បណ្តាញសង្គម

រដ្ឋមន្រ្តីព័ត៌មាន៖ សារព័ត៌មានដើរតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយការពិតជូនដល់ប្រជាជន និងពិភពលោក ហើយអ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងកិច្ចការងារនេះ

(ភ្នំពេញ)៖ សារព័ត៌មានដើរតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយការពិតជូនដល់ប្រជាជន និងពិភពលោក ហើយអ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងកិច្ចការងារនេះ។

អាន​បន្ត៖ រដ្ឋមន្រ្តីព័ត៌មាន៖...

១១ខែនៃការបើកដំណើរការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រកចំណូលបាន ៣២លានដុល្លារអាមេរិក

(ភ្នំពេញ)៖ គិតពីខែវិច្ឆិកា ឆ្នាំ២០២២ មកដល់ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រកចំណូលបានប្រមាណ ៣២លានដុល្លារអាមេរិក ក្នុងនោះត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៣នេះ ក្នុងនោះរាប់ចាប់ពីខែមករា ដល់ខែកញ្ញា រកចំណូលបានប្រមាណ ២៧លានដុល្លារអាមេរិក។

អាន​បន្ត៖ ១១ខែនៃការបើកដំណើរការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រកចំណូលបាន...

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់ផ្ទះ ម្ចាស់បន្ទប់កុំដំឡើងថ្លៃឈ្នួលផ្ទះ-បន្ទប់នៅឆ្នាំ២០២៤ (

(ភ្នំពេញ)៖ គិតពីខែវិច្ឆិកា ឆ្នាំ២០២២ មកដល់ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រកចំណូលបានប្រមាណ ៣២លានដុល្លារអាមេរិក ក្នុងនោះត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៣នេះ ក្នុងនោះរាប់ចាប់ពីខែមករា ដល់ខែកញ្ញា រកចំណូលបានប្រមាណ ២៧លានដុល្លារអាមេរិក។

អាន​បន្ត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់ផ្ទះ...

នៅតែ១៥ថ្ងៃទៀតប៉ុណ្ណោះ ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ នឹងត្រូវផុតកំណត់ (Video inside)

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារបានរំលឹកឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែកញ្ញានេះ គឺនៅសល់តែ ១៥ថ្ងៃទៀតប៉ុណ្ណោះ ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ នឹងត្រូវផុតកំណត់ ដូច្នេះបងប្អូនដែលមិនទាន់បានប្រកាស និងបង់ពន្ធសូមប្រញាប់អញ្ជើញទៅបង់ពន្ធឱ្យបានគ្រប់ៗគ្នា។

អាន​បន្ត៖ នៅតែ១៥ថ្ងៃទៀតប៉ុណ្ណោះ ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់...

បណ្ឌិត គុណ ញឹម ដឹកនាំកិច្ចប្រជុំលើកទី១ ក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ ដំណាក់កាលទី៣ ខណៈការអនុវត្តគម្រោងសម្រេចបាន ៦០%

(ភ្នំពេញ)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំលើកទី១ ក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ ដំណាក់កាលទី៣ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

អាន​បន្ត៖ បណ្ឌិត គុណ ញឹម ដឹកនាំកិច្ចប្រជុំលើកទី១ ក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ...

ខេត្តព្រះវិហារ បើកយុទ្ធនាការកំណត់អត្តសញ្ញាណកម្ម ផ្តល់បណ្ណសមធម៌ ជូនបុគ្គល ឬគ្រួសារ មានសមាជិកបម្រើការក្នុងវិស័យសេវាកម្សាន្ត ទេសចរណ៍

(ព្រះវិហារ)៖ មន្ទីរផែនការ នៃរដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំពិធីបើកយុទ្ធនាការ កំណត់អត្តសញ្ញាណកម្ម ចុះសម្ភាសន៍ផ្តល់បណ្ណសមធម៌ ជូនបុគ្គល ឬគ្រួសារ មានសមាជិកបម្រើការក្នុងវិស័យសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានជីវភាពខ្វះខាត។

អាន​បន្ត៖ ខេត្តព្រះវិហារ បើកយុទ្ធនាការកំណត់អត្តសញ្ញាណកម្ម ផ្តល់បណ្ណសមធម៌ ជូនបុគ្គល...

អភិបាលខេត្តព្រៃវែង ជំរុញមន្ទីរ, អង្គភាព និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្តខិតខំអនុវត្តភារកិច្ចការងារ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានថ្លែង ជំរុញដល់មន្ទីរ, អង្គភាព និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អសើរថែមទៀត។

អាន​បន្ត៖ អភិបាលខេត្តព្រៃវែង ជំរុញមន្ទីរ, អង្គភាព...

ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យតែងតាំងអគ្គលេខាធិការ និងអគ្គនាយក របស់ក្រសួងសេដ្ឋកិច្ច ចំនួន២រូប

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ តែងតាំងអគ្គលេខាធិការ និងអគ្គនាយក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន២រូប។

អាន​បន្ត៖ ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យតែងតាំងអគ្គលេខាធិការ និងអគ្គនាយក...

លោក ប៉ែន បូណា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត តារារះចិញ្ចាចចញ្ចែងលើឆាកអាស៊ាន និងកំពុងឆក់ទាញបេះដូងពលរដ្ឋខ្មែរ!

(ភ្នំពេញ)៖ វត្តមានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ី ត្រូវបានលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រៀបប្រដូចទៅនឹងតារាមួយដួងរះចិញ្ចាចចញ្ចែងលើឆាកអាស៊ាន ហើយកំពុងឆក់យកបេះដូងពលរដ្ឋខ្មែរផងដែរ។

អាន​បន្ត៖ លោក ប៉ែន បូណា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត តារារះចិញ្ចាចចញ្ចែងលើឆាកអាស៊ាន...

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតថ្លែងអំណរគុណ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអបអរសាទរចំពោះ សម្តេចដែលទទួលគោរមងារ

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារអំណរគុណ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ដែលបានអបអរសាទរចំពោះ សម្តេចដែលទទួលគោរមងារថ្មី។

អាន​បន្ត៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតថ្លែងអំណរគុណ...

ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីប្រតិទិន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នឹងការបោះឆ្នោត ក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ការងារពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

អាន​បន្ត៖ ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីប្រតិទិន...

រដ្ឋមន្ត្រីការងារ៖ ទោះបីអ្វីៗមិនទាន់ដល់ក្ដីប្រាថ្នារបស់កម្មករនិយោជិត១០០%មែន តែប្រសើរជាង៤ទៅ៥ឆ្នាំមុនច្រើន

(ភ្នំពេញ)៖ ក្នុងពេលចុះជួបកម្មករនិយោជិតនៅតាមបន្ទប់ជួល ម្ដុំផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសាកសួរនិងទទួលបានព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងជីវិតរស់នៅប្រចាំថ្ងៃ ការចំណាយ ការគាំពារសុខុមាលភាពជាដើម ទោះបីអ្វីៗទទួលបានមិនទាន់ដល់នូវក្ដីប្រាថ្នារបស់កម្មករនិយោជិត១០០%ក៏ពិតមែន ប៉ុន្តែបានប្រសើរជាងស្ថានភាព៤ទៅ៥ឆ្នាំមុនច្រើន។

អាន​បន្ត៖ រដ្ឋមន្ត្រីការងារ៖ ទោះបីអ្វីៗមិនទាន់ដល់ក្ដីប្រាថ្នារបស់កម្មករនិយោជិត១០០%មែន...

ភោជនីយដ្ឋានចិន បែបទំនើបយីហោក្នុងស្រុក កុងហ្វូ ឃីតឈិន ប្រារព្ធខួបលើកទី៣របស់ខ្លួន ជាមួយយុទ្ធនាការ «KFK Love»

(ភ្នំពេញ)៖ កុងហ្វូ ឃីតឈិន ភោជនីយដ្ឋានចិន បែបទំនើបនិងទាន់សម័យ ដែលជាម៉ាកយីហោក្នុងស្រុក បានឆក់យកបេះដូងប្រជាជនខ្មែរស្ទើតែគ្រប់រូប ដោយសារតែឱជារសដ៏ឆ្ងាញ់ មិនអាចបំភ្លេចបាន ជាមួយនឹងសេវាកម្មដ៏ល្អឥតខ្ចោះរបស់ពួកគេ ទើបធ្វើឲ្យមានការគាំទ្រយ៉ាងខ្លាំងក្លារហូតដល់សព្វថ្ងៃនេះ។

អាន​បន្ត៖ ភោជនីយដ្ឋានចិន បែបទំនើបយីហោក្នុងស្រុក កុងហ្វូ ឃីតឈិន...

លោក ឃួង ស្រេង៖ យើងត្រូវតែបម្រើពួកគាត់ឲ្យបានឲ្យកាន់តែល្អ ឲ្យសមទៅនឹងការជឿទុកចិត្ត និងការស្រឡាញ់របស់ប្រជាពលរដ្ឋមកលើអាជ្ញាធរ

អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បន្តការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត ពោលគឺឲ្យសមនឹងការជឿទុកចិត្តពីសំណាក់ ប្រជាពលរដ្ឋមកលើអាជ្ញាធររបស់យើង។

អាន​បន្ត៖ លោក ឃួង ស្រេង៖ យើងត្រូវតែបម្រើពួកគាត់ឲ្យបានឲ្យកាន់តែល្អ...

NACC អរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្រេចបញ្ចេញរថយន្តក្រុងជាង៣០០គ្រឿងសម្រាប់ដឹកកម្មករ និយោជិតក្នុងការធ្វើដំណើរទៅបោះឆ្នោតនៅស្រុកកំណើត

(ភ្នំពេញ)៖ ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ហៅកាត់ថា NACC បានសម្តែងនូវការ អរគុណចំពោះសម្តេចតេជោហ៊ុនសែន ដែលសម្រេចបញ្ចេញរថយន្តក្រុងជាង៣០០គ្រឿង សម្រាប់ដឹកកម្មករ និយោជិតដោយមិនគិតថ្លៃក្នុងការធ្វើដំណើរទៅបោះឆ្នោត នៅស្រុកកំណើតនៅថ្ងៃទី២៣ខែកក្កដាខាងមុខ។

អាន​បន្ត៖ NACC អរគុណចំពោះសម្តេចតេជោ ហ៊ុន សែន...

កម្ពុជា ស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលី បង្កើតការិយាល័យពាណិជ្ជកម្មអូស្ត្រាលី នៅកម្ពុជា

ភ្នំពេញ៖ ក្នុងគោលបំណងពង្រឹងចំណងទាក់ទង ជាមួយវិស័យឯកជន កម្ពុជា ដើម្បីជំរុញណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអូស្ត្រាលី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលី បង្កើតការិយាល័យពាណិជ្ជកម្មអូស្ត្រាលី (AusTrade) នៅកម្ពុជា។

អាន​បន្ត៖ កម្ពុជា ស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលី បង្កើតការិយាល័យពាណិជ្ជកម្មអូស្ត្រាលី...

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យឧទ្ទិសកុសល​ជូនវិញ្ញាណក្ខន្ធលោកឪពុក និងអ្នកម្តាយ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញរៀបចំពិធីបុណ្យគម្រប់ខួប ១០ឆ្នាំ និងខួបកំណើត ១០០ឆ្នាំ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងបុណ្យគម្រប់ខួប ២៥ឆ្នាំ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ឌី ប៉ុក។

អាន​បន្ត៖ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត...

សាក្សីប្រវត្តិសាស្ត្រ៖ សៀវភៅកំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

ដោយៈឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា/ភ្នំពេញ៖ឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍គម្រប់៥០ឆ្នាំ គិតចាប់តាំងពីកាលដែលសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានសព្វព្រះរាជហឫទ័យរាជចំណារលើសៀវភៅកំណត់ហេតុស្តីពីព្រះរាជដំណើរជាប្រវត្តិសាស្ត្ររបស់ព្រះអង្គ។

អាន​បន្ត៖ សាក្សីប្រវត្តិសាស្ត្រ៖ សៀវភៅកំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ...

សម្តេចតេជោ ហ៊ុន សែន៖ ជំនន់ទឹកភ្លៀងនៅអាមេរិក និងអឺរ៉ុបអត់មានអ្នកនិយាយ បែរនាំគ្នាវាយប្រហាររាជរដ្ឋាភិបាល រឿងទឹកលិចភ្នំពេញមកពីភ្លៀងខ្លាំង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការចម្លែកអារម្មណ៍ចំពោះក្រុមប្រឆាំង ដែលធ្វើមើលមិនឃើញចំពោះការលិចលង់នៅអាមេរិក និងអឺរ៉ុប ដោយសារជំនន់ទឹកភ្លៀង បែរនាំគ្នាវាយប្រហាររាជរដ្ឋាភិបាលរឿងទឹកលិចរាជធានីភ្នំពេញ ព្រោះភ្លៀងធ្លាក់ខ្លាំងកាលពីពេលថ្មីៗនេះ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន៖ ជំនន់ទឹកភ្លៀងនៅអាមេរិក និងអឺរ៉ុបអត់មានអ្នកនិយាយ...

លោក ហ៊ុន ម៉ានី៖ ការណែនាំពីរបៀបគូសសន្លឹកឆ្នោតឲ្យត្រឹមត្រូវ គឺជាការចូលរួមរំលឹកជាថ្មី ដើម្បីធានាថាអង្គបោះឆ្នោត មិនចាញ់បោកតាមចេតនាជំរុញចលនាបំផ្លាញសន្លឹកឆ្នោត

(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ក្នុងជំនួបជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំព្រៃវិហារ និងឃុំស្នំក្រពើ ស្រុកគងពិសី នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានលើកឡើងថា ការណែនាំពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ និងបានការ គឺជាចូលរួមរំលឹកជាថ្មី ដើម្បីធានាថាអង្គបោះឆ្នោត មិនចាញ់បោកតាមចេតនាជំរុញ ចលនាបំផ្លាញសន្លឹកឆ្នោត។

អាន​បន្ត៖ លោក ហ៊ុន ម៉ានី៖ ការណែនាំពីរបៀបគូសសន្លឹកឆ្នោតឲ្យត្រឹមត្រូវ...

ធនាគារជាតិនៃកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នា ជាមួយ UnionPay International

ភ្នំពេញ៖ ដើម្បីបង្កើនភាពងាយស្រួលក្នុងការទូទាត់ប្រាក់ឆ្លងប្រទេសនឹងជំរុញបន្ថែមលើវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International បានចុះអនុស្សរណៈយោគយល់គ្នា(MoU) កាលពីរសៀលថ្ងៃច័ន្ទ ទី១០ ខែកក្កដា នៅសាលាបច្ចេកទេសធនាគារ ក្រោមវត្តមាន លោកស្រីបណ្ឌិត ជា សិរីទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងលោក ឡារី វាង ( Larry Wang) អនុប្រធានក្រុមហ៊ុន UnionPay International។

អាន​បន្ត៖ ធនាគារជាតិនៃកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នា ជាមួយ UnionPay International