Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកខៀវ កាញារីទ្ធ ប្រាប់ភាគីពាក់ព័ន្ធ កុំឲ្យបារម្ភ សេចក្តីព្រាងច្បាប់ សិទ្ធិទទួលព័ត៌មាន

  • បោះពុម្ព

ភ្នំពេញ៖ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ បានផ្តាំផ្ញើទៅ គ្រប់ភាគី ពាក់ព័ន្ធថា មិនចាំបាច់ បារម្ភទៅលើ សេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន នៅពេលដែល ច្បាប់នឹងចេញ ជារូបរាង នៅពេលខាងមុខ។

លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់ក្រុម អ្នកសារព័ត៌មាន នៅភោជនីយដ្ឋាន ទន្លេបាសាក់២ ក្រោយបញ្ចប់ សន្និសីទ សារព័ត៌មាន បង្ហាញពី គេហទំព័រ សិទ្ធិទទួល ព័ត៌មាន នៅព្រឹកថ្ងៃទី២៨ មករា ថា សេចក្តី ព្រាងច្បាប់នេះ ប្រើពេលវេលា ក្នុងការពិភាក្សា និងកែប្រែ រយៈពេល៣ឆ្នាំ ហើយនៅ សល់តែ២ឆ្នាំ ទៀតប៉ុណ្ណោះ នឹងចេញជា រូបរៀង ។ លោកបន្តថា អ្នកពាក់ព័ន្ធ មិនបាច់បារម្ភទេ ព្រោះសិទ្ធិ ទទួលព័ត៌មាន គឺជា ឧបករណ៍សំខាន់ ក្នុងការ រួមចំណែក អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម តម្លាភាព អភិបាលកិច្ចល្អ និងការប្រយុទ្ធ ប្រឆាំងអំពើ ពុករលួយ។ ការថ្លែង របស់លោកនេះ ក្រោយពីមាន សង្គមស៊ីវិល និងអ្នកសារ ព័ត៌មានមួយចំនួន បានលើកឡើងថា ការបង្កើតច្បាប់ នេះឡើង មានលក្ខណៈ ជានយោបាយច្រើន។

លោកបញ្ជាក់ថា “អ្នកបារម្ភនិយម ហ្នឹងគាត់មើល ច្បាប់ហ្នឹងមើល មានកន្លែង ណាមានចេតនា នយោបាយ ពីព្រោះយើង បានអញ្ជើញ គ្រប់ស្ថាប័ន មកពិភាក្សាគ្នា។សំបូរអ្នក ព្រួយបារម្ភ ហ្នឹង មិនដែល មើលពង្រាងច្បាប់ ហើយពន្យល់ ត្រឡប់មកវិញ កន្លែងណា ដែលគាត់ ព្រួយបារម្ភ”។

លោកបន្តថា “កាលណាយើងពិភាក្សាចប់ នៅក្នុងក្រុមបច្ចេកទេសហើយ បន្ទាប់មកយើងនឹងប្រជុំនៅ អន្ដរក្រសួង នេះជារបៀបធ្វើនីតិវិធីច្បាប់ នៅកម្ពុជា បានន័យថា យើងប្រជុំគ្រប់ក្រសួង ដែលមានការពាក់ព័ន្ធ ច្បាប់ឲ្យគេចូលរួម ជជែកឲ្យដាច់ស្រេច ហ្នឹងហើយបានជាយើងឆ្លង ទៅគណៈរដ្ឋមន្រ្ដី។ គណៈរដ្ឋមន្រ្ដី សម្រេចហើយ បានដាក់ជូនទៅសភាអនុម័ត”។

សូមបញ្ជាក់ថា សេចក្តីព្រាង ច្បាប់ស្តីពី សិទ្ធិទទួល ព័ត៌មាន ដែលមាន ៩ជំពូក និង៣៧មាត្រា រហូតមកដល់ បច្ចុប្បន្ននេះ ក្រុមការងារ បាននឹង កំពុងពិភាក្សាគ្នា លើជំពូក នីមួយៗយ៉ាងម៉ត់ចត់៕