បណ្តាញសង្គម

រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួនពីរ ដើម្បីបម្រើដល់គុណភាពរស់នៅ របស់ប្រជាពលរដ្ឋ និងសង្គមជាតិ

ភ្នំពេញ៖ សម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៩ នីតិកាលទី៦ កាលពីថ្ងៃទី១២ ខែមិថុនា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និង សេចក្តីព្រាងច្បាប់ស្តីពី វិធានដើមកំណើតទំនិញ។

អាន​បន្ត៖ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួនពីរ ដើម្បីបម្រើដល់គុណភាពរស់នៅ...

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គ្មានភ្នំណាខ្ពស់មិនអាចឡើងដល់នោះទេ

ក្នុងពិធីសំណេះសំណាលលើកទឹកចិត្តដល់ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការកម្ពុជា ដែលបានឈ្នះមេដាយមាស និងមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ

អាន​បន្ត៖ ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន...

សម្តេចតេជោ ស្នើកងពលតូចលេខ៧០ បន្តកិច្ចសហការទប់ស្កាត់ឲ្យបាន នូវនិន្នាការបង្កអរិភាព ជាតិសាសន៍ និងសាសនា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យកងពលតូចលេខ ៧០ បន្តកិច្ចសហការទប់ស្កាត់ឲ្យបាន នូវនិន្នាការបង្កអរិភាពជាតិ សាសន៍ សាសនា ,ការទប់ស្កាត់ឲ្យទាន់ពេលវេលា នូវរាល់និន្នាការ សំដៅបង្កចលាចល និងបង្កអស្ថិរភាពសង្គម ។

អាន​បន្ត៖ សម្តេចតេជោ ស្នើកងពលតូចលេខ៧០ បន្តកិច្ចសហការទប់ស្កាត់ឲ្យបាន...

ព្រឹទ្ធសភា បន្តសម័យប្រជុំលើកទី១០ ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន២

(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ ព្រឹទ្ធសភាកម្ពុជា នឹងបន្តបើកសម័យប្រជុំលើកទី១០ នីតិកាលទី៤ របស់ខ្លួន ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន២ ដែលបានអនុម័តដោយរដ្ឋសភា នាពេលកន្លងទៅ។

អាន​បន្ត៖ ព្រឹទ្ធសភា បន្តសម័យប្រជុំលើកទី១០ ដើម្បីពិនិត្យ...

កសិករ​កម្ពុជា​ ត្រូវ​ការ​កម្ចី​មាន​អត្រា​ការ​ប្រាក់​ទាប​ ដើម្បីជំរុញផលិតកម្ម​កសិកម្ម

បច្ចុប្បន្នកសិករកម្ពុជាត្រូវការទុនឬកម្ចីដែលមានអត្រាការប្រាក់ទាប សម្រាប់ផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម ក៏ដូចធនធានមនុស្សសម្រាប់សហគមន៍កសិកម្ម។

អាន​បន្ត៖ កសិករ​កម្ពុជា​ ត្រូវ​ការ​កម្ចី​មាន​អត្រា​ការ​ប្រាក់​ទាប​...

ល្ងាចនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីភាពបិទការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ នឹងអញ្ជើញជាអធិបតីភាពបិទជាផ្លូវការ ព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

អាន​បន្ត៖ ល្ងាចនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

ប្រធាន គ.ជ.ប អំពាវនាវដល់ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត

ភ្នំពេញ : លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ហើយប្រសិនបើប្រជាពលរដ្ឋពុំមាន

អាន​បន្ត៖ ប្រធាន គ.ជ.ប អំពាវនាវដល់ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ...

ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី១២ ខែមិថុនា ដើម្បីពិនិត្យរបៀបវារៈចំនួន៣

(ភ្នំពេញ)៖ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួន នាថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះដើម្បីពិនិត្យលើរបៀបវារៈចំនួន៣។

អាន​បន្ត៖ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី១២ ខែមិថុនា...

ក្រុមប្រឹក្សាធម្មនុញ្ញ នឹងប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ «វិមានរដ្ឋធម្មនុញ្ញ» នៅថ្ងៃទី១២ ខែមិថុនា

(ភ្នំពេញ)៖ អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៦៖៣០នាទីព្រឹក នៅទីតាំងសួនច្បារខាងលិចវិមានឯករាជ្យក្រុមប្រឹក្សាធម្មនុញ្ញ នឹងមានការប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ «វិមានរដ្ឋធម្មនុញ្ញ»។

អាន​បន្ត៖ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់...

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ចូលជាធរមាន

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និងរដ្ឋមន្រ្តីអេមីរ៉ាតអារ៉ាប់រួម លោក ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ នៅរសៀលថ្ងៃទី ០៨ មិថុនា ឆ្នាំ ២០២៣ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

អាន​បន្ត៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម...

សភាពាណិជ្ជកម្មកម្ពុជាធ្វើវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមលើកទី២ ដើម្បីជំរុញធុរកិច្ចនិងវិនិយោគប្រទេសទាំងពីរ

(ភ្នំពេញ)៖ ក្រោមការរៀបចំរបស់សភាពាណិជ្ជកម្មកម្ពុជា វេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមលើកទី២ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងជំរុញធុរកិច្ចនិងវិនិយោគប្រទេសទាំងពីរ និងប្រព្រឹត្តទៅស្របពេលនឹងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។

អាន​បន្ត៖ សភាពាណិជ្ជកម្មកម្ពុជាធ្វើវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមលើកទី២...

បណ្ឌិត ហ៊ុន ម៉ាណែត ៖ គណបក្សប្រជាជនកម្ពុជា មិនផ្តល់ការសន្យានោះទេ គឺនៅបន្តធ្វើមិនឈប់ឈរ និងមិនបោះបង់ចោលប្រជាជនជាដាច់ខាត

ភ្នំពេញ៖លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនផ្តល់ការសន្យានោះទេ គឺនៅបន្តធ្វើមិនឈប់ឈរ និងមិនបោះបង់ចោលប្រជាជនជាដាច់ខាត។

អាន​បន្ត៖ បណ្ឌិត ហ៊ុន ម៉ាណែត ៖ គណបក្សប្រជាជនកម្ពុជា មិនផ្តល់ការសន្យានោះទេ...

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីពាណិជ្ជកម្មអេមីរ៉ាតអារ៉ាប់រួម ជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នៅវេលារសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីពាណិជ្ជកម្មអេមីរ៉ាតអារ៉ាប់រួម...

គ.វ.ក-១៩ ក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនដល់ប្រជាជន ដែលមានអាយុចាប់ពី ៣ឆ្នាំ ឡើង

ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៃក្រសួងសុខាភិបាល បានសេចក្ដីជូនព័ត៌មាន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ នេះ ស្ដីពីការក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនដល់ប្រជាជន ដែលមានអាយុចាប់ពី ៣ឆ្នាំ ឡើង។

អាន​បន្ត៖ គ.វ.ក-១៩ ក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនដល់ប្រជាជន...

ប្រទះឃើញក្រឡជាច្រើនក្នុងបាតសមុទ្រមានអាយុកាលរាប់រយឆ្នាំ

សមុច្ច័យកុលាលភាជន៍ដែល កងកម្លាំងនៃទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិសុខលម្ហសមុទ្រ ដែលទើបរកឃើញ ហើយស្រង់យកពីសំពៅជំនួញ លិចក្នុងភូមិសាស្ត្រចន្លោះកោះតាគៀវ និងកោះឫស្សី នាពេលថ្មីៗនេះ បើតាមការសិក្សាប្រៀបធៀបគេអាចសន្មតថា សំពៅដឹកទំនិញជំនួញនេះ ប្រហែលស្ថិតនៅចន្លោះ ស.វ.១៥ ស.វ.១៧ នៃគ.ស. ឬអាចនិយាយបានថា ស្ថិតនៅរវាង ៣០០ឆ្នាំ ទៅ ៥០០ឆ្នាំ មុនពេលបច្ចុប្បន្ន។

អាន​បន្ត៖ ប្រទះឃើញក្រឡជាច្រើនក្នុងបាតសមុទ្រមានអាយុកាលរាប់រយឆ្នាំ

គណៈកម្មការទី៤រដ្ឋសភា បង្ហាញការគាំទ្រលើសេចក្ដីព្រាងច្បាប់អត្រានុកូលដ្ឋាន

គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ (គណៈកម្មការទី៤) នៃរដ្ឋសភា បានបង្ហាញការគាំទ្រទៅលើសេចក្ដីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មទាំងស្រុង ដោយមិនមានការកែប្រែ។

អាន​បន្ត៖ គណៈកម្មការទី៤រដ្ឋសភា បង្ហាញការគាំទ្រលើសេចក្ដីព្រាងច្បាប់អត្រានុកូលដ្ឋាន

កម្ពុជា និងតំបន់ ពិគ្រោះគ្នារកវិធីសាស្ត្រទប់ស្កាត់ និងប្រយុទ្ធប្រឆាំងចោរសមុទ្រ

ភ្នំពេញ៖ លោក ហេង សុធី អគ្គនាយករង នៃអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ នៃមជ្ឈមណ្ឌលគ្រប់គ្រង និងចែករំលែកព័ត៌មាន តំបន់អាស៊ី ដើម្បីទប់ស្កាត់

អាន​បន្ត៖ កម្ពុជា និងតំបន់ ពិគ្រោះគ្នារកវិធីសាស្ត្រទប់ស្កាត់ និងប្រយុទ្ធប្រឆាំងចោរសមុទ្រ

សមាគមកម្ពុជាចិន ដើម្បីផ្លាស់ប្ដូរការអប់រំ បង្កើតមជ្ឈមណ្ឌលសិក្សានៅចិន ស្វែងរកអាហារូបករណ៍ជូនសិស្សនិស្សិតកម្ពុជា

(ភ្នំពេញ)៖ សមាគមកម្ពុជាចិន ដើម្បីផ្លាស់ប្ដូរការអប់រំ ទើបនឹងបង្កើតមជ្ឈមណ្ឌលសិក្សានៅប្រទេសចិន ដើម្បីស្វែងរកកិច្ចសហការជាមួយដៃគូនៅប្រទេសចិន ក្នុងការស្នើសុំអាហារូបករណ៍ជូនសិស្សនិស្សិតកម្ពុជា និងសម្របសម្រួលឱ្យពួកគេ បានទៅសិក្សានៅប្រទេសចិន ខណៈបច្ចុប្បន្នមានដៃគូសហការជាង ១០០សាលាហើយ។

អាន​បន្ត៖ សមាគមកម្ពុជាចិន ដើម្បីផ្លាស់ប្ដូរការអប់រំ បង្កើតមជ្ឈមណ្ឌលសិក្សានៅចិន...

លោក ស៊ុន ចាន់ថុល ដឹកនាំគណ:ប្រតិភូចូលរួមវេទិកាដឹកជញ្ជូនអន្តរជាតិនៅអាល្លឺម៉ង់

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំកំពូល នៃវេទិកាដឹកជញ្ជូនអន្តរជាតិ International Transport Forum 2023 Summit (ITF-2023 Summit) ដែលប្រព្រឹត្តទៅនៅទីក្រុងឡាពហ្សិក() ប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៣។

អាន​បន្ត៖ លោក ស៊ុន ចាន់ថុល ដឹកនាំគណ:ប្រតិភូចូលរួមវេទិកាដឹកជញ្ជូនអន្តរជាតិនៅអាល្លឺម៉ង់

មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) បានបើកដំណើរការជាផ្លូវការ

មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) បានដាក់ឲ្យដំណើរការជាផ្លូវការហើយ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

អាន​បន្ត៖ មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) បានបើកដំណើរការជាផ្លូវការ

ព្រះមហាក្សត្រ ព្រះរាជទានព្រះរាជសារជូនសម្ដេចពញាចក្រី ហេង សំរិន ក្នុងឱកាសខួបចម្រើនជន្មាយុ

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានព្រះរាជទានព្រះរាជសារជូនសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសខួបចម្រើនជន្មាយុ។

អាន​បន្ត៖ ព្រះមហាក្សត្រ ព្រះរាជទានព្រះរាជសារជូនសម្ដេចពញាចក្រី ហេង សំរិន...