Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនជាប្រទេសឈរនៅលំដាប់ទី១ បានបណ្តាក់ទុនវិនិយោគ នៅកម្ពុជាច្រើនជាងគេ ដែលមានទឹកប្រាក់ជិត១៥ប៊ីលានដុល្លារអាមេរិក

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា វិនិយោគិនចិន បានឈរលំដាប់ទី១ ដែលបានបណ្តាក់ ទុនរកស៊ី នៅកម្ពុជា ច្រើនជាងគេ ដែលរហូតដល់ជិត ១៥ប៊ីលានដុល្លាអាមេរិក ។

ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានឲ្យដឹង យ៉ាងដូច្នេះថា « ចាប់តាំងពី ឆ្នាំ១៩៩៤ មកវិនិយោគិនចិន ឈរនៅលំដាប់ទី១ ក្នុងចំណោមវិនិយោគ ផ្ទាល់ពីបរទេស ដោយបានបណ្តាក់ទុន នៅកម្ពុជា ប្រមាណជិត ១៥ប៊ីលានដុល្លារអាមេរិក » ។ វិនិយោគិន ចិនភាគច្រើន មកបណ្តាក់ទុក នៅកម្ពុជាដោយ ផ្តោតលើវិស័យ ថាមពល ឧស្សាហកម្មកាត់ដេរ ធនាគារ និងហិរញ្ញវត្ថុ ទូរគមនាគមន៍ សំណង់និង អចលនទ្រព្យ ទេសចរណ៍ និង វិស័យកសិកម្ម ជាដើម ។

ដោយឡែក សម្រាកប់ទំនាក់ទំនង ទំហំពាណិជ្ជកម្ម រវាងកម្ពុជា -ចិន ត្រូវបានមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន រំពឹងថា នឹងកើនឡើងដល់ ៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧ ខាងមុខនេះ ។ គួរបញ្ជាក់ថា ចិនមិនត្រឹម តែជាប្រទេស ដែលវិនិយោគ ច្រើនជាងគេ នៅកម្ពុជានោះទេ ប៉ុន្តែប្រទេសនេះ ក៏បានផ្តល់ជំនួយ ដល់កម្ពុជាច្រើន ជាងគេផងដែរ ៕

ដកស្រង់ពី ៖ ដើមអម្ពិល