Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ៖ ការសោយព្រះទិវង្គត របស់ ព្រះមហាក្សត្រថៃ គឺជាការបាត់បង់ដ៏ធំធេង របស់ប្រជាជន និងប្រទេសថៃ

  • បោះពុម្ព

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសោយព្រះទិវង្គត របស់ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ ថៃឡង់ដ៍ គឺជាការបាត់បង់ ដ៏ធំធេង របស់ប្រជាជន និងប្រទេសថៃ ក៏ដូចជា សម្រាប់មិត្ត ភក្ដិទាំងអស់ លើពិភពលោក ផងដែរ ។

ការថ្លែង យ៉ាងដូច្នោះ របស់ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺធ្វើឡើងក្នុង ឱកាសដែលសម្តេច បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ចូលគោរព វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ ថៃឡង់ដ៍ នៅស្ថានទូតថៃ ប្រចាំព្រះរាជាណា ចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ ។

នៅក្នុងការ អញ្ជើញចូលរួមពិធី ដ៏ក្រៀមក្រំនេះ សម្តេចតេ ជោនាយករដ្ឋមន្ត្រី បានអញ្ជើញដាក់ កម្រងផ្កា និងបានបង្ហាញ ការចូលរួមរំលែកទុក្ខ តាមរយៈសារលិខិតថា “ ការសោទិវង្គត របស់ព្រះអង្គ គឺជាការបាត់បង់ដ៏ធំធេង របស់ប្រជាជនថៃ ប្រទេសថៃ និងសម្រាប់មិត្តភក្តិទាំងអស់ នៅលើពិភពលោក ផងដែរ”។

ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត បានលះបង់ព្រះកាយពលពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីឯកភាពជាតិ វិបុលភាព សុភមង្គល របស់ប្រជាជនថៃ ។ ព្រះរាជកិច្ចដ៏ភ្លឺស្វាង ក្នុងព្រះបរមនាម ជាព្រះមហាក្សត្រ និងព្រះរាជបូជនីយកិច្ច ចំពោះជាតិ ប្រកបដោយ ព្រះរាជបុគ្គលិកលក្ខណៈ ដ៏វិសេសថ្លៃថ្លា របស់ព្រះអង្គ នឹងត្រូវបានប្រជាជន ថៃ ចងចាំជានិច្ច ។

សម្តេចតេជោ បានលើកឡើង ក្នុងសារលិខិតបន្ថែមថា " ស្ថិតក្នុងកាលៈទេសៈនេះ មរណៈ ទុក្ខដ៏ក្រៀមក្រំនេះ តាងនាមឲ្យ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា យើងសូមសម្តែងនូវ សមានចិត្ត យ៉ាងជ្រាលជ្រៅ និងការរំលែកទុក្ខយ៉ាង ក្រៀមក្រំ ចំពោះការបាត់បង់ ដ៏ធំធេងនេះ ថ្វាយព្រះមហាក្សត្រីយានី និងព្រះរាជវង្សានុវង្ស ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រថៃ " ។

សូមរំលឹកថា ព្រះករុណា ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ ថៃឡង់ដ៍ បានសោយទីវង្គត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ ក្នុងព្រះជន្មាយុ ៨៨ព្រះវស្សា នៅមន្ទីរពេទ្យមួយ នាទីក្រុងបាងកក ដោយរោគាពាធ ៕

ដក់ស្រង់ពី៖ ដើមអម្ពិល