Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ៖ បញ្ហាខ្វះទឹកជាកង្វល់ ដ៏ធំរបស់នាយក រដ្ឋមន្ត្រីកម្ពុជា

  • បោះពុម្ព

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ បានថ្លែងបញ្ជាក់ថា បញ្ហាកង្វះ ទឹកគឺជាក្តីកង្វល់ របស់នាយករដ្ឋមន្រ្តី ដែលត្រូវយកចិត្តទុកដាក់លើប្រជាពលរដ្ឋ។

ក្នុងពិធីចែក សញ្ញាបត្រ ដល់និស្សិត នៃសាកលវិទ្យាល័យ ធនធានមនុស្ស នៅឯវិទ្យាស្ថានអប់រំ នាព្រឹកថ្ងៃទី២៨ មេសា នេះ សម្តេចតេជោហ៊ុន សែនបានបញ្ជាក់ថា “ នៅខេត្តមួយ ចំនួនជួបប្រទះ នឹងការអត់ទឹក ហើយ មិនដឹងមាន ប៉ុន្មានទៀត ដែលនឹងអត់ទឹក បញ្ហានេះ គឺជាកង្វល់ ដ៏ធំរបស់ខ្ញុំ”។ សម្តេចអំពាវនាវ ឲ្យសប្បុរសជន ចូលរួមទៅ លើបញ្ហា គ្រោះធម្មជាតិ ខ្វះទឹកស្អាត ប្រើប្រាស់ តាមរយៈអាជ្ញាធរគ្រប់ ជាន់ថ្នាក់ ដើម្បីបំរើ លើភាពចាំបាច់ ដ៏សំខាន់ក្នុងការ ជួយសង្គ្រោះជីវិត ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ សម្តេចតេជោហ៊ុន សែន ក៏បានថ្លែង កោតសរសើរ និងអំណរគុណ ដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុក និងធ្វើការយ៉ាងសកម្ម ក្នុងការដឹកជញ្ជូន ទឹកស្អាតចែកជូន ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។ សម្តេចបានបន្តថា ក្នុងសកម្មភាព ជីកស្រះ ជីកអណ្តូង កំពុងតែអនុវត្ត ធ្វើជារៀងរាល់ថ្ងៃ បើទោះជាមាន ទឹកភ្លៀងធ្លាក់កក់ ខែក៏ដោយ ប៉ុន្តែវាគ្រាន់ តែធ្វើឲ្យ សើមដី តែប៉ុណ្ណោះ មិនទាន់អាច មានទឹក ដក់ក្នុងស្រះ បឹងបួរណា មួយនោះទេ។ សម្តេចបន្ថែមថា “សុខភាពមនុស្ស និងសត្វត្រូវ បានយកចិត្តទុកដាក់ ចាប់ពីឆ្នាំ១៩៧៩ យើងអត់ដែល មានយុទ្ធនាការ បែបនេះទេ (ចែកទឹក) ធ្លាប់មានយុទ្ធនាការ ចែកស្បៀង ប៉ុន្តែអត់ ដែលមានទេ ដែលចែកទឹកដល់ ផ្ទះប្រជាពលរដ្ឋ”៕