Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីគោលការណ៍ និងវិធានការសំខាន់ៗចំនួន៨ ដែលរាជរដ្ឋាភិបាលបានធ្វើ និងបន្តផ្តោតការយកចិត្តទុកដាក់ ដើម្បីធានាការគោរពសិទ្ធិការងារនៅកម្ពុជា

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១០០ឆ្នាំ ថ្ងៃបង្កើតបង្កើតអង្គការអន្តរជាតិខាងការងារ (ILO) និងខួប៥០ឆ្នាំ ដែលកម្ពុជាក្លាយជាសមាជិកអង្គការ ILO នៅវិមានសន្តិភាព។

ក្នុងឱកាសដ៏មានតម្លៃនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងពីគោលការណ៍ និងវិធានការសំខាន់ចំនួន៨ ដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើ និងបន្តផ្តោតការយកចិត្តទុកដាក់បម្ថែមទៀត ដើម្បីធានាឲ្យបាននូវការគោរពសិទ្ធិការងារនៅកម្ពុជា ស្របតាមច្បាប់ និងអនុញ្ញាអន្តរជាតិខាងការងារ។ គោលការណ៍ និងវិធានការសំខាន់ៗទាំង៨ ដែលសម្តេចតេជោ ហ៊ុន សែន ដាក់ចេញរួមមាន៖

១៖ អនុវត្តគោលនយោបាយធានា ការគោរពសិទ្ធិការងារ លក្ខខណ្ខការងារស្របតាមច្បាប់ និងអនុសញ្ញាអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។

រាជរដ្ឋាភិបាលចាត់ទុកការ អនុវត្តន៍សិទ្ធិការងារ គឺជាការអនុវត្តន៍សិទ្ធិមនុស្ស ដោយបានដាក់ចេញនូវនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្ម ទៅនឹងលក្ខខណ្ខការងារសហការជាមួយ គម្រោងឃ្លាំមើលលក្ខខណ្ខការងារនៅកម្ពុជា ដែលបច្ចុប្បន្នជាគម្រោងរោងចក្រ កាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ដែលបង្ហាញពីឆន្ទៈ និងតម្លាភាពនៃបិរិយាកាសការងារនៅកម្មជា។

២៖ ផ្តោតការយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈបន្តយន្តការត្រីភាគី ដើម្បីដោះស្រាយបញ្ហាជាច្រើនទាក់ទងសិទ្ធិ និងផលប្រយោជន៍របស់កម្មករ និយោជិត និងនិយោជក។

ជាក់ស្តែងគណៈកម្មការប្រឹក្សាការងារ បានបង្កើតក្រុមការងារត្រីភាគី បានដោះស្រាយប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិត វិស័យវាយនភណ្ខ កាត់ដេរ និងផលិតស្បែកជើង បានកើនឡើងពី៤០ដុល្លារ ក្នុង១ខែ នាឆ្នាំ១៩៩៧ ដល់១៨២ដុល្លារ ក្នុង១ខែ នៅឆ្នាំ២០១៩នេះ ហើយបានបើកផ្តល់២ ដងក្នុង១ខែ។

៣៖ បន្តលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ តាមរយៈការអនុវត្តន៍ច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព។

គិតមកដល់ខែធ្នូ ឆ្នាំ២០១៨ ចំនួនសហជីពសរុប ដែលបានចុះបញ្ជិកានៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន៤,៨៣៨ ក្នុងនោះ សហជីពមូលដ្ឋានមានចំនួន ៤,៦២១ សហព័ន្ធសហជីពមានចំនួន១៨០ សហភាពសហជីពមានចំនួន២៨ និងសមាគមនិយោជកមានចំនួន៩។

៤៖ ផ្តោតការការយកចិត្តទុកដាក់ លើការអភិវឌ្ឍអនាម័យ និងសន្តិសុខការងាររបស់កម្មករ និយោជិត ជំរុញឱ្យរោងចក្រសហគ្រាសទាំងអស់មានគិលានដ្ឋាន ប្រអប់សង្គ្រោះបន្ទាន់ប្រចាំរោងចក្រ មានកន្លែងហូបបាយ មានបន្ទប់បំបៅកូន និង មានទារកដ្ឋាន ដើម្បីកាត់បន្ថយបញ្ហាដួលសន្លប់ គ្រោះថ្នាក់ការងារ បង្កើនសុវត្ថិភាពក្នុងការដឹកជញ្ជន និងការធ្វើដំណើររបស់កម្មករ និយោជិត។

បន្តអនុវត្តឱ្យមានប្រសិទ្ធភាព នូវផែនការជាតិស្តីពីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារឆ្នោះទៅការបញ្ចប់ ពលកម្មកុមារនៅឆ្នាំ២០២៥។

៥៖ បន្តអនុវត្តក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គមតាមរយៈការអភិវឌ្ឍរបបសន្តិសុខសង្គម ដែលមកទល់ពេលនេះ មានសហគ្រាសគ្រឹះស្ថានជាង១ម៉ឺន ជាសមាជិក និងមានកម្មករ និយោជិត និងមន្ត្រីសាធារណៈ ១លាន៥សែននាក់ កំពុងទទួលបានអត្ថប្រយោជន៍ទាំងអស់នេះ។

នៅឆ្លាំ២០១៩ នេះ រាជរដ្ឋាភិបាលនឹងដាក់ឱ្យដំណើរការ របបសោធនសម្រាប់កម្មករ និយោជិត និងរបបហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ ព្រមទាំងរៀបចំកិច្ចសហប្រតិបត្តិការ ភ្ជាប់របបសន្តិសុខសង្គមជាមួយប្រទេស ដែលទទួលពលករកម្ពជា។

ជាមួយនេះ រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយ ឧបត្ថម្ភសាច់ប្រាក់ដល់កម្មការិនី ទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈនៅពេលសម្រាលកូន មកទល់ពេលនេះ កម្មការិនីសរុបចំនួន ៦ម៉ឺន៥ពាន់នាក់ និងចំនួនកូនជិត ៦ម៉ឺន៦ពាន់នាក់ ដោយសរុបជាទឹកប្រាក់ជិត ៦លាន៦សែនដុល្លារ។

ដោយឡែកចំពោះស្ត្រីដែលមានកួនភ្លោះបីបន្ថែម ពីលើប្រាក់របស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់បន្ថែមចំនួន៥លានរៀល។

៦៖ បន្តយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់ប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការបង្កើតមុខរបរថ្មីៗ។

បន្តអភិវឌ្ឍសេវារកការងារធ្វើជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់ព័ត៌មានអំពីតម្រូវការ ការងាររបស់សហគ្រាស គ្រឹះស្ថានដល់យុវជនយុវនារី ដែលកំពុងស្វែងរកការងារធ្វើ និងជួយដល់សហគ្រាស គ្រឹះស្ថាន ក្នុងការស្វែងរកកម្លាំងពលកម្មតាមតម្រូវការ។ ទន្ទឹមនេះ បានបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ក្នុងកិច្ចការពារសិទ្ធិពលករទេសន្តរប្រវេសន៍កម្ពុជា។

៧៖ រាជរដ្ឋាភិបាលកម្ពុជា បាននឹងបន្តភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយ អង្គការអន្តរជាតិខាងការងារការពារ ការរួមគ្នាអនុវត្តនូវគោលដៅរួមដែលបានដាក់ចេញកន្លងមក ជាពិសេសកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោលរបស់រាជរដ្ឋាភិបាល។

យើងបានរួមគ្នាអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីការងារសមរម្យចំនួន ៤លើករួចមកហើយ ចាប់ពីឆ្នាំ ២០០៥ ជាមួយដៃគូតំណាងត្រីភាគី ហើយគម្រោងនេះនឹងបន្តអនុវត្តនូវកម្មវិធីការងារសមរម្យ សម្រាប់ប្រទេសកម្មជាលើកទី៥ ឆ្នាំ២០១៩-២០២៣ សំដៅសម្រេចឱ្យបាននូវអាទិភាពបី ទី១. ការលើកកម្ពស់មុខរបរ និងការងារ និងការអភិវឌ្ឍន៍សហគ្រាសប្រកបដោយចីរភាព, ទី២. ការ

ពង្រឹង និងពង្រីកកិច្ចគាំពារសង្គមព្រមទាំងសុខភាព និងសុវត្ថិភាពការងារ និងទី

៣. ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ។

៨៖ បន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លក្ខខណ្ឌការងារ សិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង នូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ លើកកម្ពស់គម្រោងបទដ្ឋានសង្គម និងការងារក្នុង

វិស័យវាយនភណ្ឌ និងកាត់ដេរ ក្នុងតំបន់អាស៊ី (GIZ-SLSG) គម្រោងគំនិតផ្ដួចផ្តើមកិច្ចព្រមព្រៀងសកល និងគម្រោងផ្សេងៗជាច្រើនទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីសង្ឃឹមថា ការបន្តកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិខាងការងារ និងដៃគូអភិវឌ្ឍនានា នឹងកាន់តែជិតស្និទ្ធថែមទៀត ដើម្បីរួមគ្នាសម្រេចបាន តាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ និងដើម្បីកម្ពុជាសម្រេចបានគោលដៅរបស់ខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ដកស្រង់ពី៖ Fresh News