បណ្តាញសង្គម

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីនៅច្រកទ្វារកំពង់ផែ បម្រើសេវាជូនភ្ញៀវទេសចរណ៍ឱ្យបានល្អ

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីនគរបាលអន្តោប្រវេសន៍នៅតាមច្រកទ្វារកំពង់ផែអន្តរជាតិ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរណ៍អន្តរជាតិដែលបានធ្វើដំណើរតាមច្រកទ្វារកំពង់ផែឱ្យបានល្អប្រកបដោយវិជ្ជាជីវៈ។

អាន​បន្ត៖ អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីនៅច្រកទ្វារកំពង់ផែ...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ ១នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយ ១នាក់។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

បណ្ឌិត អ៊ាង សុផល្លែត៖ ជួយឱ្យប្រជាសហគមន៍ទាំងអស់មានបានជាមុន ទើបអាចលែងចូលព្រៃប៉ះពាល់ធម្មជាតិដោយខុសច្បាប់

(សៀមរាប)៖ ក្រសួងបរិស្ថានកំពុងគិតគូស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជួយឱ្យប្រជាសហគមន៍ទាំងអស់មានបានជាមុនសិន ទើបជួយឱ្យពួកគាត់លែងចូលព្រៃ ប៉ះពាល់ជាមួយធនធានធម្មជាតិដោយខុសច្បាប់។

អាន​បន្ត៖ បណ្ឌិត អ៊ាង សុផល្លែត៖ ជួយឱ្យប្រជាសហគមន៍ទាំងអស់មានបានជាមុន...

រដ្ឋមន្រ្តីក្រសួងសាធារណការ​ ចុះ​ពិនិត្យទីតាំង​ស្ពាន​ឆ្លង​ទន្លេនៅព្រែកប្រា មុន​​បើកការដ្ឋាន​សាងសង់​នៅថ្ងៃ​ស្អែក

នៅព្រឹកមិញនេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យទីតាំងរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)

អាន​បន្ត៖ រដ្ឋមន្រ្តីក្រសួងសាធារណការ​ ចុះ​ពិនិត្យទីតាំង​ស្ពាន​ឆ្លង​ទន្លេនៅព្រែកប្រា...

រដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យទីតាំងរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ​(ចាក់អង្រែក្រោម-ព្រែកប្រា) នៅព្រឹកស្អែក ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួងសាធារណការ...

បេក្ខជនសមាជិកព្រឹទ្ធសភា ស្នើក្រុមប្រឹក្សាឃុំនៃស្រុកកណ្ដាលស្ទឹង ទៅបោះឆ្នោតឱ្យបក្សប្រជាជនកម្ពុជា

បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល លោក ម៉ម ប៊ុននាង បានស្នើដល់ក្រុមប្រឹក្សាឃុំ នៃស្រុកកណ្ដាលស្ទឹង ទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងមានលេខរៀងទី១ នៅលើសន្លឹកឆ្នោត។

អាន​បន្ត៖ បេក្ខជនសមាជិកព្រឹទ្ធសភា ស្នើក្រុមប្រឹក្សាឃុំនៃស្រុកកណ្ដាលស្ទឹង...

គ.ជ.ប៖ ថ្ងៃទី៨ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ

(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទី៨ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង ៤គណបក្សបានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមលទ្ធភាព និងមធ្យោបាយរៀងៗខ្លួន ដើម្បីផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយខ្លួនដល់អ្នកបោះឆ្នោត។

អាន​បន្ត៖ គ.ជ.ប៖ ថ្ងៃទី៨ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥...

៦៩ឆ្នាំនៃការកកើតកាកបាទក្រហមកម្ពុជា មានក្សត្រី និងឥស្សរជន៦អង្គ/រូបហើយ ធ្វើជាប្រធាន

ថ្ងៃទី១៨ ខែកុម្ភៈនេះ គឺជាខួបលើកទី៦៩ឆ្នាំ នៃថ្ងៃបង្កើតសមាគមជាតិកាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥ – ១៨ កុម្ភៈ ២០២៤)។

អាន​បន្ត៖ ៦៩ឆ្នាំនៃការកកើតកាកបាទក្រហមកម្ពុជា មានក្សត្រី និងឥស្សរជន៦អង្គ/រូបហើយ...

ក្រសួងមហាផ្ទៃ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូន គោលមិត្តភាព ក្រសួងមហាផ្ទៃ-ស្ថានទូតជប៉ុនប្រចាំកម្ពុជា

ព្រឹត្តិការណ៍នេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ លោក សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាគណៈកម្មការរៀបចំការប្រកួតមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ ជាឱកាសដ៏វិសេសវិសាលមួយ ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាពរវាងក្រសួងមហាផ្ទៃ និងស្ថានទូតជប៉ុនប្រចាំកម្ពុជាផងដែរ។

អាន​បន្ត៖ ក្រសួងមហាផ្ទៃ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូន គោលមិត្តភាព...

ស្អែកនេះ ក្រសួងអធិការកិច្ចបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងអធិការកិច្ចនឹងបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នាថ្ងៃទី១២-១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

អាន​បន្ត៖ ស្អែកនេះ ក្រសួងអធិការកិច្ចបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤

ប្រមុខការទូត ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តធ្វើការកាន់តែជិតស្និទ្ធជាមួយអង្គការ OSC

ប្រមុខការទូតកម្ពុជា បានអះអាងពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រតិបត្តិការខាងត្បូង (OSC) ជាពិសេសលើកិច្ចសហប្រតិបត្តិការរួមគ្នា ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

អាន​បន្ត៖ ប្រមុខការទូត ថា...

រដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូទីភ្នាក់ងារទឹកបារាំង Rhin-Meuse

(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ

អាន​បន្ត៖ រដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ...

ព្រឹកនេះ នាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាថ្មីម្ដងទៀត

សេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នាវាទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤នេះ ដោយបានដឹកភ្ញៀវទេសចរជិត ២ពាន់នាក់។ នេះបើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

អាន​បន្ត៖ ព្រឹកនេះ នាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាថ្មីម្ដងទៀត

សម្ដេចតេជោ​ ហ៊ុន​ សែន ចេញសេចក្ដីសម្រេចចាត់តាំងថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ដកំពង់ឆ្នាំង, លោក អ៊ុក រ៉ាប៊ុន ជាប្រធាន និងលោក ឆាយ ឫទ្ធិសែន ជាអនុប្រធានទី១

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសេចក្ដីសម្រេច ស្ដីពីចាត់តាំង ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ដកំពង់ឆ្នាំង ដោយចាត់តាំងបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ដកំពង់ឆ្នាំង

អាន​បន្ត៖ សម្ដេចតេជោ​ ហ៊ុន​ សែន...

ព័ត៌មានជាតិរដ្ឋមន្រ្តីក្រសួងការងារ ជំរុញសមាគមគ្រឹះស្ថានឯកជនតម្រង់ទិសជំនាញវិជ្ជាជីវៈ និងបច្ចេកទេស

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជន តម្រង់ទិសលើកម្មវិធីសិក្សា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។

អាន​បន្ត៖ ព័ត៌មានជាតិរដ្ឋមន្រ្តីក្រសួងការងារ...

សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេចតែងតាំងលោក អ៊ុក ពញ្ញា, លោក ភួង សោភា, លោកស្រី គង់ សុធីរី និងលោកស្រី លីម មុយឡេង ជាទីប្រឹក្សា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំង លោក អ៊ុក ពញ្ញា, លោក ភួង សោភា, លោកស្រី គង់ សុធីរី និងលោកស្រី លីម មុយឡេង ជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេចតែងតាំងលោក អ៊ុក ពញ្ញា, លោក ភួង សោភា,...

រសួងសេដ្ឋកិច្ច សហការជាមួយអាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងរបស់ចក្រភពអង់គ្លេស នឹងរៀបចំបណ្តុះបណ្តាល ស្តីពី ភាពជាដៃគូរវាងចក្រភពអង់គ្លេស-កម្ពុជា សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយអាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងរបស់ចក្រភពអង់គ្លេស (UK Infrastructure and Projects Authority - IPA) នឹងរៀបចំសិក្ខាសាលាស្ដី «ភាពជាដៃគូរវាងចក្រភពអង់គ្លេស-កម្ពុជា សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង៖

អាន​បន្ត៖ រសួងសេដ្ឋកិច្ច សហការជាមួយអាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ...

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកទុក្ខជូនឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ចំពោះមរណភាពអ្នកម្ដាយបង្កើត

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព ឧបាសិកា ឡុង សារ៉ាត់ ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

អាន​បន្ត៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន...

សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីបារាំង ជួបពិភាក្សាការងារ

(ប៉ារីស, បារាំង)៖ មុននឹងឡើងយន្តហោះត្រឡប់មកកម្ពុជាវិញ នៅរសៀលថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤នេះ

អាន​បន្ត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីបារាំង ជួបពិភាក្សាការងារ

បារាំង សន្យាផ្តល់កញ្ចប់ថវិកា២០០លានអឺរ៉ូ ដល់កម្ពុជា សម្រាប់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តកម្មទឹកស្អាត

លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានប្រកាសថា នៅសប្តាហ៍នេះ បារាំងបានសន្យាផ្តល់កញ្ចប់ថវិកា២០០លានអឺរ៉ូ ដល់ប្រទេសកម្ពុជា ដើម្បីជួយសម្រាប់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តកម្មទឹកស្អាត។

អាន​បន្ត៖ បារាំង សន្យាផ្តល់កញ្ចប់ថវិកា២០០លានអឺរ៉ូ ដល់កម្ពុជា...

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យសមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គមចូលរួមផ្សព្វផ្សាយវប្បធម៌បៃតង ដើម្បីជួយពលរដ្ឋចាកផុតភាពក្រីក្រ

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្សព្វផ្សាយចេញនូវគោលដៅកម្សាន្តបៃតង ដែលជាច្រកសេដ្ឋកិច្ចបន្ថែមមួយទៀតសម្រាប់ប្រជាសហគមន៍ និងប្រជាពលរដ្ឋកម្ពុជា និងជំរុញឱ្យសមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គមចូលរួមផ្សព្វផ្សាយវប្បធម៌បៃតង ដើម្បីជួយពលរដ្ឋចាកផុតភាពក្រីក្រ។

ការលើកឡើងបែបនេះរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងក្នុងឱកាសលោកអនុញ្ញាតឱ្យសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ពីលោករដ្ឋមន្រ្តីដើម្បីរួមចំណែកក្នុងការងារបរិស្ថានបន្ត នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

គោលដៅកម្សាន្តបៃតង ដែលបានដកស្រង់ចេញពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺទិសដៅអាទិភាពរួមចំណែកលើកស្ទួយជីវភាពប្រជាសហគមន៍ឱ្យចាកផុតពីភាពក្រីក្រ តាមរយៈជំហានចម្បងៗ ដែលរួមមានការរៀបចំថ្នាលបណ្តុះកូនឈើខ្នាតអន្តរជាតិចំនួន៤កន្លែង ស្ថិតនៅខេត្តកំពង់ស្ពឺ កោះកុង/កំពង់សោម ត្បូងឃ្មុំ និងខេត្តសៀមរាប ដែលអាចមានសមត្ថភាពបណ្តុះកូនឈើ យ៉ាងតិចជាង ១លានដើម។

ឈើដែលបណ្តុះបានមាន៣ប្រភេទ ទី១ កូនឈើសម្រាប់ចែកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សយកទៅដាំ ទី២ បណ្តុះជាឈើជំទង់ និងទី៣ បណ្តុះកូនឈើឱ្យក្លាយជាដើមឈើធំៗ សម្រាប់លក់ជូនក្រុមហ៊ុន ឬស្ថាប័ន ដែលមានតម្រូវការដាំឈើ លំអរក្នុងបូរី ឬទីកន្លែងសាធារណៈនានា។

ក្រៅពីថ្នាលបណ្តុះកូនឈើ ក្រសួងបរិស្ថាន គ្រោងនឹងរៀបចំទីតាំងកម្សាន្ត និងបោះតង់ ទុកប្រគល់ជូនប្រជាពលរដ្ឋ ក្នុងតំបន់ទាំងនោះ ឱ្យពួកគាត់រកចំណូលបាន តាមរយៈការយកថ្លៃសេវាកម្ម ពីភ្ញៀវទេសចរណ៍ ដោយអនុវត្តនូវគោលការណ៍ស្អាត តម្លៃសមរម្យចំពោះភ្ញៀវទេសចរ ដែលទាំងនេះជាវប្បធម៌ស្អាត បៃតង និងចីរភាព នៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបាននិងកំពុងផ្សព្វផ្សាយ និងអនុវត្តយ៉ាងសកម្ម ដើម្បីជំរុញឱ្យកម្ពុជាក្លាយជាប្រទេស អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ស្របនឹងការលើកឡើងនេះ លោក ជុំ ហួត ប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គមបានប្តេជ្ញាចិត្ត ចូលរួមសហការជាមួយក្រសួងបរិស្ថាន ដើម្បីផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសការផ្សព្វផ្សាយអំពីយុទ្ធនាការនានា ដូចជាយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក និងយុទ្ធនាការដាំដើមឈើឱ្យច្រើនជាងការកាប់ រួមទាំងវិធានការ៤ចំនុចទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដែលក្រសួងបរិស្ថានបានដាក់ចេញ ដើម្បីបង្កើនគម្របព្រៃឈើកម្ពុជា ឱ្យបានចំនួន៦០% នៅឆ្នាំ២០៥០៕

ដកស្រង់ពី៖ Fresh News