បណ្តាញសង្គម

​មេក្លោងជួញដូរគ្រឿងញៀនជនជាតិឡាវម្នាក់ រួមជាមួយថ្នាំញៀនជាង១ម៉ឺនគ្រាប់ ត្រូវអាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាបបាន

(ស្ទឹងត្រែង)៖ មេបញ្ជាអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀម វ៉ាន់ឌី បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះថា កម្លាំងអាវុធហត្ថជំនាញបានបើកប្រតិបត្តិការបង្ក្រាប មេក្លោងជួញដូរគ្រឿងញៀនជនជាតិឡាវម្នាក់ រួមជាមួយថ្នាំញៀនជាង១ម៉ឺនគ្រាប់ នៅព្រំដែនកម្ពុជា-ឡាវ។

បើតាមលោកឧត្តមសេនីយ៍មេបញ្ជាការ ប្រតិបត្ដិការបង្ក្រាបនេះធ្វើបន្ទាប់ពីទទួលបានបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងស្ថិតក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង នៅចំណុចច្រកវ៉ឺនសៃ។ បច្ចុប្បន្នមេក្លោងជួញដូរគ្រឿងញៀន កំពុងត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្ដតាមច្បាប់៕

ដកស្រង់ពី៖FRESH NEWS