Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះរាជពិធី បុណ្យច្រត់ ព្រះនង្គ័ល ឆ្នាំនេះនឹង ធ្វើនៅសៀមរាប

  • បោះពុម្ព

ភ្នំពេញ៖ លោក កឹម គុណវឌ្ឍ អគ្គនាយក ទូរទស្សន៍ ជាតិកម្ពុជា នៅព្រឹកថ្ងៃពុធ ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០១៦នេះ បានអះអាងថា ព្រះរាជពិធី បុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងធ្វើនៅ ទីលានជល់ដំរី អង្គរធំ ក្នុងខេត្តសៀមរាប នៅថ្ងៃ ០១,០២,០៣ រោចខែពិសាខ ឆ្នាំ វក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ២១,២២,២៣ ខែ ឧសភា ឆ្នាំ ២០១៦ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។

លោក កឹម គុណវឌ្ឍ បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា " អ្នកសៀមរាប មានភ័ព្វល្អទៀតហើយ សូមជ្រាប ។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ឆ្នាំ វក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងឆ្នាំ ២០១៦ នេះ នឹងប្រារព្ធធ្វើនៅ ទីលានជល់ដំរី អង្គរធំ នៅថ្ងៃ ០១,០២,០៣ រោចខែពិសាខ ឆ្នាំ វក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ២១,២២,២៣ ខែ ឧសភា ឆ្នាំ ២០១៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា ។

ទ.ទ.ក នឹងធ្វើការផ្សាយផ្ទាល់ ពីព្រះពិធីបុណ្យច្រត់ព្រះនង្គ័លផ្លូវការ នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៦ "។ គួរបញ្ជាក់ ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័លកាលពីឆ្នាំ ២០១៥ បានប្រារព្វធ្វើឡើងនៅក្នុងខេត្តបាត់ដំបង ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕