Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក នុត ពុធដារ៉ារ រាប់បាត្រ បង្សុកូល រំលឹកដល់វិញ្ញាណក្ខ័ន្ធ អ្នកដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍

  • បោះពុម្ព

ភ្នំពេញៈ ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌល ឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ជើងឯក ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រដ្ឋបាលខណ្ឌដង្កោ បានរៀបចំពិធីបង្សុកូល រាប់បាត្រ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ ប្រជាពលរដ្ឋខ្មែរ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អភិបាល ខណ្ឌដង្កោ ដោយមានការចូលរួមពីមន្ត្រីរាជការ ខណ្ឌ សង្កាត់ កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋសរុបប្រមាណ ៥០០នាក់។

លោកអភិបាល នុត ពុធដារ៉ា បានរំលឹកអំពីការ បាត់បង់ជីវិត របស់ប្រជាពលរដ្ឋខ្មែរ ស្លូតត្រង់រាប់លាននាក់ ពិសេសគឺនៅ ទីនេះផ្ទាល់ដែល ដែលបនប្រល័យ ពូជសាសន៍ប៉ុលពត បានយក ប្រជាជន ពីមន្ទីរស២១ (ទួលស្លែង) ដែលជាប់ ឃុំឃាំងទាំង ពុំមានកំហុស ដោយចោទ ថាជាខ្មាំង មកសម្លាប់ ក្នុងរយៈពេល នៃការកាន់ អំណាច ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

លោកអភិបាល បន្តទៀតថា ថ្ងៃនេះ សាលាខណ្ឌដង្កោ ដែលរួមមាន ក្រុមប្រឹក្សា មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងយុវជន ព្រមទាំង ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន បានសហការជាមួយ មជ្ឈមណ្ឌល ឧក្រិដ្ឋកម្ម ប្រល័យពូជ សាសន៍ជើងឯក រៀបចំពិធី បង្សុកូល និងរាប់បាត្រ ព្រះសង្ឃចំនួន ២៥អង្គ ដើម្បីឧទ្ទិស កុសល ផលបុណ្យ ជូនជនរង គ្រោះដែលបាន បាត់បង់ជីវិត ហើយជា រៀងរាល់ឆ្នាំ សាលាខណ្ឌដង្កោ តែងបានប្រារព្ធនេះ នៅមុនឱកាស ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រៀងរាល់ ឆ្នាំមិនដែល ខកខានឡើយ៕

ដកស្រង់ពី៖ ដើមអម្ពិល