Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​កម្ពុជា​ដណ្ដើម ​បាន​មេដាយ​២១គ្រឿង​ ពីការប្រកួតកីឡាអាស៊ី ឆ្នេរខ្សាច់លើកទី៥​ នៅ​វៀតណាម​

  • បោះពុម្ព

ភ្នំពេញ៖ កីឡាករ កីឡាការិនីកម្ពុជាដណ្ដើម បានមេដាយសរុប ២១គ្រឿង ក្នុងនោះ មេដាយមាស ៦គ្រឿង ប្រាក់៦គ្រឿង និងសំរឹទ្ធិ ៩គ្រឿង ពីការ ប្រកួតកីឡាអាស៊ី ឆ្នេរខ្សាច់លើកទី៥ នៅទីក្រុងដាណាង ប្រទេសវៀតណាម ។

យោងតាមបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា នាល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ លោក បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ាត់ ចំរើន អនុរដ្ឋ លេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា រួមជាមួយអង្គភាពពាក់ព័ន្ធ បានអញ្ជើញទៅទទួល ប្រតិភូកីឡាកម្ពុជា ដែលបានធ្វើ មាតុភូមិនិវត្តន៍ ពីការប្រកួតកីឡា អាស៊ីឆ្នេរខ្សាច់ លើកទី៥ នៅទីក្រុងដាណាង ប្រទេសវៀតណាម ។

កិច្ចទទួលស្វាគមន៍នេះ បានបង្ហាញ ពីការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំ របស់ស្ថាប័នទាំង២ និងជាកត្តាជំរុញ ទឹកចិត្តដល់កីឡាករ កីឡាការិនី កាន់តែខិតខំ ថែមទៀត ក្នុងការដណ្ដើម យកមេដាយ មកជូនជាតិ និងមាតុភូមិ ។ ប្រភព ដដែលបន្ថែមថា " កម្ពុជាឈរក្នុងចំណាត់ ថ្នាក់ទី ០៦ ក្នុងតារាង នៃការប្រកួតកីឡា ឆ្នេរខ្សាច់អាស៊ីលើកទី ០៥ ឆ្នាំ២០១៦ ដែលមាន ៤៥ ប្រទេសចូលរួម "។

ដកស្រង់ពី៖ ដើមអម្ពិល