Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រួញមួយបាញ់បានសត្វពីរ កម្មវិធី​បណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនក្រីក្រ

  • បោះពុម្ព

លោក ហេង សួរ បានអះអាងថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រជាយន្តការគន្លឹះយ៉ាងសំខាន់ ដើម្បីឱ្យប្រជាពលរដ្ឋមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យមានជីវភាពកាន់តែប្រសើរ។

ការលើកឡើងនេះ គឺនៅពេលដែលលោក អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី

”កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ទៅដល់យុវជនគណបក្សរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេសប្រមាណ៣២០នាក់នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានសង្កត់ធ្ងន់ថា ការដាក់ចេញនូវគោលនយោបាយនេះ

គឺជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរព្រោះយុវជនដែលមកពីគ្រួសារក្រីក្រនឹងមានជំនាញបច្ចេកទេសជាក់លាក់ច្បាស់លាស់ ដើម្បីទទួលបានឱកាសការងារបានសមរម្យក្នុងរយៈពេលខ្លីរហ័ស ហើយម្យ៉ាងទៀត វិស័យឯកជននិងអ្នកវិនិយោគទទួលបានកម្លាំងពលកម្មជំនាញក្នុងសង្វាក់ផលិតកម្មដែលជាអ្វីដែលវិស័យឯកជនចង់បាន។

បើតាមការបញ្ជាក់ពីលោក ហេង សួរ ដើម្បីឱ្យកម្មវិធីបណ្តុះបណ្តាលនេះកាន់តែងាយស្រួល និងទូលំទូលាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់ឱ្យសាលាបណ្តុះបណ្តាលបច្ចេកទេសទាំងអស់ត្រូវតែមានកម្មវិធីបត់បែន ទន់ភ្លន់ និងច្រើនជម្រើសដែលអាចបណ្តុះបណ្តាលនៅវេនយប់ និងវេនថ្ងៃសៅរ៍-អាទិត្យដើម្បីបង្កើតឱកាសយ៉ាងទូលាយសម្រាប់យុវជនក្រុមគោលដៅអាចមកសិក្សាវគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ។

លោក ក៏បានរំលឹកដើមចមនៃការបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសដាក់ចេញកាលពីថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតក្នុងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ឆ្នាំមុន។

ដើម្បីឱ្យយុវជនគណបក្សរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានជ្រួតជ្រាបកាន់តែច្បាស់ លោកបានគូសបញ្ជាក់ដោយពន្យល់លំអិតពីអត្ថប្រយោជន៍នៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស ដែលជាគន្លឹះសម្រាប់ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលជាក្រុមគោលដៅនៅតាមមូលដ្ឋានឱ្យបានសិក្សារៀនសូត្រជំនាញជាក់លាក់ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀលក្នុងមួយខែថែម

ខណៈដែលរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាធានាក្នុងការស្វែងរកការងារជូនយុវជនមកពីគ្រួសារក្រីក្រថែមទៀតផង។ជាមួយនឹងកម្មវិធីនយោបាយដ៏ល្អបែបនេះ លោក ហេង សួរ បានមើលឃើញថា ពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងហានិភ័យ នឹងមានជីវភាពកាន់តែប្រសើរ

និងរីកចម្រើនដោយសារកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលតែងតែគិតគូរពីសុខទុក្ខពលរដ្ឋគ្រប់ពេលវេលាក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដកស្រង់ពី៖ កម្ពុជាថ្មី