Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ អរគុណអេស្ប៉ាញ និងបណ្ដាប្រទេសអឺរ៉ុប ដែលបានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងកូវីដនៅកម្ពុជា

  • បោះពុម្ព

ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលអេស្ប៉ាញ និងបណ្ដាប្រទេសជាសមាជិកផ្សេងទៀតនៃសហភាពអឺរ៉ុប ដែលបាននិងកំពុងបន្តចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដូចជាការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ជំនួយវ៉ាក់សាំង ជាពិសេសសម្រាប់កុមារ និងជំនួយបច្ចេកផ្សេងៗ ជាបន្តបន្ទាប់។

ការថ្លែងអំណរគុណនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២នេះ បានអញ្ជើញទទួលអំណោយសប្បុរសធម៌ ជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer សម្រាប់កុមារចំនួន ៣០០,០០០ដូស ពីប្រជាជន

និងរដ្ឋាភិបាលអេស្ប៉ាញ ជូនដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកស្រី គ្រីស្ទីនា អាហ្គៀឡា ភារធារីស្ដីទីនៃស្ថានភាពអេស្ប៉ាញប្រចាំកម្ពុជា។

នៅក្នុងឱកាសនោះដែរ លោកស្រី គ្រីស្ទីនា អាហ្គៀឡា បានថ្លែងឲ្យដឹងដែរថា ជំនួយនេះ កើតចេញពីកិច្ចព្រមព្រៀងរវាងក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ និងចេញពីកិច្ចសហការជាមួយយន្ដការការពារពលរដ្ឋរបស់សហភាពអឺរ៉ុប។

លោកស្រីបន្តថា នេះក៏ជាសក្ខីភាព ដែលបង្ហាញពីសាមគ្គីភាព និងទឹកចិត្តសប្បុរសធម៌របស់ប្រជាជនអេស្ប៉ាញ និងការប្ដេជ្ញារបស់ប្រទេសអេស្ប៉ាញ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ផងដែរ។

ជាមួយគ្នានេះ ភារធារីស្ដីទីនៃស្ថានភាពអេស្ប៉ាញប្រចាំកម្ពុជារូបនេះ ក៏បានសម្ដែងនូវការសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ប្រកបដោយជោគជ័យ និងទទួលបានការកោតសរសើរយ៉ាងទូលំទូលាយ។

លោកស្រីថា សម្រាប់ប្រទេសអេស្ប៉ាញ នេះជាកិត្តិយស ដើម្បីជួយគាំទ្រដល់ពលរដ្ឋកម្ពុជា និងដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជា

ក្នុងកិច្ចប្រឹងប្រែងប្រកបដោយប្រសិទ្ធភាព ក្នុងការធានាសុវត្ថិភាពខ្ពស់បំផុត ជូនប្រជាពលរដ្ឋរបស់ខ្លួន រួមទាំងជនបរទេស ដែលពុំមានសញ្ជាតិកម្ពុជាផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី