Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន និង ព្រះអង្គម្ចាស់ក្សត្រីយ៍ សុរិន ថន បានយាងនិងអញ្ជើញ ជាអធិបតីក្នុងពិធី បញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថាន បច្ចេកវិទ្យាកំពង់ស្ពឺ

  • បោះពុម្ព

 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា បានចាត់ទុកសមិទ្ធផលនានា របស់ព្រះ អង្គម្ចាស់ក្សត្រីយ៍ សុរិន ថន នៃរាជាណាចក្រថៃឡង់ដ៏ នៅកម្ពុជា គឺជាកេរ្តិ៍មរតកសម្រាប់ ប្រជាជនកម្ពុជា ជំនាន់ក្រោយ។


នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន និងព្រះអង្គម្ចាស់ក្សត្រីយ៍ សុរិន ថន បានយាងនិងអញ្ជើញ ជាអធិបតីក្នុងពិធី បញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថាន បច្ចេកវិទ្យាកំពង់ស្ពឺ ។ ក្នុងពិធីនោះសម្តេច តេជោបានថ្លែងថា ការកសាងសមិទ្ធផលនានា របស់ព្រះអង្គម្ចាស់ក្សត្រីយ៍ នឹងទុកជាកេរ្តិ៍ មរតក ដល់ប្រជាជនកម្ពុជា ជំនាន់ក្រោយៗតទៀត ហើយថា ទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ ដ៏មានមមា ញឹក នៅ កម្ពុជា នាពេលនេះ គឺមានគោលបំណង ជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងឋានៈជាប្រទេសក្បែរខាង។

សម្តេចតេជោ បានបង្ហាញពីការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ រវាង កម្ពុជា- ថៃ ពិសេសដំណើរទស្សនកិច្ច របស់ព្រះអង្គម្ចាស់ក្សត្រីយ៍ ចំនួន១៣លើក ទាំងផ្លូវការ និងមិនផ្លូវការ។

សម្តេច ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា បានថ្លែងអំណរគុណ ចំពោះព្រះអង្គម្ចាស់ក្សត្រីយ៍ ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជា ៕