បណ្តាញសង្គម

​​ពិសេសពី​រដ្ឋាភិបាល មន្ត្រី​ថ្នាក់​ភូមិ និងឃុំ នឹង​ទទួលបាន​សេវាសុខាភិបាល​ដោយ​មិនគិត​ថ្លៃ

ប្រមុខរដ្ឋាភិបាលអះអាងថាចាប់ពីឆ្នាំ២០១៨ខាងមុខនេះតទៅ ក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ និងជំនួយការភូមិជាដើមគឺទទួលបានសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លែ។

សម្តេចហ៊ុន សែន ថ្លែងក្នុងពិធីជួបជាមួយកម្មករ-កម្មការិនីនៅខណ្ឌពោធិ៍សែនជ័យកាលពីម្សិលមិញថាមន្ត្រី ជំនួយការភូមិ អនុប្រធានភូមិ ប្រធានភូមិ និងក្រុមប្រឹក្សាឃុំសង្កាត់ដែលមានសរុបប្រមាណជាង៦ម៉ឺននាក់នឹងត្រូវទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺដោយមិនគិតថ្លៃនៅសម្តេចថ្លែងថាៈ «សរុបទៅជាង៦ម៉ឺននាក់នឹងត្រូវបាន ទទួលនូវរបរបនៃការពិនិត្យ និងព្យាបាលនូជំងឺដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ ដូចកម្មករ-កម្មការិនី សម្រាប់ថ្នាក់ភូមិ និងថ្នាក់ឃុំដែលជាស្រ្តីនៅពេលឆ្លងទន្លេក៏ទទួលបានអត្ថប្រយោជន៍ដូចកម្មករផងដែរ»។

សម្រាប់ស្រ្តីដែលជាកម្មការិនី ពេលឆ្លងទន្លេបានកូនមួយទទួលបានថវិកាឧបត្ថម្ភ៤០ម៉ឺនរៀល សម្រាប់អ្នកឆ្លងទន្លេកូនភ្លោះពីរទទួលបាន៨០ម៉ឺនរៀល និងអ្នកទទួលបានកូនភ្លោះបីទទួលបានមួយលានរៀល។ បើតាមសម្តេច ហ៊ុន សែន អត្ថប្រយោជន៍នេះនឹងទទួលបានចាប់ពីឆ្នាំ២០១៨ខាងមុខនេះតទៅ៕តាមមន្ទីរពេទ្យរដ្ឋទាំងអស់។

ដកស្រង់ពី៖Sabay