Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តព្រៃវែង ជំរុញមន្ទីរ, អង្គភាព និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្តខិតខំអនុវត្តភារកិច្ចការងារ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ

  • បោះពុម្ព

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានថ្លែង ជំរុញដល់មន្ទីរ, អង្គភាព និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អសើរថែមទៀត។

ការថ្លែងលើកឡើងរបស់អភិបាលខេត្តព្រៃវែងបែបនេះ គឺនៅក្នុងឱកាសដែលលោក ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងកិច្ចប្រជុំនោះដែរ ក៏មានការលើកឡើងអំពីផែនការសកម្មភាពរបស់មន្ទីរអង្គភាពដែលអនុវត្តកន្លងមក ដើម្បីបង្ហាញអំពី លទ្ធផលដែលខ្លួនបានអនុវត្តមកនោះជូនគណៈអធិបតីដើម្បីធ្វើការពិនិត្យ និងដាក់ផែនការសកម្មភាពបន្ថែមទៀតដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក ដើម្បីអនុវត្តបន្តរទៀត។

លោក អភិបាលខេត្ត ក៏បានកោតសរសើរនិងវាយតម្លៃពោះចំពោះការខិតខំប្រឹងប្រែងធ្វើការងាររបស់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធ ដែលបានអនុវត្តកន្លងមកបានល្អប្រសើរជាពិសេសនៅក្នុងឱកាសក្នុងយុទ្ធនាការបោះឆ្នោតកន្លងទៅនោះ បានយ៉ាងល្អប្រសើរពុំមានបាតុភាពអ្វីគួឲ្យកត់សំគាល់នោះទេ។

លោក អភិបាលខេត្ត បានថ្លែងណែនាំឱ្យលោកនាយករដ្ឋបាល រៀបចំគណៈកម្មការ ពិនិត្យ និងថតរូបនៅតាមរម្មណីយដ្ឋាននានាក្នុងខេត្តដែលមាន ដើម្បីចងក្រងជាសៀវភៅ និងបរិយាយអំពីសកម្មភាពរូបនីមួយៗ សម្រាប់បង្ហាញអំពីសក្តានុពលរបស់ខេត្តព្រៃវែង ដើម្បីបង្ហាញដល់មហាជនបានស្គាល់កាន់តែច្បាស់អំពី ខេត្តព្រៃវែង។

លោក អភិបាលខេត្ត បានណែនាំដល់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធត្រូវរួមគំនិត រួមមតិយោបល់ ពួតដៃគ្នាខិតខំអនុវត្តការងាររបស់ខ្លួន រៀងៗខ្លួន ធ្វើយ៉ាងណាដើម្បីឲ្យខេត្តព្រៃវែងទទួលបាននៅលទ្ធផលការងារតាមអ្វីដែលថ្នាក់ដឹកនាំគាត់ចង់បាន និងបំពេញតម្រូវការ ជាផលប្រយោជន៍រួម ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត។

លោកអភិបាលខេត្ត បានស្នើដល់រដ្ឋបាល ក្រុង ស្រុក ទាំងអស់ត្រូវពង្រឹងអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យកាន់តែខ្លាំងបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានប្រកបដោយសុវត្ថិភាពខ្ពស់៕

ដកស្រង់ពី៖ Fresh News