Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ស្នើកងពលតូចលេខ៧០ បន្តកិច្ចសហការទប់ស្កាត់ឲ្យបាន នូវនិន្នាការបង្កអរិភាព ជាតិសាសន៍ និងសាសនា

  • បោះពុម្ព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យកងពលតូចលេខ ៧០ បន្តកិច្ចសហការទប់ស្កាត់ឲ្យបាន នូវនិន្នាការបង្កអរិភាពជាតិ សាសន៍ សាសនា ,ការទប់ស្កាត់ឲ្យទាន់ពេលវេលា នូវរាល់និន្នាការ សំដៅបង្កចលាចល និងបង្កអស្ថិរភាពសង្គម ។

សម្តេចតេជោ បានថ្លែងក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា នៅទីបញ្ជាការដ្ឋាន កងពលតូចលេខ ៧០។

សម្តេចតេជោ បានមានប្រសាសន៍ថា៖ “ខ្ញុំ សូមស្នើដល់មេបញ្ជាការមេបញ្ជាការរង និងពលទាហាន នៃកងពលតូចលេខ៧០

ត្រូវបន្តអនុវត្តន៍កិច្ចសហការដ៏ល្អប្រសើរ ជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ស្ថាប័ន អង្គភាពពាក់ព័ន្ធ រួមជាមួយនឹងបងប្អូន ប្រជាជន នៅតាមតំបន់នីមួយៗ

ក្នុងគោលដៅពង្រឹងសាមគ្គីជាតិ ទប់ស្កាត់ឲ្យបាន នូវនិន្នាការបង្កអរិភាពជាតិ សាសន៍ សាសនា ការទប់ស្កាត់ឲ្យទាន់ពេលវេលា នូវរាល់និន្នាការ សំដៅបង្កចលាចលនិងបង្កអស្ថិរភាពសង្គម។ ចំណុចនេះគឺជាកិច្ចការ ទទួលខុសត្រូវមួយ របស់កងយោធពលខេមរភូមិន្ទនៃយើង ពិសេសកងពលពលតូច លេខ ៧០”។

ជាថ្មីម្តងទៀត សម្តេចសូមវាយតម្លៃខ្ពស់ ចំពោះមេបញ្ជាការ មេបញ្ជាការរង និងពលទាហាន កងពលតូចលេខ ៧០ នៃកងយោធពលខេមរភូមិន្ទកម្ពុជា

ដែលបានខិតខំប្រឹងប្រែង និងធ្វើពលិកម្មប្រកបដោយវិរភាពអង់អាចក្លាហាន ក្នុងការបំពេញភារកិច្ច ការពារបូរណភាពទឹកដី

ថែរក្សាសុខសន្តិភាព សុវត្ថិភាព និងស ណ្តាប់ធ្នាប់ បានល្អប្រសើរ ជូនប្រជាជន និងសង្គមជាតិយើង ៕

ដកស្រង់ពី៖ រស្មីកម្ពុជា