បណ្តាញសង្គម

​លោកស្រី ឯកអគ្គរដ្ឋទូត​អង់គ្លេស​ចប់​អណ​ត្តិ​ហើយ

ភ្នំពេញ៖ លោកស្រី ទីណា រ៉េតស័រ ( Tina Redshaw) ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងជម្រាបលាលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២។

នៅក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានលើកឡើងពីសមទ្ធិផលនានាក្រោមកិច្ចសហប្រតិបត្តិការវប្បធម៌កម្ពុជា-ចក្រភពអង់គ្លេស រួមទាំងបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ។

លោកស្រី រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ដែលមានលោកស្រីឯកអគ្គរាជទូត នាអាណត្តិប៉ុន្មានឆ្នាំកន្លងមកនេះ បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទាំងរូបិយ

និងអរូបិយដូចជា: ការរៀបចំការប្រគំតន្ត្រីរួមគ្នាជាមួយកម្ពុជាជារៀងរាល់ឆ្នាំ ការបញ្ជូនវត្ថុបុរាណមកកម្ពុជាវិញជាច្រើនលើក និង បានផ្តល់អាហាររូបករណ៍ដល់មន្ត្រីក្រសួងបានទៅសិក្សារយ:ពេលខ្លី និងវែងនៅចក្រភពអង់គ្លេស។

ដកស្រង់ពី៖ រស្មីកម្ពុជា