បណ្តាញសង្គម

សម្តេចធិបតី និងរដ្ឋមន្ត្រីបរិវត្តកម្មឌីជីថលរបស់ជប៉ុន មើលឃើញដូចគ្នាពីសារៈសំខាន់នៃការគ្រប់គ្រង​ទិន្នន័យតាមឌីជីថល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Kono Taro រដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថលរបស់ជប៉ុន បានមើលឃើញដូចគ្នាពីសារៈសំខាន់នៃការគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធឌីជីថល។

អាន​បន្ត៖ សម្តេចធិបតី និងរដ្ឋមន្ត្រីបរិវត្តកម្មឌីជីថលរបស់ជប៉ុន...

ឧបនាយករដ្ឋមន្ដ្រី ស សុខា រំពឹងការចុះ MOU ជាមួយបារាំង នឹងលើកស្ទួយវិស័បាល់ទះកម្ពុជាមួយកម្រិតទៀត

លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា រំពឹងការចុះអនុស្សារណៈយោគយល់គ្នា(MOU) ជាមួយសហព័ន្ធកីឡាបាល់ទះបារាំង នឹងលើកស្ទួយការអភិវឌ្ឍវិស័យកីឡាបាល់ទះកម្ពុជាមួយកម្រិតទៀត ។

អាន​បន្ត៖ ឧបនាយករដ្ឋមន្ដ្រី ស សុខា រំពឹងការចុះ MOU ជាមួយបារាំង...

ឯកឧត្តម នេត្រ ភក្ដ្រា ប្រកាសសមាសភាពប្រធាន អនុប្រធាន និងសមាជិក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តក្រចេះ

ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារ គណបក្សចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តក្រចេះ ដែលទើបសម្រេចតែងតាំងថ្មី ត្រូវបានធ្វើពិធីប្រកាសសមាសភាពជាផ្លូវការ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

តាមរយៈសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្តីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានកែសម្រួលដោយ ឯកឧត្តម នេត្រ ភក្ដ្រា ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ, លោក សរ ចំរុង អនុប្រធានទី១, លោក វ៉ា ថន អភិបាលខេត្តក្រចេះ អនុប្រធានប្រចាំការ, សរុបជារួម ប្រធាន អនុប្រធាន សមាជិក សមាជិកា គណបក្សចុះមូលដ្ឋានខេត្តក្រចេះ ចំនួន៣០៣រូប។

តាមរយៈសេចក្តីសម្រេច គឺសមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ឃុំ សង្កាត់នៃគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ និងសកម្មជនដែលទទួលភារកិច្ចនៅក្នុងក្រុមការងារគណបក្សចុះមូលដ្ឋាននានាក្នុងខេត្តក្រចេះ ត្រូវបន្ត ភារកិច្ចក្នុងក្រុមការងារនេះដដែល។

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងប្រធានគណៈកម្មាធិការគណបក្សខេត្ត មានសិទ្ធិស្នើចាត់តាំង កែសម្រួល បំពេញបន្ថែម ឬចាត់តាំង កែសម្រួល បំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សចុះជួយខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ តាមការចាំបាច់។ បន្ទាប់ពីទទួលសេចក្តីសម្រេចរួចមក ឯកឧត្តម នេត្រ ភក្ដ្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ

 

 

p style="text-align: center;">

 

 

p style="text-align: center;">

 

 

p style="text-align: center;">

 

 

p style="text-align: center;">

 

 

p style="text-align: center;">

 

 

p style="text-align: center;">

 

 

p style="text-align: center;">

ដកស្រង់ពី៖ Fresh News

 

 

បណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការដាំដុះឈើ នាំឲ្យបង្កើនគម្របព្រៃឱ្យបាន៦០% នៅឆ្នាំ២០៥០ និងការធ្វើពាណិជ្ជកម្មកាបូន

អនុលោកតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានផ្តោតលើជ្រុងចំនួន៣ ក្នុងនោះភាពស្អាត ភាពបៃតង និងចីរភាព។

អាន​បន្ត៖ បណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការដាំដុះឈើ នាំឲ្យបង្កើនគម្របព្រៃឱ្យបាន៦០%...

ក្រសួងព័ត៌មាន និងសាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ ចុះ MoU ពង្រឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យព័ត៌មាន និងបណ្ដុះបណ្ដាលធនធានមនុស្ស

ក្រសួងព័ត៌មាន និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជន សំដៅលើការលើកកម្ពស់វិស័យព័ត៌មាន និងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព ក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

អាន​បន្ត៖ ក្រសួងព័ត៌មាន និងសាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ ចុះ MoU...

សម្តេច​តេជោ ហ៊ុន សែន ជួបអតីតប្រមុខ​អ៊ុនតាក់ នៅទីក្រុងតូក្យូ

ទីក្រុងតូក្យូ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជន បានអនុញ្ញាតឱ្យឯកឧត្តម អាកាស៊ី យ៉ាស៊ូស៊ី (Akashi Yasushi) អតីតប្រមុខ អ៊ុនតាក់ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារ New Otani ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

អាន​បន្ត៖ សម្តេច​តេជោ ហ៊ុន សែន ជួបអតីតប្រមុខ​អ៊ុនតាក់ នៅទីក្រុងតូក្យូ

ក្រសួងមហាផ្ទៃ រកឃើញសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន មិនបានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមច្បាប់ និងជូនដំណឹងឲ្យបំពេញកាតព្វកិច្ចជាធរមាន

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានរកឃើញថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន មិនបានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះឡើយ ខណៈរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការលើកស្ទូយសិទ្ធិសេរីភាព ក្នុងការបង្កើត និងការធ្វើសកម្មភាពរបស់សមាគម និងអង្គមិនមែនរដ្ឋាភិបាល។

អាន​បន្ត៖ ក្រសួងមហាផ្ទៃ រកឃើញសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន...

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ ជូនដំណឹងពីលទ្ធផលប្រឡងអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ

(ភ្នំពេញ)៖ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងអំពីលទ្ធផលប្រឡងអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP) ថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ដូចមានភា្ជប់បញ្ជីរាយនាមបេក្ខជនប្រឡងជាប់ស្ថាពរ និងបម្រុង។

អាន​បន្ត៖ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤-២០២៨ និងកម្មវិធីរបស់ក្រសួងក្នុងអាណត្ដិទី៧

(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជនបទរយៈពេល៥ឆ្នាំ (២០២៤-២០២៨) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក លោកស្រីប្រធាននាយកដ្ឋាន ព្រមទាំងមន្ដ្រីជំនាញនៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈនៃក្រសួងអភិវឌ្ឍន៍ជនបទ។

អាន​បន្ត៖ រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ...

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រតិកម្មនឹងវីដេអូហូបស្បែកជើង និងរូបភាពអវិជ្ជមានផ្សេងៗដែលនាំឱ្យប៉ះពាល់តម្លៃសង្គម, សម្ដេចក៏បានអំពាវនាវដល់យុវជនកុំធ្វើអ្វីហួសព្រំដែន ឬប៉ះពាល់តម្លៃវប្បធម៌ជាតិខ្មែរ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មនឹងវីដេអូហូបស្បែកជើង ហូបកង់ឡាន ក៏ដូចជារូបភាពអវិជ្ជមានផ្សេងៗទៀតដែលនាំឱ្យប៉ះពាល់តម្លៃសង្គម វប្បធម៌ជាតិ ដូច្នេះសម្ដេចធិបតីក៏បានអំពាវនាវដល់យុវជន យុវតីខ្មែរទាំងឡាយថា ប្រសិនចង់ធ្វើអ្វីមួយ សូមកុំឱ្យហួសព្រំដែនច្បាប់ និងប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិ។

អាន​បន្ត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រតិកម្មនឹងវីដេអូហូបស្បែកជើង...

ប្រធានសមាគមភស្តុភារកម្មកម្ពុជា៖ ការជំរុញប្រើប្រាស់ប្រព័ន្ធឌីជីថល និងការបង្កើតឱ្យមានច្បាប់ឆ្លងកាត់ (Transit) ជាគន្លឹះរុញការរីកចម្រើនវិស័យឡូជីស្ទិកកម្ពុជា

(ភ្នំពេញ)៖ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានស្នើដល់រាជរដ្ឋាភិបាល ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ នាំគ្នាជំរុញនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ក្នុងវិស័យភស្តុភារកម្ម (Logistics) ដែលរួមមាន៖ ការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការបង្កើតឱ្យច្បាប់ឆ្លងកាត់ (Transit) លើវិស័យដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា។

អាន​បន្ត៖ ប្រធានសមាគមភស្តុភារកម្មកម្ពុជា៖ ការជំរុញប្រើប្រាស់ប្រព័ន្ធឌីជីថល...

អតីតប្រធានគ.ជ.ប លោក ស៊ិក ប៊ុនហុក ត្រូវបានតែងតាំង​ជាទីប្រឹក្សារាជរដ្ឋាភិបាល​

ភ្នំពេញ៖ លោក ស៊ិក ប៊ុនហុក អតីតប្រធានគ.ជ.ប ត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើឧបនាយករដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដែលទើបផ្សព្វផ្សាយ។

អាន​បន្ត៖ អតីតប្រធានគ.ជ.ប លោក ស៊ិក ប៊ុនហុក ត្រូវបានតែងតាំង​ជាទីប្រឹក្សារាជរដ្ឋាភិបាល​

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យដំឡើងតម្លៃឯកតា នៃសន្ទស្សន៍បៀវត្សមូលដ្ឋាន របស់មន្ត្រីរាជការ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការកែប្រែតម្លៃឯកតា នៃសន្ទស្សន៍បៀវត្សមូលដ្ឋាន របស់មន្ត្រីរាជការ នៃព្រះរាជាណាចក្រកម្ពុជា។

អាន​បន្ត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យដំឡើងតម្លៃឯកតា នៃសន្ទស្សន៍បៀវត្សមូលដ្ឋាន...

ឯកឧត្តម​ ងឿន​ ច័ន្ទលីន​ ប៉ូឡែន​ អញ្ជេីញចុះមកសំណេះសំណាល​ ពិនិត្យហេដ្ឋារចនាសម្ព័ន្ធ​ និងការផ្សាយរបស់ស្ថានីយវិទ្យុជាតិត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ឯកឧត្តម ងឿន ច័ន្ទលីន ប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៍មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ អញ្ជេីញចុះមកសំណេះសំណាល ពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងការផ្សាយរបស់ស្ថានីយវិទ្យុជាតិត្បូងឃ្មុំ ស្ថិតនៅក្រោយសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នារសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

អាន​បន្ត៖ ឯកឧត្តម​ ងឿន​ ច័ន្ទលីន​ ប៉ូឡែន​ អញ្ជេីញចុះមកសំណេះសំណាល​...

ឯកឧត្តម នេត្រ ភក្ត្រា៖ មន្ទីរព័ត៌មានខេត្ត ដើរតូនាទីសំខាន់អោយគណៈបញ្ជាការឯកភាពខេត្ត ក្នុងការគ្រប់គ្រងព័ត៌មានក្នុងខេត្តរបស់ខ្លួន ដើម្បីក្តាប់បានសភាពការណ៍ក្នុងខេត្ត ហើយឆ្លើយតបរាល់ព័ត៌មានផ្សេងៗដែលអវិជ្ជមាន ហើយធ្វើការបកស្រាយអោយទាន់ពេលវេលា ដើម្បីគ្រប់គ្រងលើសាធារ

ត្បូងឃ្មុំ៖ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ និងអ្នកសារព័ត៌មាន ដែលកំពុងអនុវត្តការងារក្នុងខេត្ត នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរព័ត៌មាន ស្ថិតនៅក្នុង ”តំបន់រដ្ឋបាលខេត្ត” ភូមិនិគមលើ ឃុំស្រទ្បប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្តម នេត្រ ភក្ត្រា៖ មន្ទីរព័ត៌មានខេត្ត...

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងស​ង់​ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃ ២៤៣លានដុល្លារ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អាន​បន្ត៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត...

ព្រឹកថ្ងៃទី២៨ធ្នូ គ.ជ.ប រៀបចំចាប់ឆ្នោត ដើម្បី​កំណត់លំដាប់​លេខរៀង​ឈ្មោះគណបក្ស លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោត​ព្រឹទ្ធសភា

ភ្នំពេញ៖ គ.ជ.ប បានប្រកាសថា នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨កន្លះព្រឹក គ.ជ.ប នឹងរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

អាន​បន្ត៖ ព្រឹកថ្ងៃទី២៨ធ្នូ គ.ជ.ប រៀបចំចាប់ឆ្នោត ដើម្បី​កំណត់លំដាប់​លេខរៀង​ឈ្មោះគណបក្ស...

នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញឱ្យក្រសួងបរិស្ថាន អនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឱ្យមានប្រសិទ្ធភាព ដើម្បីពង្រីកគម្របព្រៃឈើនៅកម្ពុជា ចូលរួមការពារបរិស្ថានពិភពលោក

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួមសហការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ឱ្យមានប្រសិទ្ធភាព ដើម្បីពង្រីកទំហំគម្របព្រៃឈើនៅកម្ពុជា ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងចូលរួមការពារបរិស្ថានតំបន់និងពិភពលោក។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញឱ្យក្រសួងបរិស្ថាន...

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យបរិស្ថាន​កម្ពុជា សម្រេចបានសមិទ្ធផលធំៗ ជាច្រើនជាបន្តបន្ទាប់ ​

ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថាន ឆ្នាំ២០២៣ និង លើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ។

អាន​បន្ត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យបរិស្ថាន​កម្ពុជា សម្រេចបានសមិទ្ធផលធំៗ...

ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងស​ង់​ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃ ២៤៣លានដុល្លារ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត...

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ៖ ព្រះពុទ្ធសាសនាពិតជាបាន ចូលរួមចំណែកក្នុងការលើកកម្ពស់សីលធម៌ គុណធម៌ ចរិយាធម៌ កសាងបាននូវមូលធនមនុស្ស ចែករំលែក

ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣–សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ព្រះពុទ្ធសាសនាពិតជាបាន ចូលរួមចំណែកដ៏ថ្លៃថ្លាក្នុងការលើកកម្ពស់សីលធម៌ គុណធម៌ ចរិយាធម៌ កសាងបាននូវមូលធនមនុស្ស ដែលមានទាំងចំណេះដឹង និងគុណធម៌សម្រាប់ចូលថែរក្សា ការពារ និងកសាងប្រទេសជាតិឱ្យបន្តស្ថិតលើមាគ៌ានៃសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។

អាន​បន្ត៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ៖ ព្រះពុទ្ធសាសនាពិតជាបាន...