Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ជប៉ុន​ផ្តល់ជំនួយ​ជាង​១៧​ម៉ឺន​ដុល្លារ​សម្រាប់​វិស័យ​អបរំ​

  • បោះពុម្ព

ភ្នំពេញ៖រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ នូវថវិកាសរុបចំនួន ១៧១.៦៤១ ដុល្លារអាមេរិក សម្រាប់ការសាងសង់អគារមេត្តយ្យសិក្សា១ខ្នង ២បន្ទប់

នៅសាលាមត្តេយ្យសិក្សាបណ្តុះកុមារ ក្នុងខេត្តបាត់ដំបង និងការសាងសង់អគារសិក្សា១ខ្នង ៥បន្ទប់នៅអនុវិទ្យា ល័យតានី ក្នុងខេត្តកោះកុង។ថវិកាចំនួន ៧៩.៤៦៥ ដុល្លារអាមេរិក បានត្រូវផ្តល់សម្រាប់ ;

“គម្រោងសាងសង់អគារសិក្សានៅសាលាមត្តេយ្យសិក្សាបណ្តុះកុមារក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបងនិងថវិកាចំនួន ៩២.១៧៦ ដុល្លារអាមេរិក សម្រាប់

“គម្រោងសាងសង់អគារសិក្សានៅអនុវិទ្យាល័យតានីក្នុង ស្រុកស្រែអំបិល ខេត្តកោះកុង។

លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងមកពីស្ថាប័នទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង នេះ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី០១ ខែធ្នូ។

ជំនួយឥតសំណងនេះនឹងជួយលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនដែលរស់នៅ ក្នុងទីតាំងគម្រោងនីមួយៗ។

ដកស្រង់ពី៖ រស្មីកម្ពុជា