បណ្តាញសង្គម

អាល្លឺម៉ង់ សន្យាជួយអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបី នៅកម្ពុជា

រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាថា នឹងជួយអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីនៅកម្ពុជា ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

ការសន្យានេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជំនួបពិភាក្សាការងាររវាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយលោក Stefan MESSERES ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់

ថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួង។នុងជំនួបពិភាក្សាការងារនេះ លោកស្រីរដ្ឋមន្ត្រី ភឿង សកុណា បានថ្លែងអំណរគុណដល់ភាគីអាល្លឺម៉ង់ ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យវប្បធម៌

ក៏ដូចជាការងារអភិរក្សប្រាសាទនៅតំបន់អង្គរ និងការងារផ្សេងៗទៀតដូចជាការផ្សព្វផ្សាយ ស្វែងយល់ដឹងពីរបបខ្មែរក្រហមនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដែលធ្វើឱ្យកម្ពុជា

និងអាល្លឺម៉ង់ពេញចិត្តលើសមិទ្ធផលនានាដែលបានរួមគ្នាធ្វើនាពេលកន្លងមក។

ពាក់ព័ន្ធនឹងសកម្មភាពនាពេលអនាគតលោក Stefan MESSERES អាល្លឺម៉ង់ បានសំដែងនូវការរីករាយបន្តគាំទ្រនិងជួយឧបត្ថម្ភដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស

ទាំងការងារអភិរក្សលើសម្បត្តិបេតិកភណ្ឌវប្បធម៌ អរូបី និងរូបីរួមទាំងកិច្ចការងារផ្សេងៗទៀតដែលភាគីអាឡឺម៉ង់មានលទ្ធភាពជួយដល់កម្ពុជា លើវិស័យវប្បធម៌។

លោក Stefan MESSERES បានបញ្ជាក់ថា លោកនឹងរៀបចំឲ្យមានទស្សនកិច្ចនៃថ្នាក់ដឹកនាំជាន់ខ្ពស់របស់អាឡឺម៉ង់ ដែលទទួលបន្ទុកលើការងារវប្បធម៌ មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់

និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត និងពិនិត្យលទ្ធភាពក្នុងការជួយឧបត្ថម្ភគាំទ្រលើការងារវប្បធម៌ រវាងកម្ពុជា-អាល្លឺម៉ង់ សំដៅជំរុញកិច្ចការងារនេះកាន់តែល្អប្រសើរ ៕

ដកស្រង់ពី៖ កម្ពុជាថ្មី