Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក យកចិត្តទុកដាក់ ចំពោះការបោះឆ្នោតនៅកម្ពុជា លើកក្រោយ

  • បោះពុម្ព

ភ្នំពេញ៖ ប្រមុខកាទូត របរទេស ហរដ្ឋអាមេរិក លោក ចន ឃើរី បានលើកឡើង ថាសហរដ្ឋអាមេរិក បានយកចិត្តទុកដាក់ ចំពោះការបោះឆ្នោត នៅកម្ពុជា នាពេល លើកក្រោយ ឆ្នាំ២០១៧  និង២០១៨ខាងមុខនេះ ។

ក្នុងសន្នីសិទ នៅសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ នារសៀលថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៦ លោក ចន ឃើរី លើកឡើងថា “ទោះបីជាខ្ញុំបាន លើកឡើងទាក់ទង នឹងសិទ្ធិមនុស្ស សេរីភាព ការបញ្ចេកមតិ ។ ល ។ ការអភិវឌ្ឍ ប្រទេសជាតិ ក៏ដូចជាប្រព័ន្ធ នយោបាយក្តី.....រដ្ឋាភិបាលលិទ្ធិ ប្រជាធិបតេយ្យ គឺមានការទទួល ខុសត្រូវ ក្នុងការធ្វើឲ្យ ប្រាកដប្រជា ចំពោះតំណាង ដែលត្រូវបានជ្រើស រើសមួយ នូវការគោរព សេរីភាពរបស់ពូកគេ ប្រកបដោយ ទទួលខុសត្រូវ ដោយមិនមានការ គំរាមកំហែង ឬការចាប់ ខ្លួននោះទេ ដែលនេះ ជាមូលដ្ឋានគ្រឹះ សម្រាប់រដ្ឋាភិបាល នៅក្នុងសង្គម ប្រជាធិបតេយ្យ ។

ដូច្នេះហើយ កាបោះឆ្នោតនៅឆ្នាំ  ២០១៧ និង ២០១៨ វាមានសារៈ សំខាន់បំផុត ដែលអនុញ្ញា តឲ្យភាគពាក់ព័ន្ធមួយចំនួន ចូលរួមបញ្ចេញ មតិ ពិភាក្សាដេញដោល ប្រកបដោយ សន្តិភាព » ។ លោក បន្ថែមថា “យើងធ្វើការ យ៉ាងជិតស្និទ ជាមួយកម្ពុជា ក្នុងការចូលរួម លើកកម្ពស់ សុខមាលភាព សន្តិសុខស្បៀង ។ យើងក៏បាន បញ្ជូនភ្នាក់ងារ ស្ម័គ្រចិត្ត មកកម្ពុជា ដើម្បីធ្វើ ទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ។

យើងក៏កំពុង តែចូលរួមកម្មវិធី អភិវឌ្ឍក្នុង តំបន់ទន្លេង មេគង្គក្រោម ។ ហើយយើង ក៏បានធ្វើការបន្ត ស្វែងរកអដ្ឋិធាតុ ទាហាហអាមេរិក ដែលបានស្លាប់ ក្នុងអំឡុងសង្គ្រាម វៀតណាម ជាពិសេស យើងក៏បានធ្វើកិច្ច ដោះគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលបាន និងកំពុងឆក់ យកអាយុជីវិតកម្ពុជា ។ ទាំងនេះ ក៏ជាផ្នែកមួយ នៃរបៀប វារៈមួយ ផងដែរ ដែលបេសកកម្មនោះ មិនទាន់បញ្ចប់ ទំាងស្រុងនោះទេ ។

ហើយយើងបន្តប្តេជ្ញាចិត្ត បញ្ចប់បញ្ហានូវ បញ្ហាទំាងនោះ នៅក្នុងពេលវេលា សមស្របណាមួយ ” ។ លោក បានគូសបញ្ជាក់ថា “អាស្រ័យដូចបាន លើកឡើងនេះ យើងបានធ្វើ ជាមួយកម្ពុជា អស់រយៈពេល ជាច្រើនឆ្នាំមកហើយ ហើយដែលយើងចាំបាច់ ត្រូវធ្វើការជាមួយគ្នា ។ ខ្ញុំសូមធ្វើការ បញ្ជាក់ជាចុងក្រោយថា សហរដ្ឋអាមេរិក នឹងជិតជាមួយ បណ្តាប្រទេសក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក និងគិតគូរអំពី អនាគត របស់ពួកគេទៅថ្ងៃក្រោយ”។ គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ច លោក ចន ឃែរី រយៈពេលពីរ ថ្ងៃលោកបានជួប ជាមួយសម្តេច នាយករដ្ឋមន្រ្តី ហ៊ុនសែន លោក ឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី ក្រសួងការ បរទេស និងសហប្រតិបត្តិការ អន្តរជាតិ លោក កឹម សុខា ប្រធានស្តីទី គណបក្ស សង្គ្រោះជាតិ និងអង្គការសង្គម ស៊ីវិលមួយចំនួនទៀត ៕ 

ដកស្រង់ពី៖ ដើមអម្ពិល