Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកព័ត៌មាន​ ដែលជាស្រ្តីបង្ហាញ ពីក្តីព្រួយបារម្ភ ក្នុងវិស័យសារព័ត៌មាន

  • បោះពុម្ព

ភ្នំពេញ ៖ ឆ្នាំ២០១៥ អ្នកសារព័ត៌មាន ដែលជាស្រ្តីបានបង្ហាញ ពីក្តីព្រួយបារម្ភរបស់ខ្លួន នៅក្នុងវិស័យ សារព័ត៌មាន និងចង់ឲ្យមាន ច្បាប់ការពារ អ្នកសារព័ត៌មាន ជាស្រ្តីផងដែរ។

របាយការណ៍បាន ចែកជូនដល់ ដៃអ្នកសារព័ត៌មាន នៅក្នុងវេទិកា ស្តីពី សិទ្ធិអ្នកសារព័ត៌មាន និងអ្នក សារព័ត៌មានពលរដ្ឋ រួមចំណែកលើក កម្ពស់អភិបាលកិច្ចល្អ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ក្រៅពីបង្ហាញ ក្តីបារម្ភហើយ អ្នកសារព័ត៌មាន ជាស្រ្តី ចង់ឲ្យសង្គម ផ្តល់ការគាំទ្រ ចំពោះពួកគេផងដែរ។ ស្រ្តីជាអ្នកកាសែត កំពុងប្រឈម នឹងបញ្ហាជា ច្រើនដូចជា សង្គមមិនសូវ ឲ្យតម្លៃ សុវត្ថិភាព ការរើសអើង និងខ្វះ ការគាំទ្រពីសង្គម ជាងនេះទៅទៀត ក៏មានអ្នក សារព័ត៌មាន មួយចំនួន ឈានដល់ការ គំរាមកំហែង ដល់អាយុ ជីវិតក៏មាន។

ប្រភពខាងលើបន្តថា សម្រាប់ឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦ សេរីភាពសារព័ត៌មាន និងសិទ្ធិនៅ ក្នុងការទទួលបាន ព័ត៌មានមានការ ប្រសើរឡើង ជាងបណ្តា ឆ្នាំមុនៗ។ តាមរយៈរបាយការណ៍របស់ អង្គការ អ្នកកាសែតគ្មានព្រំដែន បានបង្ហាញថា កម្ពុជាជាប់ ចំណាត់ថ្នាក់លេខ១២៨ ក្នុងចំណោម ប្រទេស១៨០ ដែលក្នុងនោះ ចំណាត់ថ្នាក់នេះ មានការប្រសើរ ជាងប្រទេស ជិតខាងដូចជាថៃ វៀតណាម និងឡាវ៕

ដកស្រង់ពី៖ ដើមអម្ពិល