បណ្តាញសង្គម

លោកជំទាវ ម៉ែន សំអន ៖ សមាជិក-សមាជិកាបក្ស ត្រូវបន្តយកចិត្តទុកដាក់រួបរួមសាមគ្គីគ្នា និងការពារសុខសន្តិភាព

លោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តាំផ្ញើឲ្យសមាជិក-សមាជិកា ជាអតីតសមាជិក-សមាជិកា នៃគណៈឃោសនាទាំងអស់ ដែលមានអ្នកខ្លះចូលនិវត្តន៍ និងអ្នកខ្លះកំពុងបម្រើការងារ ត្រូវយកចិត្តទុកដាក់ រួបរួមសាមគ្គីគ្នា រក្សាសុខភាព ជាពិសេសការពារឲ្យបាននូវសុខសន្តិភាព។

លោកជំទាវ ម៉ែន សំអន ផ្ដាំផ្ញើបែបនេះ ខណៈពេលជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី ជាមួយអតីតសមាជិក-សមាជិកា គណៈឃោសនាអប់រំមជ្ឈឹម កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២។

លោកជំទាវ បានកោតសរសើរដល់អតីតមន្រ្តីរបស់គណៈឃោសនាអប់រំ ដែលបានរួបរួមគ្នាយកអស់កម្លាំងកាយចិត្ត ធ្វើពលិកម្មគ្រប់បែបយ៉ាង បម្រើគណបក្ស ក៏ដូចជាមប្រើប្រទេសជាតិ។

លោកជំទាវ ម៉ែន សំអន ក៏បានផ្តាំផ្ញើឲ្យសមាជិក-សមាជិកា ជាអតីតសមាជិក-សមាជិកា នៃគណៈឃោសនាទាំងអស់ ដែលមានអ្នកខ្លះចូលនិវត្តន៍

និងអ្នកខ្លះកំពុងបម្រើការងារ ត្រូវយកចិត្តទុកដាក់ រួបរួមសាមគ្គីគ្នា រក្សាសុខភាព ដើម្បីបន្តគាំទ្រដល់ការអភិវឌ្ឍប្រទេសជាតិ និងសូមបន្តចូលរួមអប់រំកូនចៅឲ្យស្រឡាញ់សន្តិភាព ការពារសន្តិភាព

ខិតខំសិក្សាកសាងឲ្យទៅជាធនធានមនុស្ស ដែលមានសមត្ថភាព គុណភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។សូមជម្រាបថា

នេះជាលើកទីមួយហើយ ដែលអតីតសមាជិក-សមាជិកាចំនួនជិត ១០០នាក់ នៃគណៈឃោសនាអប់រំមជ្ឈឹម បានជួបជុំគ្នាសួរសុខទុក្ខគ្នា

អោបគ្នា ចាប់ដៃគ្នា និងបានបង្ហាញនូវក្តីនឹករលឹកយ៉ាងខ្លាំងជាពន់ពេក ក្រោយពីបែកគ្នាអស់រយៈពេលជាង ៤០ឆ្នាំ៕

ដកស្រង់ពី៖ កម្ពុជាថ្មី