Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងពាណិជ្ជកម្ម បានជូនដំណឹង ដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ទាក់ទិននឹងកិច្ចប្រជុំរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំ ពាក់ព័ន្ធមួយចំនួន

  • បោះពុម្ព

ភ្នំពេញៈ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានចេញនូវ សេចក្តីជូនដំណឹងមួយ ជូនដល់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទាក់ទិននឹងកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំ ពាក់ព័ន្ធ មួយចំនួន ដោយមានការចូលរួម ពីដៃគូសន្ទនារបស់អាស៊ាន ផងដែរ ដែលនឹងធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាត និងរីសត សុខាសៀមរាប (Sokha Siem Reap Resort & Convention Center) នៅក្នុងក្រុងសៀមរាប ពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខ ។

បើយោងតាមសេចក្ដីជូនដំណឹង ដល់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិនោះ ក្រសួងពាណិជ្ជកម្ម បានប្រកាស ឱ្យដឹងថាៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានកិត្តិយសដ៏ខ្ពង់ខ្ពស់ ទទួលយកតួនាទី ជាប្រធាន អាស៊ានជាលើកទី៣ ដែលស្ថិតនៅក្រោមមូលបទ ស្តីពី “ការដោះស្រាយ បញ្ហាប្រឈមរួមគ្នា របស់អាស៊ាន”។

នៅចំណុចស្នូលសំខាន់ នៃមូលបទនេះ កម្ពុជា មានបំណងពន្លឿន និងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួម របស់អាស៊ាន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវដំណើរការ ក្នុងតំបន់ និងសកលលោក និងការងើបឡើងវិញ កាន់តែខ្លាំងឡើងពីជំងឺកូវីដ-១៩ ដែលនឹងមានបរិយាប័ន្ន ការប្រកួតប្រជែង ភាពអត់ធន់ ចិរភាព និងសមភាព។

ដើម្បីអាចសម្រេចបាន នូវការវិវត្តន៍ រីកចម្រើន ថែមទៀត នៅក្រោមសសរស្តម្ភ សហគមន៍សេដ្ឋកិច្ចអាស៊ាន ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលជាតំណាងជាតិ

សម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន នឹងទទួលធ្វើ ជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ Sokha Siem Reap Resort & Convention Center ខេត្តសៀមរាប។

កិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នឹងរៀបចំធ្វើឡើង នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដែលនៅក្នុងកំឡុងពេលនោះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់កិត្តិយស ដ៏ខ្ពង់ខ្ពស់ ចូលរួមធ្វើជាគណៈអធិបតី ក្នុងពិធីបើកកិច្ចប្រជុំនេះ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង ០៨:០០ នាទីព្រឹក។

កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ច កម្ពុជា – ឡាវ – មីយ៉ាន់ម៉ា – វៀតណាម, កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ច មេគង្គ-ជប៉ុន និងកិច្ចពិគ្រោះយោបល់ដទៃទៀត រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងដៃគូសន្ទនាអាស៊ាន នឹងរៀបចំធ្វើឡើង ចាប់ពី ថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។

កិច្ចប្រជុំពិគ្រោះយោបល់នេះ រួមមានៈ កិច្ចប្រជុំពិគ្រោះយោបល់ រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសឥណ្ឌា, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសកាណាដា, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ប្រទេសអូស្ត្រាលី និង ណូវែលហ្សេឡង់,

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសាធារណ រដ្ឋកូរ៉, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសចិន, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ីបូព៌ា, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូក និង ៣ ប្រទេស,

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងហុងកុង នៃប្រទេសចិន, រដ្ឋមន្ដ្រីនៃភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយថ្នាក់តំបន់ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសជប៉ុន, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងអង់គ្លេស, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសហភាពអឺរ៉ុប។

កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នឹងពិភាក្សាអំពី ការវិវត្តន៍រីកចម្រើនសមាហរណកម្ម សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលរួមទាំង សមិទ្ធផលសេដ្ឋកិច្ច អាទិភាពរបស់កម្ពុជា

ការងើបឡើងវិញ នៃសេដ្ឋកិច្ចក្រោយពីជំងឺកូវីដ-១៩ ទំនាក់ទំនងសេដ្ឋកិច្ចក្រៅតំបន់របស់អាស៊ាន ពាក្យស្នើសុំចូល ជាសមាជិកអាស៊ានរបស់ ប្រទេសទីម័រឡេស្ទ និងបញ្ហាពហុភាគី និងតំបន់ ផ្សេងៗទៀតជាដើម។

ក្រសួងពាណិជ្ជកម្មកម្ពុជា សង្ឃឹមយ៉ាងមុតមាំ ថា ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ទាំងអស់ នឹងអាចចំណាយពេលវេលា ដ៏មានតម្លៃចូលរួម និងរាយការណ៍ អំពីសារៈសំខាន់

នៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ច អាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ លទ្ធផល នៃកិច្ចប្រជុំទាំងនេះ៕

ដកស្រង់ពី៖ រស្មីកម្ពុជា