Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​អគ្គនាយកដ្ឋាន​ចំណេះដឹង និង ព័ត៌មាន​បរិស្ថាន បើក​សិក្ខាសាលា​បូកសរុប​ការងារ​ឆ្នាំ ២០២២​និង​លើក​ទិសដៅ​ឆ្នាំ ២០២៣

  • បោះពុម្ព

ភ្នំពេញ៖ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានបើកសិក្ខាសាលាបូកសរុបការងារ ឆ្នាំ២០២២ និងលើកទិសដៅ ឆ្នាំ២០២៣ ក្រោមប្រធានបទ “លើកកម្ពស់ចំណេះដឹងបរិស្ថាន ដើម្បីផ្លាស់ប្តូរផ្នត់គំនិត សាធារណជនប្រតិបត្តិមេត្រីបរិស្ថាន”។

សិក្ខាសាលានេះ បានរៀបចំឡើង នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នាភោជនីយដ្ឋាន ទន្លេបាសាក់២ ក្នុងរាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីនេះ លោក កែន សេរីរដ្ឋា អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មាន នៃក្រសួងបរិស្ថាន បានឱ្យដឹងថាៈ ការរៀបចំសិក្ខាសាលា នាថ្ងៃនេះ ដើម្បីពិនិត្យ ពិគ្រោះយោបល់ និងស្វែងរកធាតុចូលសំខាន់ៗ បន្ថែមទៀត លើលទ្ធផលការងារ ដែលអង្គភាពជំនាញ ទទួលបាន ក្នុងឆ្នាំ២០២២ និងទិសដៅការងារ ដែលបានដាក់ចេញ សម្រាប់ឆ្នាំ២០២៣ ខាងមុខ ។

លោកបានបញ្ជាក់បន្ថែមថាៈ ដើម្បីលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បន្តខិតខំបំពេញភារកិច្ចរបស់ខ្លួនបន្ថែមទៀត ដើម្បីសម្រេចតាមបេសកម្មរបស់ខ្លួន អគ្គនាយកដ្ឋាន ក្នុងការលើកកម្ពស់ចំណេះដឹង អំពីបរិស្ថាន ដើម្បីផ្លាស់ប្តូរផ្នត់គំនិត សាធារណជន ឱ្យចូលរួមប្រតិបត្តិមេត្រីបរិស្ថាន ។

លោកអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មាន នៃក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថាៈ “ខ្ញុំពិតជាគាំទ្រដល់អគ្គនាយកដ្ឋាន ដែលបានដាក់ចេញ នូវគោលដៅសំខាន់ៗ ដែលគោលដៅទាំងនេះ ពិតជាបានឆ្លើយតបនឹងក្របខណ្ឌយុទ្ធសាស្ត្របរិស្ថាន

និង ធនធានធម្មជាតិ របស់ក្រសួងបរិស្ថាន ព្រមទាំងស្របតាមយុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល។

ថ្លែងក្នុងពិធីនេះដែរ លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែង ដោយជំរុញ និងលើកកម្ពស់ការអនុវត្តសាលាមេត្រីបរិស្ថាន អារាមមេត្រី បរិស្ថាន ការរៀបចំវេទិកាយុវជន ជជែកពិភាក្សាអំពីបរិស្ថាន

និងការអប់រំផ្សព្វផ្សាយចំណេះដឹង បរិស្ថានដល់ សិស្ស និស្សិត និងសាធារណជនតាមរូបភាពផ្សេងៗទៀត។

លោក បានលើកឡើង ដោយបញ្ជាក់ដែរថាៈ ចំពោះកិច្ចការងារបរិស្ថាននេះ យើងត្រូវចេះប្រមូល ចងក្រង និងគ្រប់គ្រងទិន្នន័យព័ត៌មាន ភូមិសាស្ត្របរិស្ថាន និងការរៀបចំរបាយការណ៍ អំពីបរិស្ថានជាតិ។

ជាមួយគ្នានេះ ត្រូវបន្តពង្រឹងការរៀបចំ និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន តាមរយៈការចងក្រង ផលិត និងបោះពុម្អ ជាសារព័ត៌មាន ប្រចាំថ្ងៃ ឯកសារវីដេអូ ទស្សនាវដ្តី បទសម្ភាសន៍ពីសមិទ្ធផលការងារបរិស្ថាន ជាច្រើនទៀត សំដៅឱ្យពលរដ្ឋ យល់ដឹង ចេះស្រឡាញ់បរិស្ថាន និងចូលរួមអភិរក្ស ធានធានធម្មជាតិ នៅកម្ពុជា៕

ដកស្រង់ពី៖ កោះសន្តិភាព