Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានថា រូបលោកនៅពីក្រោយការដោះដូរដីភ្នំតាម៉ៅ (Video inside)

  • បោះពុម្ព

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានច្រានចោលចំពោះការចោទប្រកាន់ថា រូបលោកជារត់ការ និងនៅពីក្រោយការដោះដូរដីនៅតំបន់ភ្នំតាម៉ៅ។

ការចេញមកច្រានចោលនេះ បន្ទាប់ពីជនតាំងខ្លួនជាអ្នកការពារព្រៃឈើនៅក្រៅប្រទេស ក៏ដូចជាបណ្តាញព័ត៌មានបម្រើបរទេស បានលើកឡើងចោទប្រកាន់រូបលោកថា ជាអ្នករត់ការដោះដូរដីតំបន់ភ្នំតាម៉ៅ ឱ្យទៅក្រុមហ៊ុនរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើការអភិវឌ្ឍ។

តាមរយៈវីដេអូក្នុងពេលចុះជួបកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ហើយបង្ហោះលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី១៩ ខែសីហា នេះ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា លោកមិនមានជាប់ពាក់ព័ន្ធនឹងការដោះដូរដីនេះឡើយ។ លោក បានបញ្ជាក់ថា មានមនុស្សមិនតិចនោះឡើយ ធ្លាប់ពឹងលោក ដើម្បីរត់ការដោះដូរដីរដ្ឋ តែលោកមិនដែលអន្តរាគមន៍នោះឡើយ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ «កុំថាឡើយការអភិវឌ្ឍ១ពាន់ហិកតា រត់ការដី ១ពាន់ហិកតារបស់រដ្ឋ សូម្បីតែមួយការ៉េ ឬតិចជាង ១ពាន់ការ៉េ ឬប៉ុន្មានរយការ៉េក៏ដោយ ដែលពាក់ព័ន្ធរដ្ឋ អ្នកដែលធ្លាប់រត់ការមកពឹងខ្ញុំដឹងហើយ គឺខ្ញុំមិនប៉ះពាល់ទេ»។ លោកបន្ថែមថា «រាល់ថ្ងៃអ្នកដែលរត់ការគេមិនដែលមកពឹង ហ៊ុន ម៉ាណែត។

[...] អ្នកដែលធ្លាប់រត់ការរកស៊ីគេមិនដែលមកជួប ហ៊ុន ម៉ាណែត ទេ។ គេជួបហើយ គេសាកហើយ គេមិនដែលបាន»។ នៅក្នុងវីដេអូនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានច្រានចោផងដែរ ចំពោះការចោទប្រកាន់ថា រូបលោកជាប់ពាក់ព័ន្ធក្រុមហ៊ុនរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

លោកបានអះអាងថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាអ្នកជួយដល់ក្រុមយុវជនរបស់លោក ប៉ុន្តែការរកស៊ីរបស់អ្នកឧកញ៉ា មិនជាប់ពាក់ព័ន្ធគ្នានោះឡើយ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរពីការណែនាំដាច់ណាត់របស់លោកទៅកាន់ក្រុមការងារយុវជនទាំងអស់ថា ការរកស៊ី គឺមិនត្រូវយកជាប់ពាក់ព័ន្ធនឹងយុវជនរបស់លោក ឬយកការងារយុវជន ដើម្បីកាងការរកស៊ីនោះឡើយ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះ «ចូលក្រុមការងារយុវជន ខ្ញុំដាក់លក្ខខណ្ឌច្បាប់ណាស់ កុំយកការងារយុវជនទៅពាក់ព័ន្ធការងារឯកជនរបស់ខ្លួន។

ខ្ញុំហាមដាច់ខាត អត់មានតិចថាក្រុមការងារយុវជនទៅធ្វើអីខុស ហើយប្រាប់ថាយកលុយហ្នឹងទៅជួយការងារយុវជនមេ អត់ទេណាណែនាំច្បាស់ណាស់»។

ក្នុងវីដេអូរយៈពេល១៧នាទីនេះ លោក ហ៊ុន ម៉ាណែត ក៏បានឆ្លៀតបញ្ជាក់ដែរថា រូបលោក គឺជាមនុស្សដែលទទួលរាល់មតិរិះគន់ ដើម្បីស្ថាបនា។ តែមតិដែលើកឡើងក្នុងចេតនាទុច្ចរិត គឺលោកមិនទទួលយកជាដាច់ខាត។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចលុបចោល ហើយណែនាំឱ្យដាំដើមឈើឡើងវិញ ព្រមទាំងកំណត់តំបន់នោះជាតំបន់អភិរក្សថែមទៀតផង។

ក្រោយការលុបចោលគម្រោងវិនិយោគនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី១៨ ខែសីហា ម្សិលមិញនេះ ក៏បានប្រកាសអនុវត្តន៍តាមបទបញ្ជា និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដាំដុះដើមឈើឡើងវិញ ព្រមទាំងថែទាំឈើនៅតំបន់នោះ។

អ្នកឧកញ៉ា បានប្រកាសប្រែក្លាយតំបន់នោះឱ្យក្លាយទៅជាឧទ្យានជាតិ ដើម្បីបម្រើដល់ការទេសចរណ៍របស់ប្រជាពលរដ្ឋ៕

 

ដកស្រង់ពី៖ Fresh News