Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួនពីរ ដើម្បីបម្រើដល់គុណភាពរស់នៅ របស់ប្រជាពលរដ្ឋ និងសង្គមជាតិ

  • បោះពុម្ព

ភ្នំពេញ៖ សម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៩ នីតិកាលទី៦ កាលពីថ្ងៃទី១២ ខែមិថុនា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និង សេចក្តីព្រាងច្បាប់ស្តីពី វិធានដើមកំណើតទំនិញ។

សេចក្តីព្រាងច្បាប់ទំាងពីរ សុទ្ធសឹងតែមានសារសំខាន់ នៅក្នុងការរស់នៅរបស់ ប្រជាពលរដ្ឋ ក្នុងសង្គមជាតិ លើកកម្ពស់សុខុភាពសាធារណៈ និងការធ្វើពាណិជ្ជកម្ម ជាលក្ខណៈអន្តរជាតិ។

សេចក្តីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ទៅនឹងការរស់នៅជាប្រចាំ របស់ប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេសទាក់ទងនឹងការចុះបញ្ជីកំណើត មរណភាព និងអាពាហ៍ពិពាហ៍។

គោលបំណងសំខាន់ នៃសេចក្តីព្រាងច្បាប់នេះ គឺធានាឱ្យមានវិធាន និងនីតិវិធីច្បាស់ លាស់ ទាក់ទងទៅនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចការពារសិទ្ធិ និងការលើកកម្ពស់

គុណភាពនៃ ការផ្តល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ ឱ្យកាន់តែទូលំទូលាយ ព្រមទាំងធានាឱ្យបុគ្គលគ្រប់រូប មានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូលដ្ឋានសម្រាប់

ការរៀបចំ គ្រប់គ្រងស្ថិតិអត្រានុកូលដ្ឋាន និងបញ្ជីប្រជាជន ព្រមទាំងរៀបចំផែនការ សម្រាប់អភិវឌ្ឍន៍ផងដែរ។

ជាពិសេស សេចក្តីព្រាងច្បាប់នេះ បានបញ្ចូលនូវបទប្បញ្ញត្តិ ដែលទាក់ទងទៅនឹងសិទ្ធិ និងកាតព្វកិច្ចជាមូលដ្ឋាន របស់ប្រជាពលរដ្ឋ ដើម្បីធានានូវ ភាពរឹងមាំ ដែលត្រូវបានការពារដោយច្បាប់។សេចក្តីព្រាងច្បាប់នេះ មាន ១២ ជំពូក និង ១៨២ មាត្រា។

លោក កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ជាអ្នករាយការណ៍ ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សា សេចក្តីព្រាងច្បាប់ ចំណែក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។

ចំណែក សេចក្តីព្រាងច្បាប់ស្ដីពី វិធានដើមកំណើតទំនិញ មានគោលបំណង កំណត់អំពីគោលការណ៍ និងវិធានដើមកំណើត នៃទំនិញនាំចេញ និងទំនិញនាំចូល ជំរុញនិងសម្រួលពាណិជ្ជកម្ម ដែលទទួលបានប្រយោជន៍

ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ធានានូវដើមកំណើតទំនិញរបស់កម្ពុជា ក្នុងការលើកកម្ពស់ និងជំរុញការនាំចេញផលិតផលកម្ពុជា ព្រមទាំងចូលរួមទប់ស្កាត់ ការក្លែងបន្លំដើមកំណើតទំនិញ។

បន្ថែមពីនេះ សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជា ចលករ ក្នុងការជំរុញលំហូរពាណិជ្ជកម្ម តាមរយៈការផ្តល់ជាមូលដ្ឋានច្បាប់ ច្បាស់លាស់ ដល់អាជ្ញាធរមានសមត្ថកិច្ច ដែលទទួលបន្ទុកចេញវិញ្ញាបនបត្របញ្ជាក់ ដើមកំណើតទំនិញ និងការទទួលសំអាង ដើមកំណើតទំនិញ ជាដើម។សេចក្តីព្រាងច្បាប់នេះ មាន ៩ ជំពូក និង ៣៥ មាត្រា។

លោកស្រី និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជាអ្នករាយការណ៍ ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សា សេចក្តីព្រាងច្បាប់ ចំណែក លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។

បន្ទាប់ពីបានជជែកពិភាក្សាគ្នា ទៅលើជំពូក និងមាត្រា នៃសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក៏ដូចជាការពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្ដីពី វិធានដើមកំណើតទំនិញរួចមក អង្គសភាបានធ្វើការអនុម័ត ដោយមានសំឡេងគាំទ្រជាឯកច្ឆន្ទ ទៅលើសេចក្តីព្រាងច្បាប់ ទាំងពីរនេះ៕

ដកស្រង់ពី៖ រស្មីកម្ពុជា