែរ ទំនងជាងាកមកប្រើស្កេនម្រាមដៃលើអេក្រង់ វិញហើយ។

សរុបមក នេះគ្រាន់តែជា Concept រូបរាងរបស់ LG G9 ThinQ ដែលត្រូវបាន គេឌីហ្សាញ សម្រាប់ជាគំនិតពិចារណា មួយតែប៉ុណ្ណោះ ហើយយើងក៏មិនអាច សនិដ្នានបានដែរថា តើវាអាចនឹងដូច ទៅនឹងអ្វី ដែលគេបាន បង្ហាញនេះ ឬយ៉ាងណា។ ហើយប្រសិនបើ វាមានរូបរាង និង រចនាបថបែបហ្នឹងមែន ខ្ញុំគិតថា វាពិតជាស្អាតមែនទែន ថែមទាំងមើលទៅ ទាក់ទាញទៀតផង។ ចុះអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរ ប្រសិនបើ G9 ThinQ មានរូបរាងបែបនេះ

ដកស្រង់ចេញពីCamborRepport