Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តើអ្នករាយការណ៍ពិសេស UN ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គឺជានរណា?

  • បោះពុម្ព

លោក វិទីត មុនតាប៊ន គឺជាអ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ជំនួសលោកស្រី Rhona Smith ដែលបានចប់អាណត្តិការងារ។

នៅថ្ងៃទី១៥ សីហា លោក បានចាប់ផ្ដើមធ្វើទស្សនកិច្ចជាលើកដំបូងរបស់លោកនៅកម្ពុជា ដើម្បីជួបជជែកពិភាក្សាការងារជាមួយមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធផ្សេងទៀត។

តើអ្នករាយការណ៍ពិសេសថ្មី ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារូបនេះ គឺជានរណា? ហើយមានសមត្ថភាព និងឆ្លងកាត់បទពិសសោធការងារពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្សដូចម្ដេចដែរ?

ថ្ងៃនេះ «កម្ពុជាថ្មី» នឹងបង្ហាញលម្អិតប្រវត្តិរបស់លោកដូចខាងក្រោម៖ លោក វិទីត មុនតាប៊ន (VITIT MUNTARBHORN) កើតនៅខែវិច្ឆិកា ឆ្នាំ១៩៥២។ លោក ជាជនជាតិថៃ ដែលបានទទួលការអប់រំនៅចក្រភពអង់គ្លេស ដោយបញ្ចប់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យ Oxford ផ្នែកច្បាប់ និងទទួលបានសញ្ញាបត្រផ្នែកច្បាប់អឺរ៉ុបពីសាកលវិទ្យាល័យ Free of Brussels។

លោក វិទីត មុនតាប៊ន បានបម្រើការនៅក្នុងស្ថាប័នរបស់អង្គការសហប្រជាជាតិជាច្រើន ដោយនៅក្នុងឆ្នាំ១៩៩០-១៩៩៤ លោកធ្លាប់ជាអ្នករាយការណ៍ពិសេសគណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិស្តីពីការលក់កុមារ ពេស្យាចារកុមារ និងរូបភាពអាសអាភាសកុមារ។

នៅឆ្នាំ១៩៩៤ លោក បានសហការជាមួយលោក Taylor សរសេររបាយការណ៍ស្តីពីសិទ្ធិមនុស្សនៅក្នុងប្រទេសថៃ។

លុះនៅឆ្នាំ២០០៤ លោក គឺជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ(កូរ៉េខាងជើង) ដោយចប់អាណត្តិនៅឆ្នាំ២០១០។

ជាមួយគ្នានេះ អំឡុងឆ្នាំ២០០៤ លោក ក៏ទទួលបានពានរង្វាន់អង្គការយូណេស្កូសម្រាប់ការអប់រំសិទ្ធិមនុស្ស។បន្ទាប់មកនៅក្នុងឆ្នាំ២០០៦ លោក ជាសហប្រធានគណៈកម្មាធិការរៀបចំសេចក្តីព្រាងគោលការណ៍ Yogyakarta លើការអនុវត្តច្បាប់សិទ្ធិមនុស្សអន្តរជាតិទាក់ទងនឹងការតម្រង់ទិសផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ។

នៅក្នុងឆ្នាំ២០១១ ជ្រើសរើសជាប្រធានគណៈកម្មការស៊ើបអង្កេតអន្តរជាតិនៅប្រទេសកូឌីវ័រ និងជាស្នងការគណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យលើប្រទេសស៊ីរីនៅឆ្នាំ២០១២-២០១៦។

នៅក្នុងខែកញ្ញា ឆ្នាំ២០១៦ ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានចាត់តាំងលោកជាអ្នកជំនាញឯករាជ្យដំបូងគេរបស់អង្គការសហប្រជាជាតិស្តីពីអំពើហិង្សា និងការរើសអើង ដោយផ្អែកលើនិន្នាការផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ។

លុះនៅខែមីនា ឆ្នាំ២០២១ លោក វិទីត មុនតាប៊ន ក៏ត្រូវតែងតាំងជាអ្នករាយការណ៍អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ដីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ជំនួសលោកស្រី Rhona Smith ដែលបានចប់អាណត្តិកាងារ។

បច្ចុប្បន្ននេះ លោក ជាសាស្រ្តាចារ្យផ្នែកច្បាប់នៅសាកលវិទ្យាល័យ Chulalongkorn រាជធានីបាងកក ប្រទេសថៃ ដោយបង្រៀនច្បាប់អន្តរជាតិ សិទ្ធិមនុស្ស ច្បាប់អង្គការក្នុងតំបន់ ច្បាប់អន្តោប្រវេសន៍ សិទ្ធិកុមារ ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សហភាពអឺរ៉ុប៕

ដកស្រង់ពី៖ កម្ពុជាថ្មី