Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ឆាយ ថន និងលោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅភារកិច្ចខែមីនា នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ

  • បោះពុម្ព

(កំពង់ស្ពឺ)៖ លោក ឆាយ ថន សមាជិកអចិន្រ្តយ៍គណៈកម្មាធិការកណ្តាល និងលោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅភារកិច្ចខែមីនា នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ។

ពិធីនេះមានអញ្ជើញចូលរួមពីសំណាក់លោកអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុមការងារចុះជួយមូលដ្ឋានខេត្ត-ក្រុង ស្រុក-ឃុំ-សង្កាត់ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រុង-ស្រុក លោក លោកស្រីគណៈកម្មាធិការគណបក្សឃុំ-សង្កាត់ ជាច្រើនរូប។

ដូចសព្វមួយដង កិច្ចប្រជុំនេះធ្វើឡើងដើម្បីតាមដានវឌ្ឍនភាពការងាររបស់ក្រុមការងារ ព្រមទាំងស្តាប់របាយការណ៍សង្ខេប ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពររបស់ថ្នាក់ដឹកនាំ គណៈកម្មាធិការគណបក្សខេត្ត ក្រុមការងារចុះជួយមូលដ្ឋានខេត្ត សមាជិក សមាជិកា រួមទាំងដាក់ទិសដៅខែបន្ទាប់ផងដែរ។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ការចែរំលែកបទពិសោធន៍នានា ក៏ដូចជាការអន្តរាគមន៍ពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ថ្នាក់ដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ និងកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះជួយខេត្ត ស្រុក ឃុំ គណៈកម្មាធិការគណបក្ស សមាជិក សមាជិកា ដែលបានផ្តល់ជាពុទ្ធិបំពេញបន្ថែម ដើម្បីឱ្យការងារកាន់តែមានភាពប្រសើរ និងគ្រប់ជ្រុងជ្រុយ។

ជាមួយគ្នានេះ លោកក៏បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែមមួយចំនួន ជាពិសេសលើការចងក្រងបទពិសោធន៍របស់ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ដើម្បីជាឯកសារសម្រាប់អ្នកជំនាន់ក្រោយ និងការបន្តផ្សព្វផ្សាយគុណតម្លៃនៃសុខសន្តិភាព ទៅកាន់អង្គប្រជុំផងដែរ៕

ដកស្រង់ពី៖Fresh News