Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានសិទ្ធិមនុស្សកម្ពុជាប្រាប់អ្នករាយការណ៍ពិសេស UN ថា ច្បាប់កម្ពុជាការពាររបបប្រជាធិបតេយ្យមិនអនុញ្ញាតឱ្យកែប្រែ ឬធ្វើវិសោធនកម្ម

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បាន ប្រាប់អ្នករាយការណ៍ពិសេសUNថា ច្បាប់កម្ពុជា ការពាររបបប្រជាធិបតេយ្យ សេរី ពហុបក្ស មិនអនុញ្ញាតឱ្យកែប្រែ ឬធ្វើវិសោធនកម្មឡើយ ព្រោះនេះជាលក្ខណៈពិសេសមួយក្នុងការធានាលំហប្រជាធិបតេយ្យនៅកម្ពុជា ។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ស.ម.ក ។

ខណៈអនុញ្ញាតឱ្យលោក វិទិត មុនតាប៊ន (Vitit Muntabhorn) អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាចូលជួបពិភាក្សាការងារនៅសាលាប្រជុំ គ.ស.ម.ក នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២

ឯកឧត្តម កែវ រ៉េមីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្លែងឱ្យដឹងថា «ច្បាប់កម្ពុជា បានការពាររបបប្រជាធិបតេយ្យ សេរី ពហុបក្ស ដែល មិនអនុញ្ញាតឱ្យមានការកែប្រែ ឬធ្វើវិសោធនកម្មឡើយ ដែលនេះ គឺជា លក្ខណៈពិសេសមួយក្នុងការធានានូវលំហ ប្រជាធិបតេយ្យនៅកម្ពុជា ។

ជាក់ស្តែង ការបោះឆ្នោតបានរៀបចំឡើងជាទៀងទាត់ ហើយការបោះឆ្នោតឃុំ សង្កាត់ កន្លងមកថ្មីៗនេះ មានគណបក្សនយោបាយរហូតដល់១៧ បានចូលរួមប្រកួតប្រជែងដោយសេរីនិងស្មើភាព»។ឯកឧត្តមបានបន្ដថា

រីឯលំហស៊ីវិលវិញនៅកម្ពុជាមាន បណ្ដាញសារព័ត៌មានដ៏សម្បូរបែបដែលអាចចុះផ្សាយព័ត៌មានដោយមិនមាន ការត្រួតពិនិត្យជាមុន ដោយរដ្ឋាភិបាល ហើយការប្រើប្រាស់បណ្តាញសង្គមវិញក៏មានលក្ខណៈទូលំទូលាយ

តួយ៉ាងអ្នកប្រើប្រាស់ហ្វេសប៊ុកមានរហូតដល់ទៅប្រមាណ១៣លាន២សែននាក់ រីឯអង្គការសង្គមស៊ីវិលមានប្រមាណ៦ពាន់ កំពុងប្រតិបត្តិការការងារដោយសេរីផងដែរ ។

ឯកឧត្តមបានបន្ដថា រីឯលំហស៊ីវិលវិញនៅកម្ពុជាមាន បណ្ដាញសារព័ត៌មានដ៏សម្បូរបែបដែលអាចចុះផ្សាយព័ត៌មានដោយមិនមាន ការត្រួតពិនិត្យជាមុន ដោយរដ្ឋាភិបាល ហើយការប្រើប្រាស់បណ្តាញសង្គមវិញក៏មានលក្ខណៈទូលំទូលាយ តួយ៉ាងអ្នកប្រើប្រាស់ហ្វេសប៊ុកមានរហូតដល់ទៅប្រមាណ១៣លាន២សែននាក់ រីឯអង្គការសង្គមស៊ីវិលមានប្រមាណ៦ពាន់ កំពុងប្រតិបត្តិការការងារដោយសេរីផងដែរ ។

ក្រោយពីបានទទួលព័ត៌មានទាំងអស់ខាងលើ លោក វិទិត មុនតាប៊ន បានសម្តែងនូវការកត់ សម្គាល់ពីភាពរីកចម្រើននៃស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការការពារសិទិ្ធមនុស្សក្នុងប្រទេសកម្ពុជា ព្រមទាំងបានស្នើឱ្យ គ.ស.ម.ក. បន្តនិងពង្រីក ការងារសិទ្ធិមនុស្សនេះបន្ថែមទៀត ។

ក្នុងជំនួបនោះដែរឯកឧត្តម កែវ រ៉េមី បានស្នើដល់ លោក វិទិត មុនភាប៊ីន ឱ្យរក្សាឱ្យ បាននូវ តុល្យភាពព័ត៌មាន និងអនុសាសន៍នៅក្នុងរបាយការណ៍របស់លោក ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់កិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យសិទ្ធិមនុស្ស៕

ដកស្រង់ពី៖ កោះសន្តិភាព