Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធនាគារជាតិ​នៃ​កម្ពុជា​ដាក់​ឱ្យ​អនុវត្ត​ប្រតិបត្តិការ​ផ្តល់​សន្ទនីយ​ភាព​ដើម្បី​ជំរុញ​ទីផ្សារ​រូបិយ​វត្ថុ

  • បោះពុម្ព

ថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦ ម៉ោង ១២:០០   (17-10-2016 12:00) រាជធានីភ្នំពេញ ៖ ធនាគារជាតិ នៃកម្ពុជាបាននិង កំពុងលើកកម្ពស់ការ គ្រប់គ្រងសន្ទនីយភាព តាមរយៈការធ្វើទំនើបកម្ម តាមដាននិងព្យាករណ៍  សន្ទនីយភាព និងបន្តអភិវឌ្ឍមូលបត្រ អាចជួញដូបាន Negotiable Certificate of Deposit (NCD) ។

ក្នុងបរិការណ៍នេះ ធនាគារជាតិ នៃកម្ពុជាបានសម្រេច ដាក់ឱ្យដំណើរការ នូវប្រតិបត្តិការថ្មីមួយ គឺការផ្តល់សន្ទនីយ ភាពដោយមានការធានា Liquidity-Providing Collateralized Operation (LPCO) ដើម្បីផ្តល់សន្ទនីយ ភាពជាប្រាក់រៀលតាម ការចាំបាច់ដល់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាភាគី ពាក់ព័ន្ធនឹងការ អនុវត្តគោល នយោបាយរូបិយវត្ថុ ។

ថ្លែងក្នុងជំនួប ជាមួយក្រុម អ្នកសារព័ត៌មានកាល ពីពេលថ្មីៗនេះ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ការដាក់ចេញនូវ ឧបករណ៍ផ្តល់សន្ទនីយ ភាពមានការធានានេះ គឺដើម្បីជំរុញ ទីផ្សាររូបិយវត្ថុ ។

លោកជំទាវពន្យល់ថា ៖ « ឧបករណ៍ថ្មីនេះ មានសារសំខាន់ ដែលប្រព័ន្ធធនាគារ ផ្តល់សេវាទទួលប្រាក់ ដាក់បញ្ញើ និងឱ្យគេខ្ចី ។ អីចឹងនៅពេលគាត់ ឱ្យគេខ្ចីក្នុងរយៈពេលវែង អ្នកដាក់ប្រាក់បញ្ញើ មានរយៈពេលខ្លី តែប្រសិនបើគាត់ ឱ្យគេខ្ចីអស់ ស្រាប់តែអ្នក ដែលដាក់បញ្ញើ គេមកសុំដកលុយវិញ គាត់អត់មានលុយ ឱ្យគេនោះ អាចកើតជាវិបត្តិ ។

អីចឹងការគ្រប់គ្រង សន្ទនីយភាព មានន័យថា គ្រប់គ្រងយ៉ាងម៉េច ឱ្យមានលុយល្មមថា គេមកដកលុយចំនួន ប៉ុន្មាននៅតែអាចដកបាន និងមានលទ្ធភាព អាចផ្តល់ឱ្យគេខ្ចីរយៈពេលវែង » ។ លោកជំទាវបន្តថា ៖ « តាមរយៈឧបករណ៍ ដែលធនាគារជាតិ នៃកម្ពុជាចេញនេះ សង្ឃឹមថា នឹងអាចជះឥទ្ធិពល អត្រាការប្រាក់ទៅលើការ ឱ្យខ្ចីជារូបិយវត្ថុជាតិ ដល់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ហើយការឱ្យខ្ចីនេះ នៅថ្ងៃណាមួយធនាគារ ជាតិនៃកម្ពុជា អាចនឹងរកឃើញនូវ កម្រិតអត្រាការប្រាក់ណាមួយ ដែលយើងអាចយកមក ប្រើជាអត្រាការប្រាក់ គោលនយោបាយ» ។

លោកជំទាវគូស បញ្ជាក់ថា គោលបំណងដែល ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនូវ ឧបករណ៍សន្ទនីយភាព គឺ ៖
១-បង្កើតអត្រាការប្រាក់ គោលសម្រាប់ទីផ្សារ ដើម្បីបម្រើការអនុវត្ត គោលនយោបាយរូបិយវត្ថុ ។
២-ជំរុញឱ្យមាន ការប្រើប្រាស់ NCD ជាឧបករណ៍ធានា នៅក្នុងទីផ្សាររូបិយវត្ថុ ឱ្យមាន ប្រយោជន៍ និងចំគោលដៅ ។
៣-ជំរុញឱ្យមានការ ប្រើប្រាស់ប្រាក់រៀល ស្របទៅនឹងគោល នយោបាយលើក កម្ពស់ប្រើប្រាស់ប្រាក់រៀល របស់រាជរដ្ឋាភិបាល ។
៤-ជំរុញសន្ទនីយភាព ដែលជាប្រាក់រៀលដើម្បី គាំទ្រដល់ពលរដ្ឋរស់ នៅតាមជនបទ ក៏ដូចជាក្នុង វិស័យកសិកម្ម ។
៥-រួមចំណែកបន្ទាបអត្រា ការប្រាក់រៀលដែលកំពុង ស្ថិតក្នុងកម្រិតខ្ពស់ នាពេលបច្ចុប្បន្ន ។

គួររំឭកថា ដើម្បីឱ្យកាន់ តែទទួលបាននូវ សារសំខាន់ថ្មីនេះ ធនាគារជាតិក៏ បានរៀបចំកិច្ចប្រជុំ ពិភាក្សាជាមួយ តំណាងមកពីគ្រឹះ ស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ទាំងអស់ ស្តីពីការអនុវត្ត ប្រតិបត្តិការផ្តល់ សន្ទនីយភាពដែល មានការធានា (LPCO) ផងដែរ ៕