Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បន្ទាប់ពី​ផ្ទុះ​រឿងអាស្រូវ បង្ខាំង​ជនជាតិ​វៀតណាម នៅក្នុង​កាស៊ីណូ «​ប៉ាស៊ីហ្វិក​» ហៅដំរី២ ៖ សមត្ថកិច្ច ឃាត់ខ្លួន​មេការ​ម្នាក់​

  • បោះពុម្ព

ភ្នំពេញៈ បន្ទាប់ពីផ្ទុះរឿងអាស្រូវ បង្ខាំងជនជាតិវៀតណាម នៅក្នុងកាស៊ីណូ «ប៉ាស៊ីហ្វិក» ហៅដំរី២ នៅជ្រៃធំ ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែសីហា ម្សិលមិញ គឺសមត្ថកិច្ចបានចាប់ខ្លួន មេការជាជនជាតិវៀតណាមម្នាក់។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា សមត្ថកិច្ច បានឃាត់ខ្លួន មេការមើលខុស នៅក្នុងកាស៊ីណូ «ប៉ាស៊ីហ្វិក» ហៅដំរី២ នៅព្រំដែនជ្រៃធំ។

ការបញ្ជាក់នេះ នៅកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារជំនាញអន្ដរក្រសួង – ស្ថាប័ន ទាំង៦ និងក្រសួង-ស្ថាប័ន ជាសមាជិក គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង បានបន្តថាៈ បាតុភាពក្នុងកាស៊ីណូនេះ អាជ្ញាធរមានសមត្ថកិច្ច បានឃាត់ខ្លួនបុគ្គលិកម្នាក់ ជាជនជាតិវៀតណាម ដោយមិនមានឯកសារស្នាក់នៅ ជាក់លាក់ នៅប្រទេសកម្ពុជា នោះទេ។

ដូច្នេះសមត្ថកិច្ច សន្និដ្ឋានថា បុគ្គលិកនៅកាស៊ីណូ ប្រមាណ ៤០ នាក់ ជាជនជាតិវៀតណាម មកធ្វើការដោយខុសច្បាប់។

សូមជម្រាបថា បុគ្គលិកកាស៊ីណូ«ប៉ាស៊ីហ្វិក» ហៅដំរី២ បាននាំចេញពីកាស៊ីណូ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ។

បន្ទាប់ពីរត់ចេញមកក្រៅ ក្រុមសន្តិសុខ ដែលយាមការពារ បានយកដំបង ដេញវ៉ៃក្រុមបុគ្គលិក ហើយក៏មានការតដៃ វិញផងដែរ។ ហេតុការណ៍នេះ បានកើតឡើង នៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិ ជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល កាលពីថ្ងៃថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

ករណីនេះ បានកើតឡើង បន្ទាប់ពីកាស៊ីណូ «ប៉ាស៊ីហ្វិក» ហៅដំរី២ បង្ខាំងក្រុមបុគ្គលិក ដែលជាជនបរទេស ទុកក្នុងកាស៊ីណូ ដោយកុហកថា រើសបុគ្គលិក យកទៅធ្វើការ នៅកាស៊ីណូ នៅខេត្តព្រះសីហនុ។

ប៉ុន្តែផ្ទុយទៅវិញ មិនបានយកពួកគេ ទៅធ្វើការ នៅកាស៊ីណូ ខេត្តព្រះសីហនុឡើយ។

ទើបកើតជារឿងឈ្លោះប្រកែកគ្នា រវាងបុគ្គលិក និង មេការកាស៊ីណូ រហូតផ្ទុះកំហឹង ប្រើអំពើហិង្សា ដោយក្រុមបុគ្គលិក នាំគ្នាទម្លុះទ្វារ។

លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្ដាល បានបញ្ជាក់ថាៈ ករណីនេះ មិនមែនហិង្សាទេ គឺបុគ្គលិកវៀតណាម រៀបចំផែនការប្រមូលគ្នា ទម្លុះទ្វាររបង រត់ចេញប៉ះគ្នា ជាមួយសន្តិសុខ របួសសន្តិសុខ ៣ នាក់ មូលហេតុនៃដើមរឿង ជំនាញខេត្ត កំពុងធ្វើការជាមួយក្រុមហ៊ុន។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញពាក់ព័ន្ធ បានចុះទៅកន្លែង កើតតហេតុ ដើម្បីស្រាវជ្រាវ រកដើមចម ដែលនាំឱកយកើតមានរឿងហេតុ បែបនេះ កើតតឡើង ៕

ដកស្រង់ពី៖ រស្មីកម្ពុជា