បណ្តាញសង្គម

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផល គ្រឿងញៀនប្រចាំឆ្នាំ ២០២៣ និងផ្សព្វផ្សាយផែនការ ស្ដីពីយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៩ រយៈពេល មួយឆ្នាំ (ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤)

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ណុប ឡងឌី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រឿងញៀនខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល គ្រឿងញៀនប្រចាំឆ្នាំ ២០២៣ និងផ្សព្វផ្សាយផែនការ ស្ដីពីយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៩ រយៈពេលមួយឆ្នាំ (ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤) នៅសាលប្រជុំ ក ជាន់ទី ២ សាលាខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផល គ្រឿងញៀនប្រចាំឆ្នាំ ២០២៣...

ព្រះសក្យមុនីចេតិយ និងសមិទ្ធផលនានា ក្នុងវត្តពោធិសាល (ហៅវត្តអំពិល) នៅក្នុងស្រុកក្រូចឆ្មារ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ  នាពេលដ៏ខ្លីខាងមុខនេះ

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមកាពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ព្រះសក្យមុនីចេតិយ និងសមិទ្ធផលនានា ក្នុងវត្តពោធិសាល (ហៅវត្តអំពិល) ស្ថិតនៅភូមិអំពិល ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាពេលដ៏ខ្លីខាងមុខនេះ ។

អាន​បន្ត៖ ព្រះសក្យមុនីចេតិយ និងសមិទ្ធផលនានា ក្នុងវត្តពោធិសាល (ហៅវត្តអំពិល)...

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ប្រារព្ធពិធីសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤

(ត្បូងឃ្មុំ) ៖ សាលាឧទ្ធរណ៍ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានរៀបចំប្រារព្ធពិធីសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ និង ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ នៅសាលប្រជុំសាលាឧទ្ធរណ៍ត្បូងឃ្មុំ ជាន់ទី២ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ...

ឯកឧត្តម ហុក ពេជ្រហោះ បើកកិច្ចប្រជុំការក្រុមការងារបណ្ដាញផ្សព្វផ្សាយសង្គម និងអ្នកនាំពាក្យរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ) ៖ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរង នៃគណៈអភិបាលខេត្ត ជាប្រធានក្រុមការងារបណ្ដាញផ្សព្វផ្សាយសង្គមខេត្ត និងជាប្រធានអ្នកនាំពាក្យរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំក្រុមការងារបណ្ដាញផ្សព្វផ្សាយសង្គម និងអ្នកនាំពាក្យរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំ(ខ)សាលាខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្តម ហុក ពេជ្រហោះ បើកកិច្ចប្រជុំការក្រុមការងារបណ្ដាញផ្សព្វផ្សាយសង្គម...

ឯកឧត្តម ជា សុផារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបូកសរុបការងារគណបក្សខេត្តត្បូងឃ្មុំឆ្នាំ២០២៣ និងលើកទិសដៅភារកិច្ចឆ្នាំ២០២៤ និងការប្រកាសតែងតាំងបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ និងការតែងតាំងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុកទាំង ៧ ក្នុងខេត្តត្

(ត្បូងឃ្មុំ) ៖ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ជា សុផារ៉ា សមាជិកគណ:អចិន្រ្តៃយ៍គណ:កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបការងារគណបក្សខេត្តត្បូងឃ្មុំឆ្នាំ២០២៣ និងលើកទិសដៅភារកិច្ចឆ្នាំ២០២៤ និងការប្រកាសតែងតាំងបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ និងការតែងតាំងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុកទាំង ៧ ក្នុងខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ ឯកឧត្តម ជា សុផារ៉ា...

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ»

នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ វគ្គបណ្តុះបណ្តាលស្តីពី «ការបើកប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» បានបើកដំណើរការរយៈ ពេល១ថ្ងៃ ដែលរៀបចំដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បើកវគ្គបណ្តុះបណ្តាលស្តីពី...

ចំណតផែរណបពហុបំណងចំនួន៣ របស់កំពង់ផែស្វយ័តភ្នំពេញ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយរំពឹងថា នឹងទទួលបានការកើនឡើង នូវការលើក-ដាក់ និងផ្ទេរទំនិញ

ចំណតផែរណបពហុបំណងថ្មីចំនួន៣ទីតាំងផ្សេងគ្នា គឺ "ចំណតផែរណបពហុបំណង TS១១, UM២ និង LM២៦" របស់កំពង់ផែស្វយ័តភ្នំពេញ ត្រូវបានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ ដោយរំពឹងថា ក្រោយការដាក់ឱ្យប្រើប្រាស់ នឹងទទួលបានការកើនឡើង នូវការលើក-ដាក់ និងផ្ទេរទំនិញតាមដងទន្លេ ក្នុងព្រះរាជាណាចក្រ។

អាន​បន្ត៖ ចំណតផែរណបពហុបំណងចំនួន៣ របស់កំពង់ផែស្វយ័តភ្នំពេញ...

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តការងារ ឆ្នាំ២០២៤

(ត្បូងឃ្មុំ) ៖ ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ទទួលបន្ទុក ស.ស.យ.ក ខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តការងារ ឆ្នាំ២០២៤ និងពិធីប្រគល់លិខិតថ្លែងអំណរគុណ និងលិខិតសរសើរ ជូនដល់សប្បុរសជន លោកគ្រូ អ្នកគ្រូ និងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ នៅសល់ប្រជុំ គ (សាលធំ)សាលាខេត្ត។

អាន​បន្ត៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ...

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡាបាលទាត់ដណ្ដើមពានរង្វាន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីអបអរថ្ងៃជ័យជំនះ ៧មករា រដូវកាលទី៣ ឆ្នាំ២០២៤ នៅឃុំជំនីក ស្រុកក

(ត្បូងឃ្មុំ) រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ ដណ្ដើមពានរង្វាន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅឃុំជំនីក ស្រុកក្រូចឆ្មារ ដើម្បីអបអរថ្ងៃជ័យជំនះ ៧មករា រដូវកាលទី៣ ឆ្នាំ២០២៤ ។

អាន​បន្ត៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់...

ក្បាលដីចំនួន៤៨៩២ ត្រូវបានរៀបចំពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

(បងប្អូនប្រជាពលរដ្ឋដែរជាម្ចាស់ក្បាលដី ត្រូវមានកាតព្វកិច្ចក្នុងការត្រួតពិនិត្យមើល ឈ្មោះ កម្មសិទ្ធដី និងប្រភេទដី អោយបានត្រឹមត្រូវ ដើម្បីកុំឲ្យមានបញ្ហាទៅថ្ងៃក្រោយទៀត)នេះ ជាការលើកឡើងរបស់លោក ប៉ូច សុធារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយ សំណង់ និងសុរិយោដី និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ក្បាលដីចំនួន៤៨៩២ ត្រូវបានរៀបចំពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ...

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍រីកចម្រើន

ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ឡុង ធាម ប្រធានស្ដីទីក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរងនៃគណ:អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣...

ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រារព្ធពិធីអបអរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧មករា នៅស្រុកអូររាំងឪ

(ត្បូងឃ្មុំ) ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជំនះ ៧ មករា ( ៧ មករា ១៩៧៩ - ៧ មករា ២០២៤) ក្នុងស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។

អាន​បន្ត៖ ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំមន្ត្រីរាជការ...

ឯកឧត្តម ជា សុផារ៉ា ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកមេមត់ ប្រមាណជាង ១ម៉ឺននាក់ ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជំនះ ៧ មករា ( ៧ មករា ១៩៧៩ - ៧ មករា ២០២៤)

(ត្បូងឃ្មុំ) ៖ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួម ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជំនះ ៧ មករា ( ៧ មករា ១៩៧៩ - ៧ មករា ២០២៤) ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកមេមត់ ប្រមាណជាង ១ម៉ឺននាក់ នៅទីលានតារាងបាល់ទាត់ចំការកៅស៊ូមេមត់ ស្ថិតនៅភូមិខ្នងក្រពើលិច ឃុំទ្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ ឯកឧត្តម ជា សុផារ៉ា ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកមេមត់ ប្រមាណជាង...

ខេត្តត្បូងឃ្មុំ ប្រារព្ធពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ចរៈមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១

ខ្លឹមសារប្រកាសអនុសំវច្ឆរ មហាសន្និបាត មន្ត្រីសង្ឃ ទូទាំងប្រទេស លើកទី ៣១ ឆ្នាំ២០២៤ នៅខេត្តត្បូងឃ្មុំ ត្រូវបានប្រារព្ធពិធីផ្សព្វផ្សាយ ជាផ្លូវការ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអគ្គាធិការង ពុទ្ធិកសិក្សាជាតិ និងជាព្រះអនុប្រធានថេរៈសភា នៃព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តម ចាន់ សេងចុង អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ។

អាន​បន្ត៖ ខេត្តត្បូងឃ្មុំ ប្រារព្ធពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស...

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៥ ថ្ងៃជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៤) នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនានិងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីពិធីមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ថ្ងៃជ័យជំនះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៤) នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។

អាន​បន្ត៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា...

ឯកឧត្តម វង សូត អញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី៤៥ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា នៅបរិវេណសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។ មានវត្តមានក្នុងពិធីនោះដែរ រួមមាន ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំស្រុក មន្ទីរ សិស្សានុសិស្ស និវត្តន៍ជន អតីតយុទ្ធជន និងកងកម្លាំងប្រដាប់អាវុធទូទាំងស្រុក សរុបប្រមាណជាង ៨០០នាក់។

អាន​បន្ត៖ ឯកឧត្តម វង សូត អញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ...

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា ជាការរំលឹកកម្ពុជារួចផុតពីរណ្តៅមរណៈ

ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៤) នៅបរិវេណរង្វង់មូល មុខសាលាខេត្ត ក្នុងបុរីរដ្ឋបាល ទីរួមខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា...

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញកាត់ឫសសីមា តម្កល់រតនៈវត្ថុ ចំនួន ៩ព្រះអង្គ ទុកលើប្រាសាទព្រះអង្គប្រសូត នៅវត្តសាមគ្គីសុខារាម ច្រករំដែង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេក និងកាត់ឫសសីមា លើកតម្កល់រតនៈវត្ថុ ចំនួន ៩ព្រះអង្គ តម្កល់ទុកលើប្រាសាទព្រះអង្គប្រសូត នៅវត្តសាមគ្គីសុខារាម ច្រករំដែង សម្រាប់ជាទីគោរពសក្ការៈបូជា នៃមនុស្ស និងទេវតា ក្នុងលោក ។

អាន​បន្ត៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញកាត់ឫសសីមា តម្កល់រតនៈវត្ថុ ចំនួន ៩ព្រះអង្គ...

អបអរសាទរពិធីបើកការប្រកួតកីឡាបាលទាត់ដណ្ដើមពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីអបអរថ្ងៃជ័យជំនះ ៧មករា រដូវកាលទី៣ ឆ្នាំ២០២៤

(ត្បូងឃ្មុំ): អបអរសាទរពិធីបើកការប្រកួតកីឡាបាលទាត់ដណ្ដើមពានរង្វាន់សម្ដេចមហាធិបតី ហ៊ុន ម៉ាណែត ដើម្បីអបអរថ្ងៃជ័យជំនះ៧មករា រដូវកាលទី៣ ឆ្នាំ២០២៤ ក្នុងភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ វណ្ណា សមាជិកអចិន្រ្តៃយ៍នៃយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានផ្នែកវប្បធម៌និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ផារ៉ា មង្គល ប្រធានក្រុមការងារគណៈចុះមូលដ្ឋានស្រុកក្រូចឆ្មារ និងឃុំជំនីក ដែលធ្វើឡើងនៅទីលានបាល់ទាត់ភូមិជំនីកឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤។

អាន​បន្ត៖ អបអរសាទរពិធីបើកការប្រកួតកីឡាបាលទាត់ដណ្ដើមពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន...

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំស្តីពី “កិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់“ សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

(ត្បូងឃ្មុំ) ៖ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង លោក ហ៊ាង សុផល ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធីបតីភាព ក្នុងកិច្ចប្រជុំស្តីពី “កិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់“ សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋាន នៃគណកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ (ក្នុងបរិវេណសាលាស្រុកពញាក្រែក)។

អាន​បន្ត៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំស្តីពី...

សមាគមអតីតយុទ្ធជនខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ ដើម្បីបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហានានា ក្នុងមូលដ្ឋាន

នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបការងារសមាគមអតីតយុទ្ធជនប្រចាំឆ្នាំ ២០២៣ មានការអញ្ជើញចូលរួមពី អនុប្រធានគណៈកម្មាធិការ ស.អ.កខេត្ត ស្នងការរងខេត្ត លោកប្រធានគណ:កម្មាធិការ ស.អ.ក.ក្រុង/ស្រុកទាំង០៧ ព្រមទាំងអ្នកពាក់ព័ន្ទជាច្រើនរូបទៀត។

អាន​បន្ត៖ សមាគមអតីតយុទ្ធជនខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣...

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕