បណ្តាញសង្គម

អភិបាលខេត្តព្រះវិហារ៖ មានសុខសន្តិភាពទើបមានការអភិវឌ្ឍ សូមបងប្អូនប្រជាពលរដ្ឋចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីថែរក្សាសន្តិភាពឲ្យបានគង់វង្ស

(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងថា ដរាបណាប្រទេសកម្ពុជានៅ តែមានសុខសន្តិភាព ការអភិវឌ្ឍប្រទេស នឹងនៅតែបន្តទៅ មុខជារៀងរហូត ដែលករណីនេះ សូមអំពាវនាវប្រជាពលរដ្ឋ អញ្ជើញទៅចូលរួម បោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃខាងមុខ ដើម្បីថែរក្សាសុខសន្តិ ភាពឲ្យនៅស្ថិតស្ថេរ ជារៀងរហូត។

លោកអភិបាល ខេត្តថ្លែងបែបនេះ ក្នុងឱកាសដែលលោក រួមជាមួយលេខាទី២ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា ចូលរួមសម្ភោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ ផ្លូវក្រាលគ្រួសក្រហម ប្រវែង១១គីឡូម៉ែត្រ លូប្រអប់៣ និងលូមូល៦ ចាប់ពីផ្លូវជាតិលេខ៦២ ទៅភូមិស្វាយដំណាក់ ភូមិបង្កើនផល ឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ។

លោក អ៊ុន ចាន់ដា បានថ្លែងបន្តថា ក្រោមការដឹកនាំរបស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជា បានទទួលនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ពិសេសគឺការអភិវឌ្ឍ លើគ្រប់វិសយ័យ គ្រប់ទីកន្លែងចាប់តាំងពីទី ប្រជុំជនរហូតដល់ជនបទ ដាច់ស្រយ៉ាល។

លោកបន្តទៀតថា ការអភិវឌ្ឍរបស់ប្រទេស មិនបានបញ្ចប់ ត្រឹមប៉ុណ្ណេះនោះទេ ប៉ុន្តែទន្ទឹមនឹងការអភិវឌ្ឍ បន្តទៅទៀត លុះត្រាតែមានសុខសន្តិភាព ដែលសន្តិភាពនេះ បានមកពីការចូលរួម ចំណែករបស់ពល រដ្ឋទាំងអស់គ្នា ហើយសូមប្រជាពលរដ្ឋ បោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដើម្បីប្រទេសកាន់តែ រីកចម្រើនថែមទៀត។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ដល់ប្រទេសជប៉ុន តាមរយៈឯកអគ្គរដ្ឋទូត ជប៉ុនប្រចាំនៅកម្ពុជា នូវការផ្តល់ជំនួយឥត សំណងជាច្រើន សម្រាប់ការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារ ចនាសម្ពន្ធ័រូបវ័ន្តដល់កម្ពុជា ហើយលោកសង្ឃឹម ជប៉ុននឹងជួយដល់ កម្ពុជាក្នុងការអភិវឌ្ឍ មូលដ្ឋានបែបនេះ នៅពេលខាងមុខ បន្តបន្ទាប់ទៀត។

ជាមួយគ្នានេះ លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបញ្ជាក់ថា ការសាងសង់នេះ បានចាប់ផ្តើមចុះហត្ថ លេខានៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ហើយចាប់ផ្តើមសាង សង់នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ និងបញ្ចប់ការសាងសង់ ទាំងស្រុងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ដោយក្រុមហ៊ុនព្រះវិហារ ខេមរៈអភិវឌ្ឍន៍ សហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដោយចំណាយ ថវិកាចំនួន ៨៧.៥៨៧ដុល្លារអាមេរិក៕

ដកស្រង់ពី៖ Fresh News