Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្រ្តីអាវុធហត្ថ ១០២នាក់ មកពី១២ខណ្ឌ ហ្វឹកហ្វឺន វិធីសម្រកទម្ងន់ សម្រក្បាលពោះ និងបច្ចេកទេស ថែទំាកាយសម្បទា

  • បោះពុម្ព

ភ្នំពេញ៖ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបើកវគ្គ ហ្វឹកហ្វឺន ស្តីពីកម្មវិធី សម្រកទម្ងន់ សម្រកក្បាលពោះ និងបច្ចេកទេសថែ ទំាកាយសម្បទា ដល់កងកម្លាំង អាវុធហត្ថ ក្នុងទីបញ្ជាការ និងខណ្ឌទំាង១២ សំរុបចំនួន ១០២នាក់ ក្នុងគោលបំណង ពង្រឹងកាយសម្បទា និងកាត់បន្ថយ ភាពក្រីក្រ ដេលបណ្តាល មកពីការ ចំណាយថវិកា និងពេលវេលា ច្រើនក្នុងការ មើលជំងឺផងដែរ ។

បើតាមហ្វេសប៊ុក របស់កងរាជ អាវុធហត្ថ រាជធានីភ្នំពេញ បានឲ្យដឹងថា ការលើសទម្ងន់នេះ អាចនាំទៅរក ជំងឺមួយចំនួនដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺសន្លាក់ ជំងឺផ្លូវដង្ហើម និង មហារីក ដែលនាំឱ្យមាន ការប៉ះពាល់ផ្លូវចិត្ត ការងារ ការរកចំណូល និងកត្តាផ្សេងៗ ទៀត ។ ព្រោះតែដូច្នេះ បានជាកងរាជ អាវុធហត្ថ រាជធានីភ្នំពេញ បានបើក វគ្គហ្វឹកហ្វឺន ស្តីពីកម្មវិធី សម្រកទម្ងន់ សម្រកក្បាលពោះ និងបច្ចេកទេសថែ ទាំកាយសម្បទា ៕

ដកស្រង់ពី៖ដើមអម្ពិល