Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គ្មានភ្នំណាខ្ពស់មិនអាចឡើងដល់នោះទេ

  • បោះពុម្ព

ក្នុងពិធីសំណេះសំណាលលើកទឹកចិត្តដល់ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការកម្ពុជា ដែលបានឈ្នះមេដាយមាស និងមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ

នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានសហព័ន្ធកីឡាបាល់បោះរទះជនពិការកម្ពុជា បានពាំនាំនូវសេចក្តីនឹករលឹក និងថ្លែងអំណរគុណពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចពិជ័យសេនា និង ឯកឧត្តម ហ៊ុន ម៉ានី ជូនចំពោះក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការកម្ពុជាទាំងអស់ដែលបានទទួលនូវជ័យជម្នះដ៏ត្រចះត្រចង់។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី គូសបញ្ជាក់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី គ្មានភ្នំណាខ្ពស់ពេកសម្រាប់កម្ពុជានិងប្រជាជនមិនអាចឡើងដល់នោះទេ ហើយក៏គ្មានផ្លូវណាវែងឆ្ងាយពេកដែលកម្ពុជានិងប្រជាជនកម្ពុជាមិនអាចទៅដល់បានឡើយ។

សន្តិភាព និងសម្តេចតេជោ ហ៊ុន សែន បាននាំនូវមេដាយយ៉ាងច្រើនជាប្រវត្តិសាស្រ្ត និងកិត្តយសសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ពោលគឺកីឡារស់ក្នុងសន្តិភាព។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះអត្តពលិកកីឡាបាល់បោះរទេះជនពិការកម្ពុជា ដែលបានទទួលខិតខំប្រឹងប្រែង

យកចិត្តទុកដាក់ហ្វឹកហាត់ និងការប្ដេជ្ញាចិត្តខ្ពស់ ឈានដល់ការដណ្តើមមេដាយមាស និងមេដាយប្រាក់ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

លោកទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការខិតខំប្រឹងប្រែង និងការតស៊ូរបស់ក្រុមអត្តពលិកយើងទាំងអស់គ្នា បានសម្រេចហើយ ហើយប្រជាជនកម្ពុជានិងប្រទេសជាតិ ពិតជាមានមោទកភាពចំពោះក្រុងអត្តពលិករបស់យើង។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ និងមូលនិធិព្រីនស៍ ដែលបានយកចិត្តទុកដាក់ និងគាំទ្រឥតងាករេ ព្រមទាំងគ្រូបង្វឹកដែលបានខិតខំបង្ហាត់

ផ្ដល់បទពិសោធន៍ដល់ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការកម្ពុជា រហូតឈានដល់ការដណ្ដើមបានមេដាយមាស និងប្រាក់ជូនជាតិមាតុភូមិយើង និងបានលើកតម្កើនកិត្តិនាម និងកេរ្តិ៍ឈ្មោះកម្ពុជានៅក្នុងតំបន់ និងសាកលលោក។

ក្នុងកម្មវិធីនេះដែរក៏មានការចូលរួមពី អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ជីវ័នមុនីរ័ក្ស ប្រធានកិត្តិយស ស.ប.ជ.ក. លោក ANDO Kenta លេខាទី១ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក FUNAMURA Hiroshi អ្នកសម្របសម្រួលជំនួយនៃគម្រោង Kusanone Grant,

លោក Gabriel Tan នាយកទំនាក់ទំនងនៃមូលនិធិព្រីនស៍, លោក Andrew Tey នាយកវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា, លោក Albert Tan អនុប្រធានសមាគមវាយនភណ្ឌ សំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងតំណាងអង្គការ ICRC៕

ដកស្រង់ពី៖ កម្ពុជាថ្មី